ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ខេត្ដក្រចេះទទួល​ថវិកា​ និង​អំណោយ​ជាង​៣៣​លាន​រៀលពី​ក្រុមហ៊ុនសូ​ណា​ត្រា

8 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ នគរបាល​វរការពារ​ព្រំដែន​គោក​៦១៩​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដក្រចេះ បាន​ទទួល​ថវិកា​សុទ្ធ និង​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ សរុប​ជា​ទឹកប្រាក់​ជាង៣៣​លានរៀល​ពី​ដៃគូ​សម្ព័ន្ធភាព​

ខេត្តក្រចេះ ​៖ នគរបាល​វរការពារ​ព្រំដែន​គោក​៦១៩​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដក្រចេះ បាន​ទទួល​ថវិកា​សុទ្ធ និង​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ សរុប​ជា​ទឹកប្រាក់​ជាង៣៣​លានរៀល​ពី​ដៃគូ​សម្ព័ន្ធភាព​ជា​លើក​ដំបូង​របស់​ក្រុមហ៊ុន​សូ​ណា​ត្រា​គ្រុប​របស់លោកឧកញ៉ា ស៊ន សុខ​ណា​។

លោក កេ​ត សុ​ម៉ា​ឡា តំណាង​សូ​ណា​ត្រា​គ្រុប​បាន​លើក​ឡើង​ឲ្យ​ដឹង​ក្នុង​ពី​ធី​ចងសម្ព័​ន្ឋ​ភាព​ប្រគល់​អំណោយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា នេះ​ថា អនុវត្ត​ដូច​តាម​ការ​ចង្អុលបង្ហាញ​របស់​រាជរដ្ឋាភិបាល ក្រុមហ៊ុន​សូ​ណា​ត្រា​គ្រុប​បាន​ចង់​សម្ព័​ន្ឋ​ភាព​រវាង​ក្រុមហ៊ុនជាមួយ​និង​នគរបាល​វរការពារព្រំដែន​គោក​លេខ​៦១៩ ដើម្បី​បន្ត​ការ​លើកទឹកចិត្ត​គាំទ្រ និង​ផ្តល់​ជំនួយ​បន្ថែម​។

លោក​កេ​ត សុ​ម៉ា​ឡា បាន​ស្នើ​​ដល់​នគរបាល​វរ​ការពារ​ព្រំដែន​បន្ត​អនុវត្ត​គោលនយោបាយ​ដើរ​តាម​មា​គា៌​របស់​រាជរដ្ឋាភិបាល​លើកាត​ព្វ​កិច្ច​ការងារ​ការពារ​ព្រំដែន ស្របពេល​ដែល​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​នៅ​តំបន់​ផ្សេងរបស់​កម្ពុជា​កំពុង​តែ​ប្រឈម​នឹង​ការ​ដោះស្រាយ​។

លោក​វរ​សេនី​យ៍ត្រី សួ​ស ចំរើន មេបញ្ជាការ​វរការពារ​ព្រំដែន​គោក​លេខ​៦១៩​នៃស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះបាន​ឲ្យ​ដឹង​ថា អំណោយ​របស់​ក្រុមហ៊ុន​សម្ព័​ន្ឋ​មេត្រីភាព ដែល​ត្រូវ​បាន​នាំ​យក​ប្រគល់​ជូន​ដល់​កង​កម្លាំង​នគរបាល រួម​មាន​ថវិកាសុ​ទ្ឋ​មាន​ចំនួន​១៧លាន​រៀល និង​សម្ភារជា​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន​ធំ ចំណាយ​លើ​ថវិកា​ចំនួន​ជាង១៦​លាន​រៀល​ផ្សេង​ទៀត សរុប​ចំនួន​ជាង​៣៣​លាន​រៀល​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព