ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​មេ​ប៉ុស្តិ៍ ​និង​ចៅ​សង្កាត់​ប្ញស្សី​កែវ​​​ធ្វើ​សន្និ​សីទ​កាសែត​បង្ហាញ​មុខ​ក្រុម​ចោរ​លួច​ស្លាក​លេខ​រថយន្ត

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ សីហា នេះ មេ​ប៉ុស្តិ៍​ និង​ចៅ​សង្កាត់​ប្ញស្សី​កែវ​នឹង​ធ្វើ​សន្និ​សីទ​កាសែត​បង្ហាញ​មុខ​ជន​សង្ស័យ​២​នាក់​ដែល​បាន​ធ្វើ​សកម្ម​ភាព​លួច​ស្លាក​លេខ

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ សីហា នេះ មេ​ប៉ុស្តិ៍​ និង​ចៅ​សង្កាត់​ប្ញស្សី​កែវ​នឹង​ធ្វើ​សន្និ​សីទ​កាសែត​បង្ហាញ​មុខ​ជន​សង្ស័យ​២​នាក់​ដែល​បាន​ធ្វើ​សកម្ម​ភាព​លួច​ស្លាក​លេខ​រថ​យន្ត​ ហើយ​ត្រូវ​សមត្ថ​កិច្ច​ចាប់ខ្លួន​កាល​ពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ សីហា ថ្មីៗនេះ។

គួរ​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​២​នាក់​ដែល​​នឹង​ត្រូវ​បង្ហាញ​មុខ​នេះ ម្នាក់​ឈ្មោះ​ធីវ សុភ័ក្ត្រ អាយុ​៣៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ហេង សុភ័ណ អាយុ​៣៦​ឆ្នាំ មាន​លំនៅ​ភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ​។

ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​លួច​ស្លាក​លេខ​​រថយន្ត CRV ដែល​មាន​លេខភ្នំពេញ ២AB៣៦៦២ នៅ​ចំណុច​ផ្ទះ​លេខ​៧១៨ ភូមិ​បឹង​សាឡាង សង្កាត់​ប្ញស្សី​កែវ​។ បន្ទាប់​ពី ឃាត់ខ្លួន​ជន​សង្ស័យ​ សមត្ថ​កិច្ច​បាន​ស្រាវ​ជ្រាវ​ដក​ហូត​បាន​ស្លាក​លេខ​ចំនួន​៣​ទៀត​ គឺ ភ្នំពេញ​២Z៤៦៧២, ភ្នំពេញ​២AC៥១៩៨ និង​ភ្នំពេញ​២AB៣៤០៧៕