ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ឆេះ​ក្នុង​យាន​ដ្ឋាន​រថ​យន្ត​នៅម្តុំ​ទួល​គោក​រលត់​វិញ​ហើយ របួស​ជាង​ម្នាក់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌​មាន​ពី​ម្ចាស់​យាន​ដ្ឋាន​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ខណៈនេះអគ្គិ​ភ័យ​ឆេះក្នុង​​យាន​ដ្ឋាន​រថយន្ត​នៅ​តំបន់​ទំនប់​ទួល​គោក​បាន​រលត់​វិញ​ហើយ ដោយ​សារ​បាន​អ្នក​ជិត​ខាងជួយ​បា.ញ់​ទឹក​​

រាជ​ធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌​មាន​ពី​ម្ចាស់​យាន​ដ្ឋាន​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា ខណៈនេះអគ្គិ​ភ័យ​ឆេះក្នុង​​យាន​ដ្ឋាន​រថយន្ត​នៅ​តំបន់​ទំនប់​ទួល​គោក​បាន​រលត់​វិញ​ហើយ ដោយ​សារ​បាន​អ្នក​ជិត​ខាងជួយ​បាញ់​ទឹក​​ និង​ជាង​ក្នុង​យាន​ដ្ឋាន​យក​បំពង់​ពន្លត់​អគ្គិ​ភ័យ​ជា​ច្រើន​បំពង់បាញ់​​​ពន្លត់​ទាន់​ពេល​។

ក្នុង​ហេតុ​ការណ៍​នោះ​បណ្តាល​ឱ្យ​បុរស​ជា​ជាង​ជួស​ជុល​រថយន្ត​ម្នាក់​រង​របួស​ ​​ហើយសម្ភារ​ក្នុង​យាន​ដ្ឋាន​​បាន​រង​ការ​ខូច​ខាតមួយ​ចំនួន​​។

មូលហេតុ​នៃ​ការ​ឆេះ​ត្រូវ​បានម្ចាស់​យាន​ដ្ឋាន​​ឱ្យ​ដឹង​ថា ដោយ​សារ​ជាង​ក្នុង​យាន​ដ្ឋាន​ផ្សារ​ដែក​ធ្វើ​ឱ្យខ្ទាត​ផ្កា​ភ្លើង​ប៉ះ​ជាមួយ​​សាំង​​ទើបបង្ក​ជា​អណ្តាត​ភ្លើង​ឆាប​ឆេះ​ឡើង៕