ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថកិច្ច​​ឃាត់​ខ្លួនជន​សង្ស័យជា​​មេខ្លោង​​​ជួញ​ដូរ​​គ្រឿង​ញៀន​២នាក់ ​នៅ​ស្រុក​ពាមរក៍

8 ឆ្នាំ មុន

​ខេត្ត​ព្រៃ​​វែង ៖ ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ប្រចាំ​ខេត្ត​ព្រៃវែង បាន​ឱ្យ​ដឹង​ថា កម្លាំង​​កង​​រាជ​អាវុធហត្ថ​​ ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​​ឯក ឈួន គឹមសាន ​មេបញ្ជាការ​រង​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត

​ខេត្ត​ព្រៃ​​វែង ៖ ​តាម​សេចក្តីរាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ប្រចាំ​ខេត្ត​ព្រៃវែង បាន​ឱ្យ​ដឹង​ថា កម្លាំង​​កង​​រាជ​អាវុធហត្ថ​​ ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​​ឯក ឈួន គឹមសាន ​មេបញ្ជាការ​រង​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត និង​ជា​នាយ​សេនាធិការ​កង​រាជ​អាវុធ​ហត្ថខេត្ត​ ​បាន​​ចុះ​​ប្រតិបត្តិការ​​​ដោយ​ធ្វើការ​​ឡោម​ទ័ព្ទ​ផ្ទះ​មេ​ខ្លោងជួញ​ដូរគ្រឿង​ញៀន​​​​​ប្រុស​ស្រី​២នាក់​ ​​​នៅ​​វេលា​ម៉ោង​២នាទី​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ​ស្ថិត​​នៅ​ភូមិឧត្តម ឃុំ​ព្រែក​ខ្សាយ​«ក» ស្រុក​ពាមរក៍​ ។

​ប្រភព​ព័ត៌មាន​ជំហា​ន​ដំបូង​​បាន​ឱ្យ​ដឹង​​ថា ​ការ​ចុះ​ប្រតិបត្តិ​​ការ​នេះ ​សមត្ថកិច្ច​កង​​រាជ​អាវុធ​ហត្ថ​ឃាត់​ខ្លួនជន​សង្ស័យ​ជា​​មេខ្លោង​​​ពាក់​​គ្រឿងញៀន​ប្រុស​ស្រី២នាក់ និង​ដក​ហូត​​វត្ថុតាង​ រួម​មាន ​រថយន្ត​១គ្រឿង ម៉ូតូ​៧គ្រឿង ​ថ្នាំ​ញៀន​៣កញ្ចប់ (​កញ្ចប់​ធំ១ កញ្ចប់តូច​១) និង​សម្ភារ​មួយ​ចំនួន​​ទៀត ។ ជន​សង្ស័យ​មិនទាន់​​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។​

​ជន​សង្ស័យ​ទាំង​២នាក់ រួមនឹងវត្ថុ​តាង ត្រូវ​បាន​​សមត្ថកិច្ច​​បញ្ជូន​​​ទៅ​​បញ្ជាការ​ដ្ឋាន​​កងរាជ​អាវុធហត្ថ​ខេត្ត ដើម្បី​​ចាត់ការតាម​ផ្លូវ​ច្បាប់ ៕

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយជូន​នៅលើទំព័រកាសែត​កោះសន្តិភាព