ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាង​​មួយកន្លែងរងការរិះគន់ថា ​បើក​ការ​លក់​ដូរ​លើក​ស្លាកយីហោ​ជាភាសា​បរ​ទេស​សុទ្ធ

9 ឆ្នាំ មុន

ខេត្តកំពត ​៖ មាន​ការ​​រិះ​​គន់​ពី​សំណាក់​​ប្រជាពល​រដ្ឋ​ជា​ច្រើន​​នៅ​ក្នុង​ក្រុង​កំពត មក​​លើ​​មន្ទីរ​​ជំនាញ​ (​មន្ទីរ​វប្បធម៌​) ខេត្ត​​ថា ​មន្ត្រី​ជំនាញ​​របស់​មន្ទីរ​ខាងលើ​ ហាក់ដូចជា​​អសមត្ថភាព​ ឬ​​​​ធ្វេសប្រហែស​ និង​ធូររ​លុង​​ចំពោះ​តួនាទី​របស់​ខ្លួន​ ​ដែល​ត្រូវ​អនុវត្ត​ និង​ត្រួត​

ខេត្តកំពត ​៖ មាន​ការ​​រិះ​​គន់​ពី​សំណាក់​​ប្រជាពល​រដ្ឋ​ជា​ច្រើន​​នៅ​ក្នុង​ក្រុង​កំពត  មក​​លើ​​មន្ទីរ​​ជំនាញ​ (​មន្ទីរ​វប្បធម៌​) ខេត្ត​​ថា ​មន្ត្រី​ជំនាញ​​របស់​មន្ទីរ​ខាងលើ​ ហាក់ដូចជា​​អសមត្ថភាព​ ឬ​​​​ធ្វេសប្រហែស​ និង​ធូររ​លុង​​ចំពោះ​តួនាទី​របស់​ខ្លួន​ ​ដែល​ត្រូវ​អនុវត្ត​ និង​ត្រួត​ពិនិត្យ​​រាល់​ស្លាក​យីហោ​​ ដែល​ក្រុម​អាជីវក​​រទាំង​ខ្មែរ-បរទេស ដែល​គេ​ធ្វើ​អាជី​វកម្ម​លក់ដូរ​​នៅ​តាម​ហាង​នានា​​ក្នុង ​និង​ជាយក្រុង ។

តើ​ក្រុម​អាជីវករ​មុននឹង​បើកហាង​លក់ដូរ ​ឬ​ធ្វើ​អាជីវកម្ម​អ្វី​មួយ តើ​គេ​ត្រូវ​មាន​ការ​ទំនាក់ទំនង​អ្វី​ខ្លះមក​​មន្ទីរ​​ជំនាញ​? ឬ​មួយ​ក្រុមអាជីវ​ករ​ទាំងនោះ​ ចង់​ធ្វើ​អ្វី​ស្រេច​តែ​​អំពើ​​ចិត្ត​? តាមតែ​ខ្លួន​នឹកឃើញ?​ ចំណែក​មន្ត្រី​ជំនាញ​ខា​ង​មន្ទីរ​​វប្បធម៌​​វិញ តើ​បាន​ពិនិត្យ​រាល់​​ស្លាក​ សញ្ញា​​ដែល​ក្រុម​អាជីវករ​ទាំងនោះ​ បាន​ដាក់​តាំង​ស្លាក​​ដែរ​ឬទេ​? 

ជាក់ស្តែង​ មាន​​​បរទេស​ម្នាក់​បាន​​បើកហាង​​ដាក់​ស្លាក​យីហោ​​ជា​ភាសា​​បរទេស​ទាំង​អស់​​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ចូល​​ទៅ​រមណី​យ​ដ្ឋា​ន​ទឹក​ឈូ ស្ថិត​ក្នុងភូមិ​ទ្វី​​ខាង​ជើង សង្កាត់​អណ្តូង​​ខ្មែរ ក្រុង​កំពត ដោយ​ហាង​​​​មួយ​នេះ ​មិន​បាន​ដាក់​​ស្លាក​យីហោ​​ជា​ភាសា​ខ្មែរ​នោះ​ទេ ​។ 

ជុំវិញ​ករណី​​ខាងលើ កោះសន្តិភាព​​បាន​ទំនាក់ទំនង​​ទូរ​ស័​ព្ទ​ទៅ​លោក​គង់ ផល្លា ប្រធាន​មន្ទីរ​វប្ប​ធម៌​ខេត្ត ដើម្បី​សុំ​ឱ្យ​​លោក​បក​​ស្រាយ​បំ​ភ្លឺ​​រឿង​ខាងលើ ។ លោក​គង់ ផល្លា​ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​​បាន​ឱ្យ​កោះសន្តិភាព​ដឹង​ថា លោក​បាន​ឱ្យ​​មន្ត្រី​ក្រោម​ឱ​វាទ​ចុះ​ទៅ​​ពិនិត្យ​ទីតាំង​ហាង​​​នោះ​ហើយ  បុ​ន្តែ​ម្ចាស់​ហាង​គេ​​សុំ​មន្ទីរ​ពន្យារ​ពេល​ឱ្យ​​គេ​រយៈ​ពេល​មួ​យស​ប្តា​ហ៍​សិន​ ដើម្បី​គេ​រៀបចំ​ដូរ​​ស្លាក​ឱ្យ​​បាន​ត្រឹមត្រូវ​​តាម​ការ​ណែនាំ​របស់​មន្ទីរ​​​ ។