ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​និស្សិត​ពេទ្យ​​ម្នាក់​​ចេញ​ពី​យាម​ប្រញាប់​​​ទៅ​ដឹក​ប្អូន​ទៅប្រឡង​បាក់​ឌុប​ ​​​​​​ត្រូវ​ចោរ​ឆក់​កាបូប​​ដួល​បោក​ក្បាល​ស្លា.ប់​

9 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ៖ យុវនិស្សិត​ពេទ្យ​ម្នាក់​ចេញពី​យាម​ប្រញាប់​ទៅ​ដឹក​ប្អូន​ទៅ​ប្រឡង​បាក់​ឌុ​ប ​ត្រូវ​ចោរឆក់​កាបូប​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ភ្លឺ​ថ្ងៃ​ទី​២៤ ​សីហា

​រាជ​ធានីភ្នំពេញ ៖ យុវនិស្សិត​ពេទ្យ​ម្នាក់​ចេញពី​យាម​ប្រញាប់​ទៅ​ដឹក​ប្អូន​ទៅ​ប្រឡង​បាក់​ឌុ​ប ​ត្រូវ​ចោរឆក់​កាបូប​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ​ កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ភ្លឺ​ថ្ងៃ​ទី​២៤ ​សីហា ​តាម​ផ្លូវ​លេខ​២៧១ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

នារី​រង​គ្រោះ​រហូត​ស្លាប់​​ឈ្មោះ ម៉ក់ ប៉ុន​កន្និកា អាយុ​២៣​ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៥ នៅ​សាលា​ថែទាំ​វិទ្យាសាស្ត្រ​សុខាភិបាល​ (​សាលា​ពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត​) មាន​ទីលំនៅភូមិ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​នារី​​រង​គ្រោះ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខកណ្តាល 1F-9283 បើកបរ​ពី​ជើង​ទៅ​ត្បូង មក​ដល់​ចំណុច​ខាងលើ​ មាន​ជន​២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង ​មិន​ចាំ​ម៉ាក​ទិស​ដៅ​ស្របគ្នា​​មក​អែប​​ហើយ​​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​​នារី​​រង​គ្រោះ​ តែ​ឆក់​មិន​បាន​សម្រេច​​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទាំង​អត់​ពាក់មួក​ការពារ​សុវត្ថិភាព​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយ​បាន​ដោះមួក​ព្យួរ​នៅ​ដៃចង្កូត​ម៉ូតូ ។ ចំណែក​ជនសង្ស័យ​ជិះ​ម៉ូតូ​​រត់​គេច​បាត់​ស្រមោល​ ។

ប្រភព​ព័ត៌មាន​ពី​សាច់ញាតិ​នាង​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា ថ្ងៃ​កើតហេតុ​​នាង​​​បាន​ចុះ​ស្តារ​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត ​ហើយ​ជា​វេន​ប្រចាំការ​ពេញ​មួយ​ថ្ងៃមួយ​យប់ ព្រឹក​ឡើង​នាងប្រញាប់​ជូន​ប្អូន​ទៅ​ប្រឡង​បាក់​ឌុ​ប ក៏​ជួប​គ្រោះ​អកុសល​បាត់បង់​ជីវិត​តែ​ម្តង ។

សព​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕