ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្ត​បញ្ជូន​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀ.ន​៣​នាក់​ទៅ​សាលាដំបូង

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ កក្កដា ២០១៥ ពី​បទ​ចែកចាយ​គ្រឿងញៀ.ន ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​នៅ​ថ្ងៃ​ទី​២៨ ក​ក្ត​ដា ២០១៥​នេះ ។

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ កក្កដា ២០១៥ ពី​បទ​ចែកចាយ​គ្រឿងញៀន ទៅ​កាន់​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​នៅ​ថ្ងៃ​ទី​២៨ ក​ក្ត​ដា ២០១៥​នេះ ។

ជនសង្ស័យ​ទាំង​៣​នាក់​មាន ១-​ឈ្មោះ សុខ ផា​ន់​ណា ហៅ ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ២-​ឈ្មោះ សន ហេង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ និង​៣-​ឈ្មោះ ផូ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជន​ទាំង​៣​នាក់​ស្នាក់​នៅ​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​ឧត្តមសេនីយ៍ត្រី ឱ រិ​ន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ធ្វើការ​ស្រាវជ្រាវ​មុខ​ចាស់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ខេ​ទឹកកក​ចំនួន​៤​ថង់​តូច និង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មី ហៅ​យ៉ា​ម៉ា​ចំនួន​៨​គ្រាប់ ៕