ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ពី​បទ​ទទួលផល​ចោរកម្ម និង​ក្លែងបន្លំ​ឯកសារ

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ប្រុស​ស្រី​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ក្លែងបន្លំ​ឯក​សាធារណៈ មូលហេតុ​ទិញ​ម៉ូតូ​ចោរលួច​កាច់ក​យក​មក​លក់​ឱ្យ រួច​យក​ប័ណ្ណ​សំគាល់​យានយន្ត​(​កាត​គ្រី​) មក​កោស​លុប ហើយ​ស្គេ​ន​លេខ​តួ​-​លេខ​ម៉ាស៊ីន

ខេត្តស្វាយរៀង ៖ ប្រុស​ស្រី​ពីរ​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ក្លែងបន្លំ​ឯក​សាធារណៈ មូលហេតុ​ទិញ​ម៉ូតូ​ចោរលួច​កាច់ក​យក​មក​លក់​ឱ្យ រួច​យក​ប័ណ្ណ​សំគាល់​យានយន្ត​(​កាត​គ្រី​) មក​កោស​លុប ហើយ​ស្គេ​ន​លេខ​តួ​-​លេខ​ម៉ាស៊ីន​ចូល​ក្នុង​កាត​គ្រី ដើម្បី​ក្លែង​ឯកសារ ។ ករណី​នេះ​បាន​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត​ខ្ជាយ ស្ថិត​នៅ​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទី​មួយ​ឈ្មោះ ប៉ែន រ៉​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តែង​ម៉ៅ ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា បាន​យក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ព៌​ណ​ខ្មៅ ពាក់​ស្លាក់​លេខ ភ្នំពេញ 1BL-0286 ចំនួន​១​គ្រឿង​មក​ដាក់​លក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ទទួល​ម៉ូតូ​នេះ​ពី​ឈ្មោះ ពៅ ផា​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជប់ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ដែល​ពឹង​ឱ្យ​ខ្លួន​លក់​ម៉ូតូ​នេះ​ក្នុង​តម្លៃ​១២៨០​ដុល្លារ ។ ហើយ​ក្រោយ​ពី​ដាក់​លក់​រួច​មក ក៏​មាន​អ្នក​មក​សួរ​ទិញ តែ​ពេល​អ្នកទិញ​បាន​ពិនិត្យ​ម៉ូតូ និង​កាត​គ្រី ឃើញ​កោស​លុប​ក៏​បាន​ប្តឹង​កងរាជអាវុធហត្ថ​ធ្វើការ​ចាប់ខ្លួន​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ ប៉ែន រ៉​ន នេះ​រួច​មក ក៏​ឈាន​ដល់​ចាប់ខ្លួន​ជនសង្ស័យ​ទី​ពីរ ឈ្មោះ ពៅ ផា​ន នៅ​នឹង​ផ្ទះ​តែ​ម្តង ។

ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ពៅ ផា​ន បាន​សារភាព​ថា ខ្លួន​បាន​ទទួល​ម៉ូតូ​នេះ​ពី​ឈ្មោះ សំ សា​រ៉ា​ន់ ហៅ​ជាង​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្ទៀង ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ដែល​បាន​លួច​កាត់​សោ​.​ក​ម៉ូតូ ហើយ​យក​កាត​គ្រី​ម៉ូតូ​ផ្សេង​ទៀត​មក​កោស​លុប ហើយ​ស្គេ​ន​លេខ​តួ លេខ​ម៉ាស៊ីន ដាក់​ចូល​ក្នុង​កាត​គ្រី​ឱ្យ​ខ្លួន​យក​មក​ដាក់​លក់ ហើយ​ខ្លួន​ក៏​បានឱ្យ​ឈ្មោះ ប៉ែន រ៉​ន មក​លក់​បន្ត​ទៀត ។

សមត្ថកិច្ច​បន្ត​ទៀត​ថា កងកម្លាំង​រាជ​អាវុធហត្ថ​បាន​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ឈ្មោះ សំ សា​រ៉ា​ន់ តែ​ពេល​ទៅ​ដល់​ឈ្មោះ សំ សា​រ៉ា​ន់ និង​ប្រពន្ធ​បាន​បិទទ្វារ​ផ្ទះ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កង​សាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ប៉ែន រ៉​ន និង ពៅ ផា​ន ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ និង​ចេញ​ដីការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធ​ធានា​គារ​ខេត្ត​នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​៥​ល្ងាច ៕