ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​ឆ្មក់​ចាប់​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀនបាន៥​នាក់​នៅ​ភូមិ​ត្រពាំង​ឈូក

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​ស្ថា​ប​ន័យ​អយ្យការ​អម​សាលាដំបូង កាលពី​ទី​៤​ ឧសភា

រាជ​ធានី​ភ្នំពេញ ៖ ​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​សំណាក់​ស្ថា​ប​ន័យ​អយ្យការ​អម​សាលាដំបូង កាលពី​ទី​៤​ ឧសភា បាន​ឆ្មក់​ចាប់​ក្រុម​ជួញដូរ និង​ប្រើ​​ប្រាស់​គ្រឿងញៀន​ចំនួន​៥​នាក់ នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ​។

ការ​ឆ្មក់​ចាប់​ក្រុម​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៥​នាក់​នោះ សមត្តកិច្ច​បាន​ធ្វើការ​ដកហូត វ​ត្តុ​តាង​រួម​មាន ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ព​ណ៌ស​ថ្លា​ចំនួន​២​កញ្ចប់​តូច ​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១​ ​ឧបករណ៍​សម្រាប់​ច្រក និង​ប្រ​ប្រាស់​គ្រឿងញៀនមួយ​ចំនួន ​​ទូរ​ស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង និង​​ម៉ូតូ​១​គ្រឿង ។

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​១-​ឈ្មោះ​កែវ ស្រី​ភ​ណ្ឌ័ ភេទ​ស្រី​ អាយុ​២៤ឆ្នាំ ២-ឈ្មោះ​ហៀ​ក ហួត ភេទ​ប្រុស អាយុ២៩​ឆ្នាំ ៣-ឈ្មោះ​ពេញ​ ចិន្តា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ៤-​ឈ្មោះ​អិ​ប ម៉ា​ប់ ភេទ​ប្រុស អាយុ៣១​ឆ្នាំ និង​៥-ឈ្មោះ​ស មុំ​សុភ​ក្ត្រា ភេទ​ប្រុស អាយុ​២០ឆ្នាំ ពួក​គេ​ខ្លះ​មានមុខរ​បរជា​កម្មករ​សំណង់ ខ្លះ​ជាងជួស​ជុស​រថយន្ត ខ្លះ​មុខរបរ និង​ស្នាក់​មិន​ពិតប្រាកដ ភាគច្រើន​នៅ​តាម​បណ្តា​ខេត្ត ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
   ​