ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​រយៈពេល​៥​ខែ​ដើម​ឆ្នាំ​២០១៥ ជនបរទេសមិន​ស្រប​ច្បាប់​ប្រមាណ​៥០០​នាក់​​ត្រូវ​បាន​បញ្ជូន​ចេញពី​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ជនបរទេស​ប្រមាណ​៥០០​នាក់​មាន​៣១​ជាតិ​សាសន៍​ផ្សេង​គ្នា​ត្រូវ​បាន​គេ​រក​ឃើ​ញថា​ កំពុង​ស្នាក់នៅ ​និង​ធ្វើ​ការងារ​មិន​ស្របច្បាប់​ត្រូវ​បាន​ឃាត់ខ្លួន ​និង​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​

រាជធានី​ភ្នំពេញ ​៖ ជនបរទេស​ប្រមាណ​៥០០​នាក់​មាន​៣១​ជាតិ​សាសន៍​ផ្សេង​គ្នា​ត្រូវ​បាន​គេ​រក​ឃើ​ញថា​ កំពុង​ស្នាក់នៅ ​និង​ធ្វើ​ការងារ​មិន​ស្របច្បាប់​ត្រូវ​បាន​ឃាត់ខ្លួន ​និង​បញ្ជូន​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​។​នេះ​បើ​យោង​តាម​ការ​អះអាង​របស់មន្ត្រីជាន់ខ្ពស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជាបាន​អះអាង​ថា កម្ពុជាបាន​បណ្ដេញ​ជនបរទេស​ដែល​មក​រស់នៅ​ខុសច្បាប់​លើ​ទឹកដី​កម្ពុជា​បាន​ចំនួន​ជាង​៥០០​នាក់ ក្នុងរយៈពេល​៥​ខែ ដើមឆ្នាំ​២០១៥​នេះ​។

​មន្ត្រី​នៃ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋា​ន​អន្តោប្រវេសន៍​ត្រូវ​បាន​គេ​ដកស្រង់​សំដី​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មិថុនា​ ថា ជនបរទេស​ដែល​ត្រូវបណ្ដេញ​ចេញពីកម្ពុជា​នោះមាន​ជាង២០​សញ្ជាតិ ដែល​ភាគច្រើន​ គឺជា​ជនបរទេស​នៃ​ប្រទេសជិតខាង​របស់​កម្ពុជា​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព