ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ខណៈ​កំពុង​ចែកចាយ​នូវ​សារធាតុ​ញៀន

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ប៉ូលិស​ស្រុក​ព្រៃ​នប់​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន ខណៈ​ពេល​ដែល​ជនសង្ស័យ និង​បក្ខពួក​បាន​និង​កំពុង​ចែកចាយ​នូវ​សារធាតុ​ញៀន ។

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​២​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ប៉ូលិស​ស្រុក​ព្រៃ​នប់​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​បាន ខណៈ​ពេល​ដែល​ជនសង្ស័យ និង​បក្ខពួក​បាន​និង​កំពុង​ចែកចាយ​នូវ​សារធាតុ​ញៀន ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៣ សីហា ២០១៥ នៅ​ចំណុច​មុខ​វិទ្យាល័យ ហ៊ុន សែន ស្មាច់​ដែង ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​មានឈ្មោះ កែវ រិ​ទ្ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃ​នប់ រីឯ​បក្ខពួក​២​នាក់​ផ្សេង​ទៀត​មាន ១-​ឈ្មោះ ណូ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម និង​២-​ឈ្មោះ លី ជ័រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ដូច​គ្នា បាន​រត់គេច​ខ្លួន​បាត់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ​បាន​និង​កំពុង​ចែកចាយ​នូវ​សារធាតុ​ញៀន​នៅ​ចំណុច​មុខ​វិទ្យាល័យ ហ៊ុន សែន ស្មាច់​ដែង ដោយ​ប្រើប្រាស់​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 1C-8085 តែ​ដោយ​ស្ថិត​ក្នុង​ការ​តាមដាន​របស់​សមត្ថកិច្ច ស្រប​ពេល​ជាមួយ​គ្នា​នោះ​សមត្ថកិច្ច​ក៏​ទៅ​ដល់​ហើយ​ឃាត់ខ្លួន​បាន​ម្នាក់ និង​ម៉ូតូ​១​គ្រឿង រួម​ទាំង​វត្ថុ​តាង​មាន​សារធាតុ​ញៀន​ម្ស៉ៅ​ស​ថ្លា​(​ទឹកកក​)​ចំនួន​៤​កញ្ចប់​តូច រីឯ​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

តែ​ទោះជា​យ៉ាងណា​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​ត្រូវ​សមត្ថកិច្ច​ស្គាល់​មុខសញ្ញា​អត់​ហើយ ហើយ​សមត្ថកិច្ច​នឹង​ធ្វើការ​តាម​ប្រមាញ់​ជា​បន្ត​ដើម្បី​យក​មក​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕