ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាម ​ព្រួត​វាយ​ក្មេង​ប្រុស​១៣​ឆ្នាំ​

11 ឆ្នាំ មុន

​​រាជ​ធានី​ភ្នំពេញ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​​ជាជនជាតិ​វៀតណាម​ឈ្លោះប្រកែក​ជាមួយ​ស្ត្រី​ម្នាក់​​ជា​ជន​ជាតិ​វៀត​ណាម​ដូច​គ្នា បាន​ចាប់​ក្មេង​ប្រុស​អាយុ១៣​ឆ្នាំ ​វាយ​​និង​យក​ជើង​ធាក់​ក្បាល​ផ្ទុប​ទៅ​​​ផ្លូវ​បេតុង​សន្លប់ ​កាល​ពី​វេលា​ម៉ោង​​៦​និង​១០​នាទី​ព្រលប់​ថ្ងៃ​ទី​៧ ​មិថុនា តាម​ផ្លូវ​បុរី៩៩៩​ ភូមិ​ចំរើន​ផល សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌចំការមន  ។

​​សមត្ថកិច្ច​​ចាប់​ឃាត់ខ្លួន​ស្ត្រី​​​បង្ក​​ឈ្មោះ វិ​ន សុចិ​ន្តា អាយុ​៣៨​​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល ។ ​ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ហាក់ ម៉ិ​ញ​គួ​ង ភេទ​ប្រុស អាយុ​១៣​​ឆ្នាំ ស្នាក់​នៅ​ក្បែរ​គ្នា ​  ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ជា​ជន​បង្ក ​ហើយ​បុរស​ជា​ប្តី​មិន​ស្គាល់​អត្ត​សញ្ញាណ ដោយ​ស្ត្រី​ជា​ប្រពន្ធ​មានកូន​អាយុ​២​ខួប​ម្នាក់ បាន​ឈ្លោះប្រកែក​ជាមួយ​ស្ត្រី​ដែល​ជា​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​ជេរ​ដៀ​ម​ដាម​គ្នា ឃើញ​ឈ្លោះប្រកែក​គ្នា​បែប​នេះ​កូនប្រុស​អាយុ​១៣​ឆ្នាំ​បាន​កាន់​បំពង់​ទីប​ទុក​ជួយ​​​ម្តាយ ក៏​ត្រូវ​បុរស​ជា​ប្តី​​​​​ស្ទុះ​ទៅ​ដណ្តើម​យ​ក​ និង​វាយ​ក្មេង​ប្រុស​ជា​ច្រើន​ដៃ ជើង ​រួច​​យក​ជើង​ធាក់​ក្បាល​ផ្ទុប​ទៅ​​​ផ្លូវ​បេតុង  ។​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​បាន​យក​ជ្រញ់​​ទៅ​វាយ​ក្បាល​ក្មេង​ប្រុសនេះ​ថែម​ទៀត ​បណ្តាល​ឲ្យ​សន្លប់​ស្តូកស្តឹង ។

ក្រោយ​ពេល​កើតហេតុ​ ក្មេង​ប្រុស​ដែល​រង​របួស​ត្រូវ​បាន​ស្ត្រី​ជា​ម្តាយ​យក​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត ចំណែក​ស្ត្រី​ជា​អ្នក​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​បឹង​ទំពុន​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។ ដោយឡែក ​បុរស​ជា​ប្តី​បាន​រត់គេច​ខ្លួន ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>