ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រសា​ប្រុស​មាន​វិប្បដិសារៈ ក្រោយ​ចាប់រំលោ.ភ​ម្តាយក្មេក​ជរា ចង​.​ក​ធ្វើ​អត្តឃា.ត​ក្នុង​បន្ទប់​ឃុំខ្លួន

8 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ កូនប្រសា​ប្រុស​ម្នាក់​ដែល​ស្រវឹងស្រា​ជោកជាំ រហូត​ឈាន​ដល់​ចាប់​ម្តាយក្មេក​អាយុ​ជាង​៨០​ឆ្នាំ រំលោ.ភ​រហូត​បាន​សម្រេច ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ មុន​នេះ​បាន​ចង​.​ក​សម្លា.ប់​ខ្លួន​ទៅ​ហើយ​ក្នុង​បន្ទប់​ឃុំខ្លួន ស្លា.ប់​នឹង​ចម្រឹង​ដែក​ដោយ​ប្រើ​អាវ

ខេត្តកំពង់ធំ ៖ កូនប្រសា​ប្រុស​ម្នាក់​ដែល​ស្រវឹងស្រា​ជោកជាំ រហូត​ឈាន​ដល់​ចាប់​ម្តាយក្មេក​អាយុ​ជាង​៨០​ឆ្នាំ រំលោភ​រហូត​បាន​សម្រេច ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ មុន​នេះ​បាន​ចង​.​ក​សម្លាប់​ខ្លួន​ទៅ​ហើយ​ក្នុង​បន្ទប់​ឃុំខ្លួន ស្លាប់​នឹង​ចម្រឹង​ដែក​ដោយ​ប្រើ​អាវ ។

ហេតុការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ឈុត​ថ្មី​ទៀត​នេះ បាន​កើតឡើង​នៅ​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៨ កក្កដា នៅ​ក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។ ការ​ចង​.​ក​ធ្វើ​អត្តឃាត​នេះ ដោយសារ​តែ​វិប្បដិសារៈ​ជេរ​ស្តី​ស្ពឹក​មុខ ដែល​ទ​ង្វើ​ដ៏​ថោកទាប​នេះ​ត្រូវ​ខ្លួនឯង​ប្រព្រឹត្ត​ទៅ​កើត ។ ទោះបីជា​បែប​ណា មានការ​រិះគន់​ដែរ​ថា ឈាន​ដល់​ជនសង្ស័យ​ឬ​ជនជាប់ចោទ​ដែល​ត្រូវ​ឃុំខ្លួន មុន​ពេល​បញ្ជូន​ទៅ​សាលាដំបូង មិន​គួរ​ឱ្យ​ពាក់អាវ​ក្នុង​បន្ទប់​ឃុំខ្លួន​នោះ​ទេ ដែល​អាវ​នោះ​ហើយ​ជា​ឧបករណ៍​នៃ​ការ​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ ។

សូម​រំលឹក​ថា នៅ​រសៀល​ថ្ងៃ​ទី​២៧ កក្កដា​នោះ បុរស​រូប​នេះ​ឈ្មោះ កុយ ផល និង​មិត្តភក្តិ​បាន​នាំ​គ្នា​ផឹកស៊ី​រហូត​ស្រវឹង​ជោកជាំ ក្រោយមក​ក៏​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ស្រាប់តែ​ជន​នេះ​ពេល​មក​ដល់​ផ្ទះ​ពោរពេញ​ទៅ​ដោយ​តណ្ហា​ពុះកញ្ជ្រោល​ទ្បើ​ង​ដល់ក គាប់​ជួន​ប្រពន្ធ​និង​កូន​ៗ​មិន​នៅផ្ទះ ឃើញ​ម្តាយក្មេក​កំពុង​សម្រាន្ត​ក៏​ចាប់រំលោភ​រហូត​បាន​សម្រេច និង​គំរាម​ថាបើ​ហ៊ាន​ស្រែក​ឱ្យ​គេ​ឮ​នឹង​សម្លាប់​ចោល​។ មួយសន្ទុះ​ក្រោយមក​ប្រពន្ធ​មក​ដល់​ផ្ទះ​វិញ ស្ត្រី​ជា​ម្តាយ​ក៏​បាន​ប្រាប់​ពី​រឿងរ៉ាវ​នេះ ហើយ​កូនស្រី​ដែល​ជា​ប្រពន្ធ​ជន​ទុរយស ក៏​ទៅ​ប្តឹង​កងរាជអាវុធហត្ថ​នៅ​ក្បែរ​នោះ​ឱ្យ​ចាប់ខ្លួន​បុរស​ជា​ប្តី ។

លោក សេង សំ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ឈ្មោះ កុយ ផល នាំ​យក​មក​សាកសួរ ប៉ុន្តែ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ដោយសារ​អំណាច​ឥទ្ធិពល​គ្រឿង​ស្រវឹង ជន​នេះ​មិន​អាច​និយាយ​ឱ្យ​ដឹង​ខុស​ត្រូវ​ទ្បើ​យ ។ ចំណែក​លោកយាយ​ជា​ម្តាយក្មេក​និយាយ​ថា កូនប្រសា​ឈាមខ្មៅ​នេះ​ពិតជា​បាន​ចាប់​គាត់​រំលោភ តាម​អំពើ​ចិត្ត​របស់​ខ្លួន ព្រមទាំង​គំរាម​សម្លាប់​ចោល បើសិនណា​ជា​រូប​គាត់​ហ៊ា​ន​ស្រែក​ឱ្យ​គេ​ជួយ ។

សូមបញ្ជាក់ថា កូនប្រសា​​ចាប់​រំលោភ​ម្តាយ​ក្មេក​អាយុ​៨២ឆ្នាំ ​នៅស្រុកបារាយណ៍