ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុ​ស្តិ៍​​ផ្សារ​ថ្មី​១​ឃាត់​ជនសង្ស័យ​ឆក់​កាបូប​ម្នាក់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ថ្មីទី​១​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​សហ​ការ​ជាមួយ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោង​៦

រាជ​ធានីភ្នំពេញ​ ៖ ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ផ្សារ​ថ្មីទី​១​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​សហ​ការ​ជាមួយ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទីល្ងាច​ ថ្ងៃ​ទី​០៣  ឧសភា ​២០១៥ នៅផ្ទះ​លេខ​១២២E0 ផ្លូវ​លេខ​១៣៦​កែង​៦៧ ភូមិ​ទី​៤ សង្កាត់ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​ ហើយ​បំរុង​រត់គេច​ខ្លួន ​តែ​ត្រូវ​ប្រជាពលរដ្ឋ​តាម​ប្រមាញ់ ​និង​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រមខ្លួន ។

មន្ដ្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​១​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ឆក់​កាបូប​ប៉ះ​ចំ​ថ្ងៃ​ស៊យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​រ៉ែ​ន ពន្លឺ អាយុ​៣៥​ឆ្នាំ មុខរបរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ រីឯ​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​សំណាង សុភ​ក្ដិ អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ស្រះកែវ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្ដកំពង់ស្ពឺ​។

យោង​តាម​ពាក្យបណ្តឹង​ស្ត្រី​រង​គ្រោះបាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា​ មុន​ពេល​កើតហេតុ ស្ដ្រី​រង​គ្រោះកំពុង​ឈរ​កាន់កាបូបយួរ​និយាយ​ទូរស័ព្ទ ស្រាប់តែ​​​ជនសង្ស័យ​បាន​ដើរមក​ពីមុខ​ធ្វើសកម្មភាព​ឆក់ រួច​ហើយ​រត់គេច​ខ្លួន ។​ភ្លាម​ៗនោះ​ស្ដ្រី​រង​គ្រោះ​បានស្រែក​ឆោឡោ​ឡើង ​និង​រត់ទៅ​ប្រាប់​អ្នក​រត់​ម៉ូតូឌុប​ជួយ​អន្តរាគមន៍​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នគរបាល​មូលដ្ឋាន​ និង​ចេញជួយ​អន្ដរាគមន៍​ចាប់​បានវាយ​មួយ​ដៃ​មួយជើង​ម្នាក់​ឡើង​ទ្រម​ខ្លួន ។

នគរបាល​មូលដ្ឋាន​បាន​បញ្ជា​ក់ថា​ ក្រោយ​ការ​ឃាត់ខ្លួន​ សមត្ថកិច្ចបាន​ដក​កាបូប​របស់​ស្ដ្រី​រង​គ្រោះ ដែល​មានលុយ​៦០​ម៉ឺន​រៀល ៨០​ដុល្លារ និង​ទូរស័ព្ទសាំ​សុង​មួយ​គ្រឿង​​ប្រគល់​​​ឱ្យជន​រង​គ្រោះ​វិញ៕