ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​សក់ និង​រោមសត្វ​បឺត​ស្រូប​យក​កំណកប្រេង​ក្នុង​ឈូង​សមុទ្រ

16 ឆ្នាំ មុន

ការ​បំផុស​ចលនា​ស្វែងរក​ជាងកាត់សក់ជាង​កាត់​តុបតែង​រោមសត្វ និង​កសិករ​នៅទូ​ទាំង​ពិភពលោក​ឱ្យ​ចូលរួម​ប្រមូល​យក​សក់របស់​មនុស្ស និង​រោមសត្វ ដើម្បី​យក​មក​បឺតយក​កំណកប្រេង​នៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិចស៊ិ​ក​។ សក់​មនុស្ស និង​រោមសត្វ​ត្រូវ​យក​ទៅច្រក​ទុក​នៅ​ក្នុង​ស្បោង​នីឡុង​សំរាប់​ជួយបឺត​ស្រូប​យក​កំណកប្រេង​ដែល​ផុស​ចេញពីទឹកក្រោយ​ពី​មានការ​ផ្ទុះ​ឧបករណ៍​បូម​ប្រេងរបស់​ក្រុមហ៊ុន BP អង់គ្លេស​នៅ​បរិវេណ ខាងក្រៅ​ឆ្នេរសមុទ្រ​ក្នុង​រដ្ឋ​ល្វី​ស៊ី​ណា សហរដ្ឋអា​មេ​រិ​ក ជា​ហេតុ​ធ្វើ​ឱ្យ​ប្រេង​លេច​ចេញ​ក្នុងអត្រា​៥.០០០​ធុង​ក្នុង​មួយ​ថ្ងៃ​គិត​ចាប់​តាំងពី​ថ្ងៃ​ទី​២០ មេ​សា មក ។

មូលនិធិ​ម៉េ​ត​ធ័​រ អ​ហ្វ​ត្រាស់ ដែល​ជា​អ្នកសហការ​ដ៏​ចម្បង​ក្នុង​គំរោងការ​សហប្រតិបត្ដិការ​នេះ​ឱ្យ​ដឹង​ថា មាន​ហាង​កាត់សក់​ចូលរួម​ប្រហែល​៣៧០.០០០​ហាង​នៅ​ក្នុងប្រទេស​បារាំង អង់គ្លេស អេ​ស្ប៉ា​ញ ប្រេ​ស៊ី​ល  អូស្ដ្រាលី កា​ណា​ដា និង​សហរដ្ឋអាមេរិក ដោយ​ទទួល​បាន​សក់ និង​រោមសត្វ​ក្នុង​មួយថ្ងៃ ២០៤.០០០​គីឡូក្រាម ខណៈ​ពេល​មាន អ្នក​ស្ម័គ្រ​ចិត្ដបាន​បន្ដ​ចុះ​ឈ្មោះ​សំរាប់​ចូលរួមក្នុង​គំរោងការ​ជួយ​សង្គ្រោះ​នៅ​គ្រប់ពេល ។

លោក​លី​សា ហ្គូ​ធី​យែ​រ៍ អ្នកចូលរួម​បង្កើតមូលនិធិ​“​ម៉េ​ត​ធ័​រ អ​ហ្វ​ត្រាស់​” បាន​គូសបញ្ជាក់​ថា សក់ គឺជា​វត្ថុ​ដ៏​ល្អ​ក្នុង​ការ​បឺត​ស្រូបប្រេង​គ្រប់​ប្រភេទ​ដែល​មាននៅ​ក្នុង​ទឹក ។
អ្នក​ស្ម័គ្រ​ចិត្ដបាន​ជួយ​គ្នា​ច្រក​សក់ និងរោមសត្វ​ចូល​ទៅ​ក្នុង​ស្បោង​នីឡុង​នៅ​ក្នុងឃ្លាំង​ចំនួន​១៥​នៅ​ក្បែរ​តំបន់​គ្រោះថ្នាក់ ដោយ​ស្បោង​ច្រក​សក់​ទាំងនេះ​ត្រូវ​យក​ទៅដាក់​ពីលើ​ឆ្នេរ​ខ្សាច់​ដើម្បី​ស្រូប​យក​កំណកប្រេង​ដែល​រសាត់​មក​ទើរ​នៅ​ទីនោះ ៕