ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ឆក់​កាបូប​ត្រូវ​​នគរបាល​ប៉ុ​ស្តិ៍​ស្រះ​ចក​ឃាត់ខ្លួនបាន​២នាក់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ស្រះ​ចក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ក្រោយ​ពី​ជិះ​ម៉ូ​តូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​មិត្ត​ភក្តិ

រាជ​ធានីភ្នំពេញ ៖ នគរបាល​ប៉ុ​ស្តិ៍​រដ្ឋបាល​ស្រះ​ចក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ក្រោយ​ពី​ជិះ​ម៉ូ​តូ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​មិត្ត​ភក្តិ ​កាលពី​វេលា​ម៉ោង​៥ ​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ​សីហា ​​២០១៤ នៅ​មុខ​ផ្ទះ​លេខ​១​ដេ តាម​បណ្ដោយ​ផ្លូវ​លេខ​៧០ (​ខាងលិច​​​រង្វង់​មូល​កួច​កា​ណុ​ង​)​ស្ថិត​ក្នុងភូមិ​១៩ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​បណ្តាល​ឲ្យ​ដួល​ប្រកាច់ប្រកិនកណ្តាល​ថ្នល់​។

នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ដែល​ឃាត់ខ្លួន​​ ​ឈ្មោះ លឹ​ម ហុង​វ៉ា​ន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជា​និស្សិត​សាលាពេទ្យ ស្នាក់​នៅ​ម្ដុំ​សូ​ឡា ផ្លូវ​២០០៤​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​និង ឈ្មោះ មាស បូ​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជា​និស្សិត​សកល​វិទ្យាល័យ​ភ្នំពេញ​ឆ្នាំ​ទី​២ ស្នាក់​នៅ​ម្ដុំ​បឹង​ទំពុន សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​។ ចំណែក​នារី​រង​គ្រោះ មានឈ្មោះ ឡី ស្រី​ធំ ហៅ​អា​វី ភេទ​ស្រី អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​ព្រែក​លាភ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព