ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នយោបាយ​វិជ្ជមាន ចង់បាន​ផ្លែផ្កា​នៃ​វប្បធម៌​សន្ទនា គប្បី​បញ្ឈប់​វប្បធម៌​លាប​ពណ៌

9 ឆ្នាំ មុន

ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ស្តែង​ឲ្យ​គេ​បានដឹង​យ៉ាង​ច្បាស់​ថា កម្ពុជា​អាច​ពឹង​លើ​សមត្ថភាព​របស់​ខ្លួនឯង​ស្វែងរក​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ​ខ្លួន​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​អាវុធ​នោះ​ទេ

ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បាន​ស្តែង​ឲ្យ​គេ​បានដឹង​យ៉ាង​ច្បាស់​ថា កម្ពុជា​អាច​ពឹង​លើ​សមត្ថភាព​របស់​ខ្លួនឯង​ស្វែងរក​សុខ​សន្តិភាព​ជូន​ប្រទេស​ជាតិ​ខ្លួន​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​អាវុធ​នោះ​ទេ ។ ពិត​ណាស់​ថា ការ​ដឹកនាំ​ប្រទេស​តែងតែ​ជួប​នូវ​វិបត្តិ​ធ្ងន់ធ្ងរ​ដែល​ពិបាក​នឹង​ដោះស្រាយ ដូច​ជា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក កម្ពុជា​បាន​ហែល​ផុត ដ្បិតតែ​ជា​ប្រទេស​ដែល​ទើបតែ​ងើប​ពី​ភ្លើងសង្គ្រាម អាច​និយាយ​បាន​ថា ជា​ប្រទេសដែល​មាន​សេដ្ឋកិច្ច​នៅ​ទន់ខ្សោយ​នៅឡើយ ស្រប​ពេល​ដែល​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភពលោក​មក​ដល់​ពេល​នេះ​មិន​ទាន់​ដោះស្រាយ​វិបត្តិ​នេះ​រួច​នៅឡើយ ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ដោះស្រាយ​នូវ​វិបត្តិ​នយោបាយ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​គេ​បានដឹង​ថា​ស្ថានការណ៍​នយោបាយ​កម្ពុជា​នៅ​ក្នុង​កំឡុង​ឆ្នាំ​២០១៣​និង​២០១៤​ពិតជា​តានតឹង ហើយ​អ្នកវិភាគ​មួយ​ចំនួន​ពេល​នោះ​បាន​គិត​ថា​ខ្មែរ​អាច​នឹង​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ គឺ​ការ​បង្ហូរឈាម​ដោយ​ប្រើប្រាស់​អាវុធ​មក​ដោះស្រាយ​បញ្ហា ព្រោះ​គេ​បាន​មើលឃើញ​យ៉ាង​ជាក់ស្តែង​ពី​ភាព​វឹកវរ ដែល​អំពើ​ទាំងនេះ​បាន​ស្តែង​ឡើង​តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ដែល​អូស​បន្លាយពេល​ជាង​មួយ​ឆ្នាំ ។ បើសិនជា​ពេល​នោះ​រាជរដ្ឋាភិបាល​ពិតជា​ផ្តាច់​ការ​ដូច​ការ​ចោទប្រកាន់​របស់​ជន​អគតិ​មួយ​ចំនួន​មែន​នោះ ម្លេ​៉ះ​សម​មិន​មាន​ទេ បាតុកម្ម​ដែល​អូស​បន្លាយពេល​យូរ​បែប​នេះ ហើយ​ឈាម​ខ្មែរ​ប្រាកដជា​ហូរ សំ​ទ្បេ​ង​សោកសង្រេង​ព្រោះតែ​បាត់បង់​សាច់ញាតិ ប្រាកដជា​ឮ​ពេញ​ប្រទេស​កម្ពុជា​ជាក់​ជា​មិន​ខាន ។

នយោបាយ​ឈ្នះ​-​ឈ្នះ ! នៅ​តែ​ជា​អត្ថិភាព អ្នកដឹកនាំ​ប្រទេស​ខ្មែរ​នៅ​តែ​ប្រកាន់​យក​នយោបាយ​មួយ​នេះ​មក​ដោះស្រាយ ទោះបីជា​មាន​ស្ថានការណ៍​នយោបាយ​តានតឹង​បែប​ណា​ក៏​ដោយ​។ គន្លឹះ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​មួយ​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ថា «​មេរៀន​បទ​ពិសោធន៍​របស់ខ្ញុំ​ព្រះករុណា ខ្ញុំ យើង​ត្រូវ​ទុក​ផ្លូវ​ឲ្យ​គេ​រស់ ទុក​ច្រក​ដើម្បី​គេ​មាន​លទ្ធភាព ធ្វើ​អ្វី​ដែល​អាច​ខុស​ពី​គំនិត​របស់​យើង​» ។

វប្បធម៌​សន្ទនា គឺជា​មាគ៌​៌ា​សន្តិភាព រុញច្រាន​ប្រទេស​កម្ពុជា​ឲ្យ​ផុត​ពី​ការ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់ ហើយ​វប្បធម៌​មួយ​នេះ​បាន​កៀរគរ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទូ​ទាំង​ប្រទេស​ឲ្យ​មក​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​យ៉ាង​សប្បាយ​រីករាយ ទោះបីជា​នៅ​មាន​ជន​ល្មោភ​អំណាច​មួយ​ចំនួន នៅ​តែ​មិន​បោះបង់​ចោល​នូវ​ឆន្ទៈ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ។

ព្រោះតែ​អំណាច បុគ្គល​នោះ​មិន​ធ្លាប់​គិត​ទេ​សុខទុក្ខ​ប្រជាពលរដ្ឋ គេ​មិន​ចង់​ឃើញ​ស្នាមញញឹម​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ រឹតតែ​មិន​ចង់​ឮ​សំ​ទ្បេ​ង​សើច​ក្អាកក្អាយ​របស់​ប្រជាពលរដ្ឋ​ឲ្យ​គេ​អាច​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង បើសិន​អំពើ​នោះ​អាច​ផ្តល់​ឲ្យ​គេ​នូវ​អំណាច នូវ​ផលប្រយោជន៍ អ្វី​ដែល​បុគ្គល​នេះ​ចង់​ឮ និង​ចង់​ឃើញ​នោះ​គឺ​ភាព​វឹកវរ​ក្នុង​សង្គម​ខ្មែរ ដរាបណា​ខ្មែរ​នៅ​តែ​វឹកវរ​បុគ្គល​ម្នាក់​នេះ​នៅ​តែ​សប្បាយចិត្ត ។ ជាក់ស្តែង​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បុគ្គល​ម្នាក់​នេះ​ហាក់​មិន​សប្បាយ​ចិត្តនឹង​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នោះ​ទេ គេ​បែរជា​ប្រើប្រាស់​ល្បិច​ដ៏​អាក្រក់​ជា​ច្រើន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម facebook ញុះញង់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ទេ តែ​ទោះជា​យ៉ាងណា ប្រជាពលរដ្ឋ​នៅ​តែ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​យ៉ាងច្រើន​កុះករ ហួស​ពី​ការ​រំពឹង​ទុក គឺ​អ្នកចូលរួម​ដល់​ទៅ​មួយ​លាន​នាក់ ទាំងនេះ​បាន​ស្តែង​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លែង​ជឿ​ឃោសនា​អកុសល​របស់​បុគ្គល​នេះ​ទៀត​ហើយ ។
បើ​ទោះបីជា​មិន​បាន​បញ្ចេញ​ឈ្មោះ​ជន​ជ្រុលនិយម បង្ក​ហិង្សា​សង្គម ក៏​មិត្ត​អ្នក​អាន​អាច​ស្វែង​យល់​ដោយ​ខ្លួ​ឯង​ថា បុគ្គល​នោះ​គ្មាន​អ្នក​ណា​ក្រៅពី​ជន​ដែល​ប្រឆាំង​នឹង​វប្បធម៌​សន្ទនា​នោះ​ទេ ។

មហិច្ឆតា​ដណ្តើម​អំណាច​ផ្លូវ​កាត់​គួរតែ​បញ្ឈប់​ទៅ អ្នក​គួរ​សាង​អ្វី​ដែល​ល្អ ធ្វើ​អ្វី​ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ខ្លះទៅ បើ​ប្រជាពលរដ្ឋ​គេ​យល់​ថា អ្នកជា​បុគ្គល​ស័ក្តិ​សមជា​អ្នកដឹកនាំ​នោះ គេ​ប្រាកដជា​បោះ​ឆ្នោត​គាំទ្រ​អ្នកជា​មិន​ខាន ។

បញ្ឈប់​ទៅ​វប្បធម៌​លាប​ពណ៌ សូម​មេត្តា​កុំ​ខំ​អូស​ទាញ​ខ្មែរ​ទៅ​ជាន់​ដាន​ចាស់​ទៀត​អី ខ្មែរ​ត្រូវ​តែ​រួបរួម ទើប​ខ្មែរ​មានការ​អភិ​វ​ឌ្ឈ ហើយ​ឈប់​យក​ហេតុផល​ថា ខ្លួន​មិនមែន​ជា​បក្ស​កាន់​អំណាច មិន​អាច​អភិវឌ្ឍ​ប្រទេស​នោះ លុយ​ជំនួយ​ដែល​បាន​មក​ពី​ក្រៅប្រទេស​ហ្នឹង បរិច្ចាគ​ជួយ​រ្រា​ស្ត​ខ្លះទៅ​កុំ​យក​ដាក់​តែ​ក្នុង​ហោប៉ៅ​ខ្លួនឯង និង​បក្សពួក ៕