ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចុះ​អន្តរាគមន៍អំពើ​​ហិ.ង្សា​​កើតឡើង​ក្នុង​គ្រួសារមួយ​​ នៅ​សង្កាត់​ចាក់​អង្រែលើ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុ​កាណ៍​នៃ​អំពើ​ហិ.ង្សា​​បាន​កើត​​​ឡើងនៅ​ក្នុង​​គ្រួសារ​​មួយ​ កាលពី​វេលា​ម៉ោង១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៨ ​កក្កដា ​​​ស្ថិត​នៅ​ក្នុង​​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ​ដោយសារ​ស្ត្រី​ជា​ប្រពន្ធរអ៊ូរ​ទាំ​​ប្រចណ្ឌប្តី

រាជធានី​ភ្នំពេញ ៖ ហេតុ​កាណ៍​នៃ​អំពើ​ហិង្សា​​បាន​កើត​​​ឡើងនៅ​ក្នុង​​គ្រួសារ​​មួយ​ កាលពី​វេលា​ម៉ោង១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៨ ​កក្កដា ​​​ស្ថិត​នៅ​ក្នុង​​ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ​ដោយសារ​ស្ត្រី​ជា​ប្រពន្ធរអ៊ូរ​ទាំ​​ប្រចណ្ឌប្តី ហើយ​ត្រូវ​ប្តី​ទាញ​ញញួរ​គំរាម​វាយ​ ​​​ប្រពន្ធ​ភ័យ​ក៏​លោត​​ពីលើ​ផ្ទះ​បណ្តាលឱ្យ​រង​របួស​ ។

​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ បាន​ចុះ​ទៅ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ ដោយ​នាំ​​​បុរស​ជា​ប្តី​មក​​​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​​​​សង្កាត់ចាក់អង្រែ​លើ ​ដើម្បីសួរនាំ និង​រៀប​ចំ​​​សំណុំរឿង​​ចាត់ការ​តាម​ផ្លូវច្បាប់ ​។ ​​​ចំណែក​ស្ត្រី​ជាប្រពន្ធ​ ត្រូវ​បាន​សមត្ថកិច្ច​​​​ជួយ​​សង្គ្រោះ​ដោយ​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​របួស ។

បន្ទាប់​ពី​កើត​​​​ហេតុការណ៍​​ ស្ត្រី​ជាប្រពន្ធ​​​​​មិន​បាន​ដាក់​ពាក្យ​ប្តឹង​​ប្តីនោះទេ ដោយ​សុំ​ទៅ​សមត្ថកិច្ច​ថា មិនឱ្យ​​​កសាង​សំណុំរឿង​ចាប់​​ឃាត់ខ្លួន​​​ប្តី​គាត់​​ឡើយ ​ពីព្រោះ​រឿង​ហេតុ​កើត​​​ឡើង​ដោយសារ​តែ​​រូប​​គាត់​ជាប្រពន្ធ​ប្រចណ្ឌប្តី​ខ្លាំង​ពេក ។

​ទោះបីជា​យ៉ាងណា​​ក្តី​ ដោយសារ​មានការ​សម្របសម្រួល​គ្នា​រវាង​ប្តី​ប្រពន្ធ​ទាំង​២នាក់​នេះ​ សមត្ថកិច្ចក៏​មិន​​បាន​កសាង​​សំណុំរឿង​​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ឡើយ ហើយ​ក៏​បាន​​អនុញ្ញាតឱ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ​បន្ទាប់ពី​​ធ្វើការ​អប់រំណែនាំ​ឱ្យ​ឈប់​ប្រើ​អំពើ​ហិង្សា​លើ​គ្នា​ទៅ​វិញ​ទៅ​មក ។ ​ទាំង២​នាក់​ប្តី​ប្រពន្ធ​​​នេះ​​​រៀប​ការ​បានរយៈពេល​​៨​ឆ្នាំ​មក​ហើយ ប៉ុន្តែមិន​ទាន់​មាន​កូន​​​នៅឡើយ​ ។

សូម​បញ្ជាក់​​ថា ទាំង​២​នាក់​ប្តី​ប្រពន្ធ​​ខាង​លើនេះ​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ​ព្រោះ​​ពួក​គេ​មិន​ព្រមឱ្យ​​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ ​ហើយ​ពួក​គេ​ទាំង​២​នាក់​ឯកភាព​មិន​ប្តឹងប្តល់គ្នា​ និងបាន​​សន្យា​ចាប់ដៃ​គ្នា​កសាង​អនាគត​តទៅទៀត​ ៕