ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​ដួង ស្រី​ពេជ្រ បើ​អាច​ទៅ​រួច​ចង់​ថត​រឿង​ស្នេហា​រោលរាល

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ដួង ស្រី​ពេជ្រ ដែល​ទើបតែ​ឡើង​កូដ​នា​ឆ្នាំ​នេះ ត្រូវ​មហាជន​ស្គាល់​ច្បាស់​ចាប់តាំងពី​ធ្លាយ​រូបថត​បង្ហាញ​សម្រស់​សុដន់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នា​ថ្ងៃ​ខួបកំណើត​តារា​ភេទ​ទី​៣​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​កញ្ញា​ដួង ស្រី​ពេជ្រ ដែល​ទើបតែ​ឡើង​កូដ​នា​ឆ្នាំ​នេះ ត្រូវ​មហាជន​ស្គាល់​ច្បាស់​ចាប់តាំងពី​ធ្លាយ​រូបថត​បង្ហាញ​សម្រស់​សុដន់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នា​ថ្ងៃ​ខួបកំណើត​តារា​ភេទ​ទី​៣​ម៉ា​ដូ​ណា​មក ។ ក្រោយ​ពេល​ធ្លាយ​រូបភាព​នោះ​មក ដួង ស្រី​ពេជ្រ ហាក់​មាន​ទីផ្សារ​សិល្បៈ​ខ្លាំង ។

កញ្ញា​ដួង ស្រី​ពេជ្រ ដែល​មុន​នេះ​រង​ការ​រិះគន់​ខ្លាំង​រឿង​បញ្ចេញ​គល់​ទ្រូង មាន​ជំហរ​មិន​ដកថយ​រឿង​បញ្ចេញ​ភាព​សិច​ស៊ី​ទេ ដរាបណា​នាង​ស្ថិត​នៅ​ក្នុង​នាម​ជា​តារា​សម្តែង ។ ដោយសារ​តែ​ស្រី​ពេជ្រ​ហ៊ាន​សម្តែង​ដោយ​មិន​ខ្មាស​អៀន និង​មិន​ខ្លាច​កាមេរ៉ា តារា​ថ្មី​រូប​នេះ​ត្រូវ​ផលិតករ​មួយ​ចំនួន​ទាក់ទង​ឱ្យ​សម្តែង​ជា​ច្រើន​រឿង ដោយ​គិតតែ​ត្រឹម​៥​ខែ​ដើមឆ្នាំ​២០១៥​នេះ​ស្រី​ពេជ្រ​មាន​តួលេខ​ក្នុង​ការ​សម្តែង​ជិត​១០​រឿង ។ បែប​នេះ​ហើយ​ទើប​ស្រី​ពេជ្រ​កំណត់​យ៉ាង​ច្បាស់​ក្នុង​ការ​ដាក់​កាលវិភាគ​កុំឱ្យ​ជាន់​គ្នា​ទៅ​តាម​ពេលវេលា​សម្តែង​នៃ​រឿង នីមួយ​ៗ ។

តារា​តូច​ច្រឡឹង សម្បុរ​ស្រអែម​ស្រស់​ដួង ស្រី​ពេជ្រ ចាត់​ទុក​ថា​ការ​ធ្លាយ​រូបភាព​សិច​ស៊ី​កន្លង​មក​គឺជា​លាភ​សំណាង​ទៅ​វិញ ព្រោះ​កាន់តែ​មាន​គេ​ស្គាល់​ច្រើន​ឡើង ។ មិនតែប៉ុណ្ណោះ​វា​ជំរុញ​ឱ្យ​ចិត្ត​នាង​អាច​នឹង​ពិចារណា​ថត​រឿង​ស្នេហា​រោលរាល​ណាមួយ បើសិនជា​អាច​ទៅ​រួច ។

ដួង ស្រី​ពេជ្រ ដោយសារ​តែ​ស្រឡាញ់​សិល្បៈ ដូច្នេះ​ហើយ​ឱ្យ​តែ​គេ​ហៅ​ថត​ទោះជា​ប៉ុន្មាន​រឿង​ក៏​ទទួល​ដែរ​អត់​គិត​ច្រើន​ទេ ។  ចំពោះ​ប្រាក់​កម្រៃ​ពី​ការ​សម្តែង​នៅ​ក្នុង​រឿង នីមួយ​ៗ ស្រី​ពេជ្រ​ប្រាប់​ថា​ខុស​គ្នា​ទាំងអស់ គឺ​បើ​ផលិតកម្ម​ល្បី​យក​ថ្លៃ​តាម​នោះ បើ​ផលិតកម្ម​ថ្មី​គិត​តាម​ថ្មី ពោល​គឺ​ចង់ឱ្យ​ភាពយន្ត​ខ្មែរ​ដើរទៅ​មុខ ចង់ឱ្យ​រឿង​ខ្មែរ​ល្អ រីក​ចម្រើន​ដូច​ប្រទេស​គេ ។

តារា​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ខ្សែភាពយន្ត​រឿង​«​ក្រមុំ​សៅកែ​» រូប​នេះ​និយាយ​ថា នាង​មាន​មោទនភាព​ខ្លាំង​ដោយ​មិន​នឹក​ស្មានថា​ខ្លួនឯង​ឈាន​ឡើង​ដល់​កម្រិត​នេះ​សោះ ។ មានការ​ងារ​ធ្វើ​ច្រើន សម្រាប់​ការ​គិត​របស់​ស្រី​ពេជ្រ​គឺ​មក​ពី​នាង​ពូកែ​ខាង​យំ និង​គោរព​ពេលវេលា បូក​ទាំង​ការ​ស្លៀកពាក់ ។ មិនតែប៉ុណ្ណោះ​ការ​បែកធ្លាយ​រូបថត​សិច​ស៊ី​ធ្វើ​ឱ្យ​នាង​កាន់តែ​ទាក់ទាញ​ចិត្ត​ផលិតករ ។

មុន​នេះ​ដួង ស្រី​ពេជ្រ​ធ្លាយ​រូបភាព​សិច​ស៊ី ហើយ​នាង​បាន​បកស្រាយ​ពន្យល់​អស់ហើយ ។ ពេល​នោះ​ស្រី​ពេជ្រ​គ្រាន់តែ​យក​កាដូ​ជូន​ម្ចាស់​ខួបកំណើត​មួយ​ភ្លែត និង​ឆ្លៀត​ថតរូប​បង្ហោះ​លេង​ជាមួយ​មិត្ត​សិល្បករ ស្រាប់តែ​បែកធ្លាយ​ក្លាយទៅជា​រឿង​ភ្ញាក់ផ្អើល​ខ្លាំង​តាម​ហ្វេ​ស​ប៊ុ​ក ដោយ​រិះគន់​នាង​រឿង​សិច​ស៊ី​ខ្លាំង​ពេក​។ ស្រី​ពេជ្រ​និយាយ​ថា «​ចំពោះ​ភាព​សិច​ស៊ី​ខ្ញុំ​ធ្វើ​ទៅ​តាម​ពេលវេលា តាម​សាច់​រឿង  ។ បើ​អ្នកដឹកនាំ​តម្រូវ​ឱ្យ​ពាក់អាវ​សិច​ស៊ី គឺជា​រឿង​របស់​អ្នកដឹកនាំ ហើយ​អ្នក​ទស្សនា​គាត់​រិះគន់ គឺជា​រឿង​គាត់ ។ នេះ​ជា​ការ​ចង់បាន​របស់​អ្នកដឹកនាំ​រឿង ចង់ឱ្យ​យើង​ធ្វើ​កាច​គឺ​កាច សិច​ស៊ី​តាម​តម្រូវការ​អ្នកដឹកនាំ ។

រយៈពេល​៣​ថ្ងៃ​ដែល​គេ​រិះគន់ ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល​ក្នុង​ចិត្ត​ណាស់ ប៉ុន្តែ​មាន​មួយ​ចំនួន​ធំ​គេ​គាំទ្រ​ខ្ញុំ ហើយ​នៅ​តាម​ខេត្ត​វិញ​គេ​អត់​ស្គាល់​នាង​ខ្ញុំ​ទេ ស្គាល់​តែ​នៅ​ភ្នំពេញ ។ លុះ​ពេល​មានរឿង​ហ្នឹង​មក​សឹង​ថា​ទូ​ទាំង​ប្រទេស ប្រជាជន​ខ្មែរ​ស្គាល់​នាង​ខ្ញុំ​និង​កាន់តែ​សម្បូរ​មិត្ត​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ករាប់​ពាន់​នាក់ ។ អុ​ី​ចឹ​ង​ហើយ​មួយ​រយៈ​នេះ​នាង​ខ្ញុំ​ទទួល​បានការ​ងារ​ច្រើន​ជាង​មុន​ឆ្ងាយ​ណាស់​តាំងពី​ច្រៀង​តាម​ប៉ុស្តិ៍ ឡើង​សម្ភាស​តាម​ស្ថានីយទូរទស្សន៍ ផ្សេង​ៗ ការ​ថត​ស្ប៉ត ធំ​ៗ ខារ៉ាអូខេ បូក​ទាំង​ចុះ​កិច្ចសន្យា​៤​រឿង​ក្នុង​ខែ​នេះ​នៅ​ម៉ា​យ​ធី​វី​, ស៊ី​ធី​អិន និង​ទូរទស្សន៍​ផ្សេង​ទៀត​។ ភាព​សិច​ស៊ី​គឺ​តម្រូវ​តាម​អ្នក​រៀបចំ បើ​គាត់​ចង់​ឲ្យ​យើង​សិច​ស៊ី​ខ្លាំង គឺ​យើង​ធ្វើ​ឲ្យ​មើល ។ បើ​គាត់​ថា​ល្អ​នៅ​លើ​គាត់ មិនមែន​ជា​ចិត្ត​យើង​ទេ ពោល​គឺ​តាម​មេ​កើយ​។​សិល្បៈ​យើង​មិន​អាច​តម្រូវ​ចិត្ត​មនុស្ស​បាន​ទាំងអស់​ទេ គឺ​នាង​ខ្ញុំ​យកចិត្ត​តែ​ខាង​អ្នកដឹកនាំ​ប៉ុណ្ណោះ ព្រោះ​សិល្បៈ​ត្រូវ​សម្តែង​ឲ្យ​គ្រប់​ទម្រង់ ។

ទម្រាំ​នាង​ខ្ញុំ​បាន​មក​ដល់​ចំណុច​នេះ​នាង​ខ្ញុំ​លះបង់​ច្រើន​ណាស់ ពេល​ខ្លះ​នាង​ខ្ញុំ​ទៅ​អង្គុយ​ចាំ​គេ​ថត​មួយ​ម៉ោង ឬ​ពីរ​ម៉ោង ។ ដល់​ពេល​គេ​ឃើញ​យើង​អត់ធ្មត់​ចេះ​តែ​អាណិត ។ បើ​និយាយ​ពី​រូប​ស​ម្បិ​ត្ត​វិញ​យើង​មិនជា​ស្អាត​ល្អ​១០០%​ទេ បាន​តែ​៧០​ទៅ​៨០%​ប៉ុណ្ណោះ ប៉ុន្តែ​សំខាន់​គឺ​ការ​គោរព​ពេលវេលា ជា​ផល​មួយ​ជួយ​ឲ្យ​យើង​ទៅ​មុខ​បាន​បើ​ស្រឡាញ់​សិល្បៈ » ៕