ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករសម្លា.ប់បុរសម្នាក់​ រួចដឹកទម្លាក់​ចោល​ក្រោមស្ពានបេតុងទី២​

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ​៖​ សាកសព​​បុរស​​មិន​ស្គាល់​​អត្តសញ្ញាណ​ម្នាក់​​ ត្រូវ​​ឃាតករសម្លា.ប់​​រួច​យក​ម​ក​​ទម្លាក់​​ចោល​​​នៅ​​​ក្រោម​ស្ពាន​បេ​តុង​​ទី​​២ ហើយ​​ត្រូវ​​​ប្រជាពលរដ្ឋ​​ប្រទះ​​ឃើញ ​កាលពី​វេលា​ម៉ោង​០៩ ​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ​មេ​សា​ ២០១៥ ស្ថិត​​នៅ​ភូមិ​បា​​ធា​យ ឃុំ​បា​

ខេត្តកំពង់ចាម ​៖​ សាកសព​​បុរស​​មិន​ស្គាល់​​អត្តសញ្ញាណ​ម្នាក់​​ ត្រូវ​​ឃាតករសម្លាប់​​រួច​យក​ម​ក​​ទម្លាក់​​ចោល​​​នៅ​​​ក្រោម​ស្ពាន​បេ​តុង​​ទី​​២  ហើយ​​ត្រូវ​​​ប្រជាពលរដ្ឋ​​ប្រទះ​​ឃើញ ​កាលពី​វេលា​ម៉ោង​០៩ ​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២០ ​មេ​សា​ ២០១៥ ស្ថិត​​នៅ​ភូមិ​បា​​ធា​យ  ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ ។​

​​លោក​ឧត្តម​​សេនី​យ៍​​ត្រី បែន រ័​ត្ន ស្នងការ​នគរ​បាល​​ខេត្តបាន​បញ្ជា​​ឱ្យ​​ការិយាល័យ​​បច្ចេកទេស​ខេត្ត សហការ​ជាមួយ​​ការិយា​ល័យ​ព្រហ្ម​ទ​ណ្ឌកម្រិត​​ធ្ងន់​​ខេត្ត ​ចុះ​ទៅ​​ធ្វើ​កោសល្យ​វិច័យ​​ ​រហូត​ដល់​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល នៅ​​តែ​មិន​ទាន់​​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​​​ ។

ប្រភព​​បាន​ឱ្យ​​ដឹ​ង​ថា​ ​ស​ព​​បុរស​ខាងលើ​ ពាក់​អាវ​យឺត​ដៃខ្លី​ ពណ៌​ស្លែ ក​​អាវ​​រាង​​អក្សរ ​V ស្លៀកខោ​ខូ​វ​ប៊​យ​​ពណ៌​ទឹក​ប៊ិច មាន​​​អា​យុ​​​ប្រហែល​​៣​០​ឆ្នាំ ​មិន​មាន​វត្ថុ​តាង​​បន្សល់ទុក​ក្នុង​ហោប៉ៅ​ឡើយ ​ហើយ​មាន​ស្លាកស្នាម​​នៅ​ក្បាល​រយះ​ដល់​លលា​ដ៍​​​ ​។

ក្រោយ​ពី​បាន​​ពិនិត្យ​​ធ្វើកោសល្យរួច ​នគរបាល​បច្ចេកទេស​ខេត្ត​នោះ​បាន​បង្កើត​​គណៈកម្ម​ការ​ចម្រុះ​មួយ​មាន​​អាជ្ញាធរ​មូលដ្ឋាន​​ភូមិ-​ឃុំ​ចូលរួមសម្រេច​បញ្ចុះ​ចម្ងាយ​​ប្រហែល​៥០​ម៉ែត្រ​​ពី​កន្លែង​​សព​នោះ ។ 

លោក​វរ​​សេនី​យ៍​​ត្រីសា​រិ​ន ដេ​ត មេ​បញ្ជាការ​អាវុធ​ហត្ថ​ស្រុក​​បា​ធា​យ​បញ្ជាក់​ថា  រូប​លោក​​បាន​​ដាក់​​ការសន្និដ្ឋាន​ថា ​សព​បុរស​ខាង​លើ​នេះ ត្រូវ​បាន​គេ​សម្លាប់​ពី​កន្លែង​​ឆ្ងាយ  ហើយ​ដឹក​តាម​រថយន្ត​មក​ទន្លាក់​ពីលើ​ស្ពានបេតុង​មានកម្ពស់​​៦,៥០​ម៉ែត្រ ត្រង់​ផ្នែក​កណ្តាល​​ស្ពាន ដោយ​ដំបូង​ត្រូវបាន​​ក្រុម​ក្មេង​ឃ្វាលពពែ​​អ្នក​ឃើញ​ ក៏​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង ​។

ប្រសិន​បើ​បងប្អូន​ណា​ដែល​​បាន​បាត់​សមាជិក​ ដូច​មាន​​ភិនភាគ​ខាងលើ​នេះ​ សូម​មក​ទំនាក់​ទំ​នាង​ជាមួយនឹង​​សមត្ថកិច្ច​មូលដ្ឋាន​​។