ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​​លេបថ្នាំ​ងងុយដេក​អស់​៣៩​គ្រាប់​ប៉ង​ធ្វើ​អត្តឃា.ត​​ សង្ស័យ​មាន​វិបត្តិ​ស្នេហា

9 ឆ្នាំ មុន

ខេត្ត​កំពត ​៖ នារី​ម្នាក់​បាន​លេបថ្នាំ​​​ងងុយ​ដេក​អស់​ចំនួន​៣៩​គ្រាប់ប៉ង​សម្លា.ប់ខ្លួន​ ​តែ​មិន​បាន​សម្រេច​ត្រូវ​បាន​គេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យទាន់​ពេល ។

ខេត្ត​កំពត ​៖ នារី​ម្នាក់​បាន​លេបថ្នាំ​​​ងងុយ​ដេក​អស់​ចំនួន​៣៩​គ្រាប់ប៉ង​សម្លាប់ខ្លួន​ ​តែ​មិន​បាន​សម្រេច​ត្រូវ​បាន​គេ​ជួយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យទាន់​ពេល  ។  ហេតុ​ការណ៍​នេះ​បង្កឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​៦ កក្កដា នៅ​ក្នុង​ផ្ទះ​នារី​រង​គ្រោះ​ស្ថិត​ក្នុង​ភូមិ​​ត្រសេតកោង​ ឃុំ​ថ្មី ស្រុក​ទឹក​ឈូ​។

​​នារី​រង​គ្រោះ​​ឈ្មោះ ង៉ែត ចាន់​ធា អាយុ២២ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅភូមិ​ត្រ​សេត​កោង ឃុំ​ថ្មី ស្រុក​ទឹកឈូរ ​​។ ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​រក​មូលហេតុ របស់​នារី​រង​គ្រោះ ​រកឃើញសំបក​​ថ្នាំ​ងងុយ​ដេក​ចំនួន​៤​បន្ទះ​ស្មើនឹង៤០​គ្រាប់ នៅសល់​១​គ្រាប់​។

បើ​តាម​សាក្សី​ជា​ម្ចាស់ផ្ទះ​ជួល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ហូប​បាយ​ថ្ងៃត្រង់​រួច​គេ​ឃើញ​នារី​រង​គ្រោះ​មាន​សភាព​ខុស​ប្លែក​ពីធម្មតា​ដែរ ប៉ុន្តែ​គ្មាន​នរ​ណា​ម្នាក់​ដែល​ស្នាក់​នៅ​ជិត​គ្នា​នោះ​ចាប់អារម្មណ៍​ទេ​(​គេ​នឹក​ស្មានថា​នារី​រងស្រវឹងស្រា​) ពីព្រោះ​នាង​ចេះ​ផឹកស្រា​ដែរ ហើយក៏ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​នាង​បាត់​ទៅ​។

ប្រភពបន្ត​ទៀត​ថា លុះដល់​ម៉ោង​ប្រហែលជា​៥​ល្ងាច ម្ចាស់ផ្ទះ​មានការ​ស​ង្ស័យបាន​ទៅ​បើកទ្វារ​បន្ទប់នារី​រង​គ្រោះ​​​ស្រាប់​តែឃើញនាង​កំពុង​ដេក​ក្អួតចង្អោរ ដោយ​ឃើញ​អាកា​រដូច្នេះ​ម្ចាស់ផ្ទះក៏បាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

នៅ​ឯ​មន្ទីរពេទ្យ​ក្រោយ​ពី​ក្រុម​គ្រូពេទ្យធ្វើការ​សង្គ្រោះ​លាង​ក្រពះ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ សមត្ថកិច្ច​បានធ្វើការ​សាកសួរ​រកមូលហេតុ​នៃ​ការ​លេបថ្នាំ​ធ្វើ​អត្តឃាត​ ​ពុំ​ត្រូវ​បាន​នារី​រង​គ្រោះ​បង្ហើប​ប្រាប់​​ឱ្យ​ដឹង​ឡើយ​ តែ​​ប្រភព​ជា​ច្រើន​នៅ​កន្លែង​កើតហេតុ​បាននិយាយ​ថា សង្ស័យមក​ពី​មាន​វិប​ត្តិ​ស្នេហា ​៕
                                 ​