ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងថា​នាងចង់បែក​ចិត្ត ខំទិញទឹកអប់យក​ទៅ​លួង បែរ​ជាជាប់ចោទឆក់ទូូរស័ព្ទ​ ចាប់​វាយ​ស្ទើរ​ស្លា.ប់

9 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ​ ៖ ​បុរ​ស​​ម្នាក់​ ​ដោយសារ​តែ​​ដឹងថា ​នារី​​​ជា​​​សង្សារ​​​ចង់​​បែកចិត្ត​ ​ខំ​រត់ទៅ​ទិញ​​ទឹកអប់​​យក​ទៅ​​ឱ្យបំណង​​​​លួង​​ចិត្ត ​ត្រូវ​​​​នារី​​សង្សារ និង​​ម្តាយ​ស្រែក​​ចោទ​ថា ​ជា​ចោរ​ឆក់​ទូរស័ព្ទ​ និង​កាបូប​​លុយ ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​​ឡោម​ព័ទ្ធ​​ចាប់​​វាយ​​យ៉ាង​​ដំណំ​ កុំ​តែ​​បាន​

​រាជ​ធានី​ភ្នំពេញ​ ៖ ​បុរ​ស​​ម្នាក់​ ​ដោយសារ​តែ​​ដឹងថា ​នារី​​​ជា​​​សង្សារ​​​ចង់​​បែកចិត្ត​ ​ខំ​រត់ទៅ​ទិញ​​ទឹកអប់​​យក​ទៅ​​ឱ្យបំណង​​​​លួង​​ចិត្ត ​ត្រូវ​​​​នារី​​សង្សារ និង​​ម្តាយ​ស្រែក​​ចោទ​ថា ​ជា​ចោរ​ឆក់​ទូរស័ព្ទ​ និង​កាបូប​​លុយ ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​​ឡោម​ព័ទ្ធ​​ចាប់​​វាយ​​យ៉ាង​​ដំណំ​ កុំ​តែ​​បាន​ប៉ូលិស​​​​ប៉ុស្តិ៍​​ភ្នំពេញ​ថ្មី​ ចុះ​ទៅ​​អន្តរា​គន៍​ទាន់​ ​កុំ​អី​​ក្ស័យ​ជីវិតបាត់ទៅហើយ ​។

​ហេតុការណ៍​​នេះ​​ បង្កឱ្យ​​មាន​ភាព​ភ្ញាក់ផ្អើល​​កាលពីរ​វេលា​ម៉ោង​០៨ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៣ ​មេសា ២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​​១៩៨៦ ខាងកើត​សាកលវិ​ទ្យាល័យ ​IU ស្ថិត​ក្នុង​សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​​សុខ​ ។

ប្រភព​បានឱ្យ​ដឹងថា បុរ​​ស​ដែល​ត្រូវ​គេ​ចោទ​ថា​​ចោរ​នោះ​មាន​ឈ្មោះ​សេង លី អាយុ​៣៥​​ឆ្នាំ បាន​​អះអាង​ថា ​ខ្លួន​ជា​​​មន្ត្រី​ប៉ូ​លិ​សម្នាក់​​នៅ​​ក្រសួងមហាផ្ទៃ​ ​ស្នាក់​​នៅ​​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​​៧​​មក​រា ​។ ​ចំណែក​នារី​ជា​​សង្សារ​ឈ្មោះ​​ទូច ធីតា អាយុ​​១៩​ឆ្នាំ ជា​មេការ​​ហាង​ផឹក​ស៊ី​ «តារា​រីករាយ» ស្នាក់​នៅផ្ទះ​ជួល​​ម្តុំ​កើតហេតុ​​ខាងលើ និង​ម្តាយ​ឈ្មោះ​ទូច ស្រី​​ធំ អាយុ​៥២​​ឆ្នាំ ​ជាអ្នក​លក់​អីវ៉ាន់​ចាប់​ហួយ​​​នៅ​​សង្កាត់​វាយ​វង់ ខណ្ឌ​៧​មក​រា ​។

នៅ​​ចំពោះ​មុខ​សមត្ថកិច្ច​ ​ឈ្មោះ​​សេង លី ​បាន​​អង្គុយរៀ​ប​រាប់​​ទាំង​ការ​​ឈឺចាប់​​ថា ការ​ពិត​គាត់​និងនារី​​នោះ​ គឺជា​សង្សារ​នឹង​គ្នា​ទេ ហើយ​​គាត់​និង​នាង​បាន​ទាក់ទង​ និង​រួម​រស់នៅ​ជាមួយ​គ្នា​​ដូច​ប្តី​ប្រ​ព​ន្ធ​រយៈ​​ពេល​៣​ខែ​មក​​ហើយ ។ ប៉ុន្តែ​​រយៈ​​​ពេល​១​ខែ​ចុង​​ក្រោយ​នេះ​គាត់​និងនាង​ ​មានរឿង​រកាំ​​រកូស​ឈ្លោះ​ប្រ​កែក​​គ្នា​មិន​ចេះ​ច​ប់​សោះ​ ដោយពេល​​ឈ្លោះ​គ្នា​​ម្តងៗ ​នាង​ចេះ​តែ​សុំ​​គាត់​បែក​គ្នា ​រហូត​​​ពេល​​គា​ត់​សួរ​ថា ​មក​ពីរ​រឿង​អី​​បាន​ចេះ​តែ​ចង់​បែក​​ពីរ​គាត់អ៊ីចឹង តែ​នាង​មិន​ព្រម​ប្រាប់​​គាត់​សោះ​ ។​

លោក​​បន្ត​​​ថា កាលពី​​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរថ្ងៃ​​ទី​២ គាត់​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​​នាង ​បំណង​យក​នាង​​ទៅដើរ​លេង​ តែ​នៅ​ពេល​ជិះ​ម៉ូតូ​ទៅ​ដល់​មុខ​​ផ្ទះ​​បែរ​ជានាង​​ដេញ​គាត់​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​​វិញ ទើប​ធ្វើ​ឱ្យ​គាត់​ខឹង​យ៉ាង​ខ្លាំង​ ក៏​កើតជា​ជម្លោះ​ឈ្លោះប្រកែក​​គ្នា​បែកផ្សែង​១​​ប្រាវ ដោយ​ខឹង​ពេក​ គាត់​ក៏​បានរ​ត់​ទៅ​ឆក់​​យក​កាបូប​លុយ​​របស់​នាង​ដែល​មាន​​លុយ​នៅ​ក្នុង​នោះ​៤០​ម៉ឺនរៀល ហើយ​ឡើង​ជិះ​ម៉ូតូ​ត្រលប់​មក​​ដេក​​ផ្ទះ​វិញ ​។

គាត់​​បាន​បញ្ជាក់ថា​ ការ​ពិត​គាត់​ឆក់​​យក​កាបូប​លុយ​នាង​ គឺ​គ្រាន់តែ​ចង់ឱ្យ​​នាង​ជិះ​ម៉ូតូ​មក​​យក​កាបូប​នាង​នៅផ្ទះ​របស់​គាត់​វិញ​ប៉ុណ្ណោះ តែ​នៅ​ឃើញ​នាង​​មិន​មក ​ទើប​៣​ថ្ងៃក្រោយ​គា​ត់​បាន​ជិះ​ម៉ូតូ​យក​​កាបូប​​​លុយ​ទៅ​ឱ្យ​​នាង​វិញ​ទៅ ​។ ​លុះដល់​យប់​​កើត​ហេតុ​ដោយ​នឹក​​នាង​ពេក ​គាត់​ក៏​បាន​ទូរស័ព្ទ​ទៅ​នាង ​ស្រាប់តែ​នាង​លើ​កទូរស័ព្ទ​ហើយ​ប្រាប់​គាត់​ថា ​ឈប់​ឱ្យ​​គាត់​រំខាន​នាង​ទៀត​​ទៅ​ហើយ​ថែម​ទាំង​ចុច​​បិទ​ទូរស័ព្ទ​គាត់​​ទៀត​​ផង ​។ ​

ដោយសារ​ស្រលាញ់​នាង​ខ្លាំង​​ពេក មិនដឹង​ធ្វើ​យ៉ាង​ម៉េច គាត់​បាន​សម្រេច​ចិត្ត​ជិះ​ម៉ូតូ​​ទៅ​ទិញ​ទឹកអប់​១​​ដប​​តំ​ម្លៃ​ជាង​១០០​ដុល្លារ ​យក​ទៅ​លួងលោម​ចិត្ត​​នាង តែ​ពេល​ជិះ​ម៉ូតូឌុប​​ទៅ​ដល់​មុខ​ផ្ទះ ​​បែរជា​​នាង​មិន​ព្រម​ចេញ​​មក​​ជួប ទើប​ធ្វើ​ឱ្យ​​គាត់​ខឹង​ ក៏​បាន​ដើរ​ចូល​ទៅ​ទាញ​​យក​ទូរស័ព្ទ​នាង បម្រុង​យក​មក​បោក​​ចោល តែ​ត្រូវ​នាង​និង​ម្តាយ​បាន​​ស្រែ​កថា​ «ចោរឆក់​​ទូរស័ព្ទ» ធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​ និង​អ្នក​​ដំណើរ​​ឡោមព័ទ្ធ​ចាប់​គាត់​វាយ​ស្ទើរ​ស្លាប់​​តែម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព