ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីម្នាក់ត្រូវ​ក្មេងស្ទាវ៣នាក់បង្អក​ស្រាឱ្យ​ស្រវឹង​រួច​ចាប់​រំលោភម្នាក់ម្តង​រហូត​សន្លប់​

10 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ ​នារី​រត់​តុ ល​ក់បាយ​ម្នាក់​វ័យ​១៦​ឆ្នាំ​ត្រូវ​បាន​យុ​ជន​៣​នាក់​បង្អ​ក​ស្រា​ឱ្យ​ស្រវឹង​រួច​នាំ​គ្នា​ចាប់រំលោភ​បាន​សម្រេច​គ្រប់​គ្នា​ៗ​រហូត​នាង​សន្លប់​លែង​ដឹងខ្លួន​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​០៣​ និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​១៨ ​សីហា​ ​​២០១៥ ​នៅ​ចំណុច​មាត់ទន្លេដី​ឡូត៍​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល​ ​។

ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​បាន​សម្រេច​ហើយ ជន​ស​ង្ស័​យ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ដោយសា​រឳ​ពុក​មា​នារី​រង​គ្រោះ​ទៅ​ទាន់​។

មន្ត្រី​នគរ​បាល​ស្រុក​មុខកំពូល​បានឱ្យ​ដឹង​ថា ​នារី​រង​គ្រោះ​មាន​អាយុ​១៦​ឆ្នាំ​ មុខរបរ​កម្មករ​រត់​តុ លក់​បាយ នៅ​ស្រុក​ខ្សាច់កណ្ដាល ​។

ចំណែក​ជន​ស​ង្ស័​យត្រូវ​គេ​ស្គាល់​​ ​១-​ឈ្មោះ​តុ​ន មក​រា ហៅ​មា​ក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្ស ​​២-​ឈ្មោះ​ចាប ឡៃ​អៀង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរសិស្ស ​​៣-​ឈ្មោះ​សុង ផា​ន់​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរមិន​ពិតប្រាកដ ជន​ស​ង្ស័យ​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែកដំបង ស្រុក​មុខកំពូល ​​បាន​រត់គេច​ខ្លួន​បាត់​ ខ​ណៈដែល​ឳ​ពុក​មា​ទៅ​ទាន់ និង​បាន​បន្សល់​ទុក​វត្ថុ​តាងមួយ​ចំនួន មាន​អាវដៃវែង​ ក្រណាត់​ការ៉ូ​ព​ណ​ក្រហម​ខ្មៅ ខោជើងវែង​ពណ៌​ខ្មៅ ​ហោប៉ៅ​៤​ មុខ​២ ​ក្រោយ​២ ខោ​ទ្រនាប់​១ អាវទ្រនាប់​០១​ ពណ៌​ផ្កាឈូក ស្បែកជើងផ្ទាត់​១​គូ ​លេខ​៩​កន្លះ​ ខ្សែ​ពណ៌​ស្លា​ទុំម៉ាក​អា​ប៉ូ​ឡូ ជា​របស់​ជន​រង​គ្រោះ និង​ក្រ​មា​ក្រឡា​ចត្រង្គ​ពណ៌​សក្រហម ចំ​ពាម​កៅស៊ូ​១ ​ដង​ធ្វើ​អំពី​ឈើ​ជា​របស់​ជនសង្ស័យ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព