ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​កន្ត្រក​យោង​សម្ភារៈ​សំណង់​ពី​ជាន់​ទី​១៤​​ចំ​ក្បាល​កម្មករ​ម្នាក់​ផុង​លលា​ដ៏

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​​ត្រូវ​កន្ត្រក​យោង​សម្ភារៈ​សំណង់​ធ្លាក់​ពីលើ​ជាន់​ទី​១៤មក​ចំ​ក្បាល​ផុង​លលាដ៏ និង​រយះ​ដេរ​ចំនួន​១៥​ថ្នេរ​ ខណៈ​ពេល​កំពុង​រាប​ឥដ្ឋ​នៅ​ខាង​ក្រោម។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​​ត្រូវ​កន្ត្រក​យោង​សម្ភារៈ​សំណង់​ធ្លាក់​ពីលើ​ជាន់​ទី​១៤មក​ចំ​ក្បាល​ផុង​លលាដ៏ និង​រយះ​ដេរ​ចំនួន​១៥​ថ្នេរ​ ខណៈ​ពេល​កំពុង​រាប​ឥដ្ឋ​នៅ​ខាង​ក្រោម។

​ហេតុ​ការណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​​ព្រឹក ថ្ងៃ​ទី​១២ ​មិថុនា ​​២០១៥ នៅ​ការដ្ឋាន​សំណង់​អគារ​ខុន​ដូលេខ​៦៥​ ផ្លូវ​លេខ​១០៣ ភូមិ​៨ ក្រុម​២៥ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​​ឈ្មោះ​ឡេ​ង អាន អាយុ​៣៥​ឆ្នាំ ​មុខរ​បរជា​កម្មករ​សំណង់ ​មាន​ស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ​។

ក្រោយ​ពី​កើត​មាន​ករណី​ធ្លាក់​កន្ត្រក​ដែក​យោង​សម្ភារៈ​សំណង់​បណ្តាលឱ្យ​កម្មករ​សំណង់​ម្នាក់​រង​របួសធ្ងន់​រួច​មក គេ​បានឃើញ​​​គណៈកម្មការ​ចម្រុះ​មួយ​ក្រុម​បាន​ចុះ​មក​ធ្វើការ​ផ្អាក​ការដ្ឋាន​សំណង់​ខុន​ដូ​​កើតហេតុ​នេះ​ជា​បណ្តោះអាសន្ន​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ហួសចិត្ត​នោះ គឺ​ការ​ហាមឃាត់​នេះ​ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព​បន្តិច​ណា​ឡើយ​ដោយ​ការដ្ឋាន​សំណង់​ខាងលើ​នៅ​តែ​បន្ត ​និង​មិន​បាន​ផ្អា​កសកម្មភាព​សាងសង់​មួយ​វិនាទី​ណា​ឡើយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ​