ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​កម្ម​ករ​សំណង់​៤​នាក់​​សង្ស័យ​សម្លា.ប់​ស្ត្រី​ម្នាក់​រុះ​អង្រឹង​ប្លុង​ចោល​ក្នុង​ដី​ឡូត៍​ជិត​ក្លិប​ផ្កាយ​ផត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​កម្មករ​សំណង់​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ កក្កដា ២០១៥ ដោយ​ចោទប្រកាន់​ថា​ពាក់ព័ន្ធ​ករណី​សម្លា.ប់​ស្ត្រី​ម្នាក់ ហើយ​រុំ​អង្រឹង​ប្លុង​ចោល​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​នៅ​ជិត​ក្លិប​ផ្កាយ​ផត ។

រាជធានី​ភ្នំពេញ ៖ យុវជន​ជា​កម្មករ​សំណង់​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ កក្កដា ២០១៥ ដោយ​ចោទប្រកាន់​ថា​ពាក់ព័ន្ធ​ករណី​សម្លាប់​ស្ត្រី​ម្នាក់ ហើយ​រុំ​អង្រឹង​ប្លុង​ចោល​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​នៅ​ជិត​ក្លិប​ផ្កាយ​ផត ។

សូម​បញ្ជាក់​ថា សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៦ កក្កដា ២០១៥ ទាំង​អាក្រាត​កាយ ដោយ​រុំ​អង្រឹង នៅ​ក្នុង​ដី​ឡូត៍​ដែល​គេ​មួយ​កន្លែង​ជិត​ក្លិប​ផ្កាយ​ផត ។

២​ថ្ងៃក្រោយ​ប្រទះ​ឃើញ​សាកសព ទើប​សមត្ថកិច្ច​ដឹង​ពី​អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ​ថា មានឈ្មោះ វង់ គ​ន្ធា ជា​ស្ត្រី​មេម៉ាយ​កូន​១ បម្រើ​ការងារ​នៅ​ក្នុង​ខារ៉ាអូខេ​ចិន​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ស​ន្ទា​ស សង្កាត់​សាលា​ក្រៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ពី​មន្ត្រី​ប៉ូលិស​ម្នាក់​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​មាន​២​នាក់​មានឈ្មោះ​ហៅ​ក្រៅ​ថា អា​វី​តូច អា​វី​ធំ ។

មន្ត្រី​ប៉ូលិស​រូប​នោះ​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​៣​ភ្លឺ ថ្ងៃ​ទី​២៦ កក្កដា ២០១៥ ជនសង្ស័យ​ដែល​មានឈ្មោះ​ហៅ​ក្រៅ​ថា អា​វី​ធំ បាន​ទៅ​ទំនាក់ទំនង​ជាមួយ​ស្ត្រី​រង​គ្រោះ​មក​រួម​រ័ក្ស​ក្នុង​ការដ្ឋាន​សំណង់​ក្នុង​តម្លៃ​១០​ដុល្លារ ។ បន្ទាប់​ពី​រួម​រ័ក្ស​ហើយ អា​វី​ធំ ក៏​បាន​ប្រាប់​បក្ខពួក​ខ្លួន​៣​នាក់​ទៅ​ថាបើ​ចង់​រួម​រ័ក្ស​ជាមួយ​នាង​តែ​ម្នាក់​១០​ដុល្លារ​ទេ ពួក​ឯង​ទៅ​ៗ ។ បក្ខពួក​របស់​អា​វី​ធំ​ទាំង​៣​នាក់ ដែល​ក្នុង​នោះ​មាន អា​វី​តូច ដែរ​នោះ​ក៏​បាន​ទៅ​និយាយ​ជាមួយ​ស្ត្រី​រង​គ្រោះ តែ​ស្ត្រី​រង​គ្រោះ​ថា ភ្លឺ​ហើយ​រួម​រ័ក្ស​នៅ​ក្នុង​ការដ្ឋាន​សំណង់​ខ្លាច​គេ​ឃើញ​ខ្មាស់​គេ ។ ហេតុ​ដូចនេះ​ហើយ​បានជា​ក្រុម​ជនសង្ស័យ​ទាំង​៣​នាក់​ក៏​បាន​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​រួម​រ័ក្ស​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ដែល​នៅ​ជិត​ការដ្ឋាន​សំណង់​នោះ ។

មន្ត្រី​ប៉ូលិស​រូប​នោះ​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​រួម​រ័ក្ស​ហើយ​ប្រហែលជា​គ្មាន​លុយ​ឱ្យ​ក៏​សម្លាប់​នាង​ចោល​តែ​ម្តង​ទៅ ព្រោះ​សព​ស្ត្រី​រង​គ្រោះ​នៅ​ទាំង​អាក្រាត​គ្មាន​សម្លៀក​បំពាក់​អ្វី​ទាំងអស់​ដោយ​គ្រាន់តែ​រុំ​អង្រឹង ហើយ​ទុក​ចោល​ក្នុង​ដី​ឡូត៍​នោះ​តែ​ម្តង ។

ប្រភព​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ទាំង​៤​នាក់​នោះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​ដឹង​នៅឡើយ​ទេ គឺ​លាក់​ទុក​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​សិន ៕