ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ជើង​ខ្លាំង​២​ក្រុម​កា.ប់​ចាក់​គ្នា​ក្នុង​​ហាង​ខារ៉ា​អូខេ​ ម្ខាង​ដេក​គុក​ ម្ខាង​ដេកពេទ្យ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ​ ៖​ យុវជន​អាយុ​ជាង​២០​ឆ្នាំ​​២​ក្រុម​​បាន​ប្រយុទ្ធ​គ្នា​ដោយ​ប្រើ​កាំ​បិត​ប៉័ងតោ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ និង​យុវជន​ម្នាក់​ទៀត​រង​របួសស្រាល បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​ហាង​ខារ៉ាអូខេ​មួ​យ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

ខេត្ត​ព្រះ​សីហ​នុ​ ៖​ យុវជន​អាយុ​ជាង​២០​ឆ្នាំ​​២​ក្រុម​​បាន​ប្រយុទ្ធ​គ្នា​ដោយ​ប្រើ​កាំ​បិត​ប៉័ងតោ​បណ្តាល​ឲ្យ​យុវជន​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ និង​យុវជន​ម្នាក់​ទៀត​រង​របួសស្រាល បន្ទាប់​ពី​មាន​ជម្លោះ​ក្នុង​ហាង​ខារ៉ាអូខេ​មួ​យ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។ ហេតុការណ៍​កាប់​ចាក់​គ្នា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​៤០​នាទី​យប់​ ថ្ងៃ​ទី​២៣ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ឈ្មោះ​វិបុល​សំណាង ស្ថិត​ក្នុង​ក្រុម​៣ ភូមិ​៤​ សង្កាត់​ទី​៤ ក្រុង​-​​ខេត្ត​ព្រះ​សីហ​នុ​ ។

លោក​វរសេនីយ៍ត្រី ភុល ភ័​ស្តា អធិការ​នគរបាល​ក្រុងព្រះសីហនុ​បានអោយ​ដឹង​ថា​ នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​មាន​ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​ ដែល​បង្ក​ឡើង​ដោយ​យុវជន​ចំនួន​៤​នាក់​មានឈ្មោះ ទី​១-​ឈ្មោះធន វ៉ា​ន់​នី ហៅ ភ័​ត្តិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ មុខ​របរ​ជាង​ឡាន​​នៅ​អូ​រ​សំអាត ស្ថិត​ក្នុងភូមិ​១​ សង្កាត់​៣ ក្រុងព្រះសីហនុ​, ទី​២​-​​ឈ្មោះ​វ៉ា​ន់ បញ្ជា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ ​មុខ​របរ​​ជាងដែក មាន​ទីលំនៅ​អូរ​សំអាត ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ ។​ ទី​៣-​​ឈ្មោះ​ឌិ​ម គឹ​ម​ស្រន់ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខ​របរ​ជាង​ឡាន​នៅ​អូ​រសំអាត​ ។​ ទី​៤​-​​ឈ្មោះ​យ៉ែ​ម កៃ​ហ៊​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ មុខ​របរ​ជាង​ឡាន​នៅ​អូ​សំអាត រី​​ឯ យុវជន​​រង​គ្រោះ​មានឈ្មោះ​គង់ សំណាង​ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ (​របួសធ្ងន់​) និង​ឈ្មោះ​ផា​ន់ តុលា ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ (​របួស​ស្រាល​)​ ជន​រង​គ្រោះ​ទាំង​២​នាក់​ស្នាក់​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ។

ប្រភព​ដដែល​បាន​បន្ត​ថា ជម្លោះ​​រវាង​យុវជន​ទាំង​២​ក្រុម​នេះ​កើតឡើង​ដោយសារ​តែ​ផឹកស៊ី​ក្នុង​ហាង​យីហោ​វិបុល​សំណាង ហើយ​បាន​រាំ​ប៉ះ​គ្នា​ ខ​ណៈ​ពេល​យុវជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ដើរទៅ​បន្ទប់ទឹក ទើប​កើតជា​ទំនាស់​ពាក្យ​សំដី​ រហូត​ឈាន​ដល់​យក​កែវ​ ថូ​ស្រា​បៀរ និង​កាំបិត​ប៉័ង​តោ​កាប់​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​សាហាវ ភ្លាម​ៗ​នោះ​​ក្រុម​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល កំលាំង​អធិការដ្ឋាន​ សហការ​ជាមួយ​កំលាំង​ល្បាត​របស់​ការិយាល័យ​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ចុះ​ដល់​កន្លែង​កើតហេតុ នឹង​ឃាត់ខ្លួន​យុវជន​បង្ក​បាន​ចំនួន​៤​នាក់ រួច​បញ្ជូន​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទី​ពេទ្យ​ភ្លាម​ដែរ​ដើម្បី​ជួយ​សង្គ្រោះ​ ។

ដោយឡែក​ ស្ត្រី​ម្ចាស់​ហាង​បាន​អះអាង​ថា ជម្លោះ​​កាប់​ចាក់​នេះ​ដើម​ឡើយ​បង្ក​ឡើង​ដោយ​ក្រុម​យុវជន​រង​គ្រោះ ព្រោះ​មុន​កើតហេតុ​​​យុវជន​១​​ក្រុម​ដែល​មាន​គ្នា​៤​នាក់​(​ក្រុម​ជន​បង្ក​​)​បាន​ឡើង​រាំ​នៅ​កណ្តាល​ហាង​ ក៏​មាន​យុវជន​១​​ក្រុម​ទៀត​(​ក្រុម​ជន​រង​គ្រោះ​) ដើរ​សំដៅ​ទៅ​បន្ទប់ទឹក​ក៏​បាន​ប៉ះ​ដៃ​ជាមួយ​ក្រុម​យុវជន​ដែល​កំពុង​រាំ នៅ​ពេល​នោះ​យុវជន​ទាំង​ពីរ​បាន​ឈរ​សម្លក់​ទៅ​ក្រុម​យុវជន​ដែល​កំពុង​រាំ រួច​ដើរទៅ​បន្ទប់ទឹក​ហើយ​បាន​ត្រឡប់​មក​វិញ ក្នុង​យុវជន​ម្នាក់​បាន​ឡើង​ជិះ​ម៉ូតូ​ចេញ​​ទៅ​មួយ​​សន្ទុះ​ក៏​ត្រឡប់​វិញ ​ហើយ​ហៅ​រូប​គាត់​គិតលុយ ។​ បន្ទាប់​ពី​គិតលុយ​រួចរាល់​ហើយ​ យុវ​ជរង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ស្ទុះ​ទៅ​កាប់​លើ​ក្រុម​យុវជន​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ត្រូវ​១​​កាំបិត ឃើញ​ដូច​នោះ​ក្រុម​យុវជន​មាន​គ្នា​៤​នាក់​ក៏​បាន​ទាញ​កែវ​ និង​ថូ​គប់​មក​លើ​យុវជន​ទាំង​ពីរ នឹង​ហក់​ទៅ​ដណ្តើម​កាំបិត​កាប់​តបត​វិញ​យ៉ាង​សាហាវ ធ្វើ​អោយ​គាត់​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​រត់​ស្ទុះ​មក​ក្រៅ​ហាង​ ស្រែក​រក​ជំនួយ​ និង​បាន​ប្តឹង​សមត្ថ​កិច្ច​តែ​ម្តង​ ។

ជនជាប់ចោទ​ចំនួន​៤​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ និង​បញ្ជូន​ទៅ​ស្នងការ​ខេត្ត​​ដើម្បី​សាកសួរ​ទាំង​យប់​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ រី​ឯ​យុវជន​​រង​គ្រោះ​ទាំង​២​នាក់​​កំពុង​ព្យាបាល​នៅ​គ្លី​និ​ក​ឯកជន​រស្មី​កំពង់សោម​ ៕