ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ស្លា.ប់​ទាំង​ព្រឹក​ព្រលឹម

8 ឆ្នាំ មុន

ខេត្តកំពង់ចាម​៖ ​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ គី​ម ហ៊ា​ង អាយុ​៥៣​ឆ្នាំ ​នៅ​ភូមិ​ដំណាក់​ជ្រៃ ​​ឃុំ​ពាមជីកង ស្រុក​កងមាស ​​បាន​​ស្លា.ប់​ដោយសារ​តែ​ម៉ូតូ​ហុងដាឌ្រីម​​ មួយ​​គ្រឿង​ ​​បុក​បណ្តាល​ឲ្យ​ដួលបោក​ក្បាល​ទៅ​នឹង​ថ្នល់ ​​កាល​ពី​​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ​ឧសភា​

ខេត្តកំពង់ចាម​៖ ​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ គី​ម ហ៊ា​ង អាយុ​៥៣​ឆ្នាំ ​នៅ​ភូមិ​ដំណាក់​ជ្រៃ ​​ឃុំ​ពាមជីកង ស្រុក​កងមាស ​​បាន​​ស្លាប់​ដោយសារ​តែ​ម៉ូតូ​ហុងដាឌ្រីម​​ មួយ​​គ្រឿង​ ​​បុក​បណ្តាល​ឲ្យ​ដួលបោក​ក្បាល​ទៅ​នឹង​ថ្នល់ ​​កាល​ពី​​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ​ឧសភា​  ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៧០  នៅ​ភូមិ​ដំណាក់​ជ្រៃ ​។ ​

លោក​វរ​សេនី​យ៏​ទោ សូ  សា​រិ​ទ្ធ  អធិការ​នគរបាល​ស្រុក​កងមាស ​បាន​ឲ្យ​ដឹង​​ថា ​ស្ត្រី​ដែល​ម៉ូតូ​បុក​​ស្លាប់​នេះ ខណៈ​ដែល​​គាត់ដើរ​ឆ្លងផ្លូវ​មិន​ទាន់​នឹង​ផុត​ផង​ ក៏​ត្រូវ​​​ម៉ូតូ​១​គ្រឿង​ដែល​ជិះ​គ្នា​២​នាក់​មក​បុក
បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់រង​របួសធ្ងន់​រហូត​សន្លប់​​  រីឯអ្នក​បើក​ម៉ូតូ​ក៏​ប្រញាប់​រត់គេចខ្លួន​បាត់ ​នៅ​តែ​អ្នក​អង្គុយ​ពី​ខាងក្រោយ​ប៉ុណ្ណោះ ។

លោកអធិការ​នគរបាល​ស្រុក​កងមាស ​បន្ត​ថា ​ក្រោយ​ពី​ហេតុ​ការ​ណ៏នេះ​កើតឡើង​ អ្នក​ភូមិ​បាន​រាយ​ការ​ណ៏​​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​​ចុះ​មក​កន្លែង​កើតហេតុ​  ​ហើយ​ស្រាវជ្រាវ​ដឹង​ថា ​អ្នក​បើក​ម៉ូតូ ឈ្មោះ រ៉េត ឈាង ភេទប្រុស អាយុ​២៣​ឆ្នាំ ​​និង​អ្នក​ជិះ​ខាង​ក្រោយ ​ឈ្មោះ ម៉េ​ត សា​មុត  ភេទ​ប្រុស អាយុ​៣០​ឆ្នាំ  អ្នក​ទាំង​ពីររស់​នៅ​ភូមិ​ស្វាយ​ស្នែង ​ឃុំ​រោង​ដំរី ​ស្រុក​បាន​ភ្នំ  ខេត្តព្រៃវែង ។    

លោក​​ សូ សា​រិ​ទ្ធ  ​បាន​បន្តទៀតថា ស្ត្រី​រង​គ្រោះបាន​ត្រូវ​​សាច់ញាតិ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​​ ដោយសារ​ស្ថានភាព​របួស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គាត់​ក៏បាន​ស្លាប់នៅ​ព្រឹក​ថ្ងៃ​ដដែល (២៥ ​ឧសភា ) ។   ចំណែក​វត្ថុ​តាង​ត្រូវ​​បាន​សមត្ថកិច្ច​​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស​ ។ ​

​សព​ត្រូវ​បាន​កូន​ៗ​ដឹក​ត្រឡប់​មកកាន់​លំនៅ​ឋាន ​នៅ​ស្រុក​កងមាស​វិញ  ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។  ​

ព័ត៌មាន​លម្អិតមាន​​ផ្សាយជូន​នៅលើ​ទំព័រកាសែត​កោះ​សន្តិភាព