ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើឥស្សរជនរូបណា​នឹងក្លាយជាអនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នៅព្រឹកស្អែក ?

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ​ ​គណបក្សប្រជាជនកម្ពុជា​នឹងបើកសន្និបាត​ដើម្បីបោះឆ្នោត​ជ្រើសតំាងអនុប្រធាន​គណបក្ស​នៅព្រឹកថ្ងៃទី២០ មិថុនា ​២០១៥ ​នៅទីស្នាក់ការកណ្តាលគណបក្ស​ (គ៨៥) ​ដែលមានទីតំាង​ស្ថិតក្នុងខណ្ឌចំការមន ។

មកដល់ពេលនេះ​មានបេក្ខភាព២រូប ​ដែលក្រុមអ្នកតាម​ដានស្ថានការណ៍​នយោបាយមើលឃើញថា ​អាចនឹងក្លាយជា​អនុប្រធាន​គណបក្សប្រជាជនកម្ពុជា គឺសម្តេចក្រឡាហោម​ ស ខេង ​និង ​សម្តេចវិបុលសេនាភក្តី ​​សាយ ឈុំ​ ​ខណៈសម្តេចតេជោ​ ​ហ៊ុន សែន​ បានក្លាយជាប្រធាន​គណបក្ស​​ដោយស្វ័យ​ប្រវត្តិ​បន្ទាប់ពី សម្តេច ​ជា ស៊ីម ​បានទទួល​មរណភាព ។

អ្នកនំាពាក្យ​គណបក្សប្រជាជនកម្ពុជា ​លោក ឈឹម ផលវរុណ​ មិនបានបង្ហើបឲ្យដឹងថា​តើមានបេក្ខភាពប៉ុន្មានរូប​ដែលឈរឈ្មោះបោះឆ្នោត​នៅថ្ងៃស្អែក​នោះទេ ដោយលោកគ្រាន់តែ​បញ្ជាក់តាមទូរស័ព្ទ​នៅរសៀលថ្ងៃទី១៩ ​មិថុនានេះថា​ ព្រឹកស្អែកទើប​ដឹងលទ្ឋផលច្បាស់ ៕