ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខណ្ឌមានជ័យ​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បា.ញ់​ត្រី​ខុសច្បាប់​នៅ​សង្កាត់​ចាក់​អង្រែ​លើ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៥​នេះ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៥​នេះ កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ខាំ សុ​ផា​រី បាន​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​មួយ​កន្លែង​នៅ​ចំណុច​ផ្ទះ​ឈើ ស្ថិត​ក្នុងភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ឃាត់ខ្លួន​មនុស្ស​៣​នាក់ (​ប្រុស​ម្នាក់​) ។

លោក ឌី រ័​ត្ន​ខេ​ម​រុណ បានឱ្យ​ដឹង​ថា ដោយ​អនុវត្ត​ទៅ​តាម​បញ្ជា​របស់​លោក ពេជ្រ កែវ​មុនី អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌមានជ័យ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ខណ្ឌ ដែល​លោក​តែងតែ​ធ្វើការ​ក្រើនរំលឹក​ជា​រឿយ​ៗ​ដល់​មន្ត្រី​ក្រោម​ឱវាទ​គ្រប់​ជាន់ថ្នាក់ ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បញ្ហា​បទល្មើស ក៏​ដូច​ជា​ល្បែងស៊ីសង​ផ្សេង​ៗ​គ្រប់​រូបភាព​ទាំងអស់ ដែល​កំពុង​កើត​មាននៅ​មូលដ្ឋាន​របស់​ខ្លួន ធ្វើ​យ៉ាងណា​ត្រូវ​ធ្វើការ​បង្ក្រាប ក៏​ដូច​ជា​ទប់ស្កាត់​ឱ្យ​បាន ដោយ​មិន​បណ្តែតបណ្តោយ​ឱ្យ​កើត​មាន​ជា​ដាច់ខាត ជា​ពិសេស​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​ខាងលើ​តែ​ម្តង ។ ទើប​រហូត​មក​ទល់​វេលា​ល្ងាច​ថ្ងៃ​ទី​២៦ សីហា​នេះ ដោយ​បាន​ស្រាវជ្រាវ​ស៊ើប​ដឹង​ពី​ទីតាំង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​មួយ​នេះ​ហើយ​នោះ អាជ្ញាធរ​ខណ្ឌមានជ័យ ដោយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី បាន​ចុះ​បង្ក្រាប​បាន​ជាក់ស្តែង​តែ​ម្តង ។

ក្នុង​ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ អាជ្ញាធរ​បាន​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​១​គ្រឿង ដាវ​សាំ​មូ​រ៉ៃ​១​ដើម និង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣​នាក់ (​ប្រុស​ម្នាក់​) ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទីនោះ ។  ក្រោយ​ឃាត់ខ្លួន​ភ្លាម​ៗ ពួក​គេ​ទាំង​៣​នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​ទៅ​កាន់​សាលា​ខណ្ឌមានជ័យ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម ។

គួរ​បញ្ជាក់​ថា កន្លង​មក​ជា​រឿយ​ៗ លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មា​ណ​ជ័យ តែងតែ​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ទប់ស្កាត់ ក៏​ដូច​ជា​បង្ក្រាប​បទល្មើស​ខុសច្បាប់​ជាក់ស្តែង​បានជា​ច្រើន​ករណី មិន​ថា​នៅ​ពេល​យប់ ឬ​ពេល​ថ្ងៃ​នោះ​ទេ រាល់​សកម្មភាព​អសន្តិសុខ និង​ល្មើសច្បាប់​ឱ្យ​តែ​កើត​មាននៅ​ក្នុង​មូលដ្ឋាន គឺ​លោក​អភិបាលរង​មិន​ដែល​ព្រងើយកន្តើយ បណ្តែតបណ្តោយ​ឱ្យ​កើត​មាន​ឡើងជា​ដាច់ខាត ។ លោក​អភិបាលរង​បាន​បញ្ជាក់​ថា រាល់​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន ថ្នាក់​សង្កាត់ ខណ្ឌ កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ គឺ​ធ្វើ​ឡើង​ក្នុង​គោលដៅ​មួយ​សំដៅ​ទៅ​រក​ភាព​សុ​ខុ​ដុម​រម្យ​នា​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ការពារ ក៏​ដូច​ជា​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​និច្ច ឱ្យ​រស់នៅ​បាន​ប្រកប​ទៅ​ដោយ​សន្តិសុខ សុវត្ថិភាព ជា​និរន្ត​ទៅ​ថ្ងៃ​មុខ ៕