ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ស្រលាញ់​នាង​តែ​ម្នាក់ឯង យប់​ចូល​បន្ទប់​នាង​ ​ឳ​ពុក​ម្តាយ​​ទាន់ត្រូវ​ជាប់​ខ្នោះ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់លួច​ស្រលាញ់​នាង​តែ​ម្នាក់ឯងបាន​សុំ​ឳ​ពុក​ម្តាយ​នាងស្នាក់​នៅ ពេលពាក់កណ្តាលយប់បានលួច​ចូល​បន្ទប់ ត្រូវ​បាន​ឳ​ពុក​ម្តាយ​នាង​ទាន់ ក៏​ប្តឹង​កម្លាំង​ប៉េ​អឹ​ម​ចាប់ខ្លួន​ ហើយបានចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​រំលោ.ភ​សេពសន្ថវៈ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់លួច​ស្រលាញ់​នាង​តែ​ម្នាក់ឯងបាន​សុំ​ឳ​ពុក​ម្តាយ​នាងស្នាក់​នៅ ពេលពាក់កណ្តាលយប់បានលួច​ចូល​បន្ទប់ ត្រូវ​បាន​ឳ​ពុក​ម្តាយ​នាង​ទាន់ ក៏​ប្តឹង​កម្លាំង​ប៉េ​អឹ​ម​ចាប់ខ្លួន​ ហើយបានចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ឧសភា ២០១៥ ។

លោក​ឧត្តមសេនីយ៍ត្រី ឱ បូ​រិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​ថា បុរស​ជា​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ វ៉ាង វួ​ត អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​កំណ​ព្វ ឃុំ​តា​ប៉ែន ស្រុក​ស្វាយចេក ។ ស្ត្រី​រង​គ្រោះ អាយុ​២៣​ឆ្នាំ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ជនសង្ស័យ​ខាងលើ ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ។

ស្ត្រី​រង​គ្រោះ​អះអាង​ថា បុរស​ឈ្មោះ វ៉ាង វួ​ត បាន​សុំ​ឳ​ពុក​ម្តាយ​នាង ស្នាក់​នៅ​បាន​រយៈពេល​៣​ថ្ងៃ កាលពី​ថ្ងៃ​ទី​១៧ ឧសភា ២០១៥ មក ស្រាប់តែ​នៅ​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ទី​១៩ ឧសភា បាន​លបចូល​ក្នុង​បន្ទប់ដេក​របស់​នាង ហើយ​ឡើង​លើ​គ្រែ តែ​ត្រូវ​បាន​នាង​ភ្ញាក់​ដឹងខ្លួនទាន់ ក៏​ស្ទុះ​ចេញ​មក​ក្រៅ ​ស្រែកហៅ​អោយ​ឳ​ពុក​ម្តាយ​ជួយ រួច​ហើយ​បាន​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយ​ប៉ែ​ត អោយ​ចាប់ខ្លួន ។

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បានអោយ​ដឹង​ថា ក្រោយ​ពេល​ទទួល​បណ្តឹង​ហើយ កម្លាំង​កងរាជអាវុធហត្ថ ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ នាំ​មក​សាកសួរ ជនសង្ស័យ​សារភាព​ថា គេ​មិន​បាន​រំលោភ​នាង​ទេ គឺ​គ្រាន់​លួច​ស្រលាញ់​នាង​ម្នាក់ឯង ហើយ​សុំ​ស្នាក់​នៅ ដើម្បី​បាន​ក្បែរ​នាង លុះ​យប់​ស្ងាត់​លួច​ចូល​ទៅ​រក​នាងក្នុង​បន្ទប់ ក៏​ត្រូវ​បាន​ឳ​ពុក​ម្តាយ​នាង​ប្តឹង​ចោទប្រកាន់ ពី​បទ​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ៕