ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​នេន​១​អង្គ​របួស​ពេញ​ខ្លួន បន្ទាប់​ព្រះសង្ឃ​ជា​គ្រូបង្រៀន​យក​ខ្សែភ្លើង​វាយ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កូន​នេន​១​អង្គ ត្រូវ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ព្រះសង្ឃ​ជា​គ្រូឧបជ្ឈាយ៍​មួយ​អង្គ ធ្វើ​ទារុណកម្ម​ដោយ​យក​ខ្សែភ្លើង​បត់​ជា​ពីរ​មក​វាយ​ពេញ​ខ្លួន ព្រោះតែ​ខឹង​កូន​នេន​នោះ​យក​សៀវភៅ​ព្រះ​អង្គ​ទៅ​សរសេរ តែ​មិន​ទាន់​សរសេរ​ផង ត្រូវ​ដឹង​ដល់​ព្រះ​អង្គ​នោះ ក៏​ចាប់​វាយ​តែ​ម្តង ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៣ សីហា ២០១៥ ស្ថិត​នៅ​វត្ត «​ធម្ម​វ័ន​» ក្នុង​ឃុំ​ស្វាយ​ជ្រំ ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង ។

ប្រភព​បានឱ្យ​ដឹង​ថា កូន​នេន​រង​គ្រោះ​ព្រះ​នាម វ៉ា​ន់ វរៈ ព្រះ​ជន្ម​១១​វស្សា ត្រូវ​បាន​ឪពុក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ចំណែក​ព្រះសង្ឃ​ដែល​វាយ​កូន​នេន​ព្រះ​នាម ឌិ​ត ប៉ែន ជា​គ្រូឧបជ្ឈាយ៍ (​គ្រូបង្រៀន​ក្នុង​វត្ត​) ។

ទោះបីជា​យ៉ា​ណា ករណី​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ព្រះសង្ឃ​អង្គ​នោះ ត្រូវ​ទទួលទោស​យ៉ាងណា​នោះ​ទេ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព