ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោង​ចក្រ​​ដួល​សន្លប់​បន្ត​បន្ទាប់​ជាង៦០​នាក់​នៅ​ស្រុក​បាទី​ សង្ស័យ​ពុល​ផ្អក​កំពឹស

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា កម្មករ-​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​យី​ហោ​វ៉ូ​ណា​មី ស្ថិត​ក្នុង​ភូមិ​សំរោង​ ឃុំ​សូភី ស្រុក​បាទី​ជាង​៦០​នាក់​បាន​​ដួល​សន្លប់​ជា​បន្ត​បន្ទាប់

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា កម្មករ-​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​យី​ហោ​វ៉ូ​ណា​មី ស្ថិត​ក្នុង​ភូមិ​សំរោង​ ឃុំ​សូភី ស្រុក​បាទី​ជាង​៦០​នាក់​បាន​​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ បន្ទាប់ពី​ពួក​គេ​ហូប​​​បាយជាមួយផ្អក​កំពឹស​​កាល​ពី​ពេល​ថ្ងៃ​ត្រង់​។

ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​១ កក្កដា នេះ​​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ដដែល​នេះ កម្មករ​​បាន​ចេញ​សម្រាក​ហូប​​បាយ​ ដោយ​ពួក​គេ​បាន​នាំ​គ្នា​ទិញ​ផ្អក​កំពឹស​ហូប​ជាមួយ​បាយ​។ លុះ​ដល់​វេលា​ម៉ោង​ខាង​លើ​ស្រាប់​តែ​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​ ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បាទី និង​មួយ​ចំនួន​ទៀតបញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ឯក​ជន។

មូលហេតុ​ពិត​ប្រាកដ​មិន​ទាន់ដឹង​នៅ​ឡើយ​ទេ​​ តែ​ជំហាន​ដំបូង​គេ​សង្ស័យថា បណ្តាល​មក​ពី​ពុល​ផ្អក​កំពឹស៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព