ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​អំឡុង​ចូល​ឆ្នាំ​ថ្មី​នេះ​អ្នក​ស្លា.ប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ​ចំនួន​364​នាក់

9 ឆ្នាំ មុន

បាងកក ៖ ប្រភព​ពី​បណ្តាញ​ព័ត៌មាន​ថៃ​បានឱ្យ​ដឹង​ថា ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​អបអរ​ឆ្នាំ​ថ្មី ២០១៥ នេះ នៅ​ប្រទេស​ថៃ​មាន​អ្នក​ស្លា.ប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ចំនួន​៣៦៤​នាក់

បាងកក ៖ ប្រភព​ពី​បណ្តាញ​ព័ត៌មាន​ថៃ​បានឱ្យ​ដឹង​ថា ក្នុង​អំឡុង​ថ្ងៃ​ឈប់​សម្រាក​អបអរ​ឆ្នាំ​ថ្មី ២០១៥ នេះ នៅ​ប្រទេស​ថៃ​មាន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ចំនួន​៣៦៤​នាក់ និង​៣.៥៥៩​នាក់​រង​របួស ខណៈ​កម្ពុជា​សម្លាប់​មនុស្ស​៥៥​នាក់ របួស​៣៦២​នាក់ កើនឡើង​រហូត ដែល​អាច​ចាត់​ទុក​ថា​ជាម​ហា​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​មួយ​សម្រាប់​ប្រទេស​នេះ ។

លោក Panadda Diskul រដ្ឋមន្ត្រី​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី បាន​ធ្វើការ​ណែនាំ​ដល់​អភិបាលខេត្ត​ទាំងអស់​ដើម្បី​រក្សា​សុវត្ថិភាព​លើ​ដងផ្លូវ ស្រប​ពេល​ដែល​មាន​អ្នក​ត្រឡប់​មក​ពី​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ជា​ច្រើន​កុះករ និង​នៅ​តាម​តំបន់​ខ្លះ​កំពុង​បន្ត​ប្រារព្ធ​ពិធី​ស្រង់​ព្រះ ឬ​បាចទឹក​នៅឡើយ ។

មជ្ឈមណ្ឌល​ប្រតិបត្តិការ​សុវត្ថិភាព​ចរាចរណ៍​លើ​ដងផ្លូវ​បាន​អះអាង​ថា អ្នក​បើក​ម៉ូតូ និង​អ្នកបើកបរ​រថយន្ត​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង គឺជា​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កើត​មាន​គ្រោះថ្នាក់​ច្រើន​បំផុត​ក្នុង​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ ។ ខេត្ត​ដែល​មាន​គ្រោះថ្នាក់​ច្រើន​ជាងគេ​គឺ​ខេត្ត Phitsanulok ខណៈ​អ្នក​ស្លាប់​ច្រើន​ជាងគេ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ខេត្ត Phetchabun ។

ដោយឡែក​ក្នុងអំឡុងពេល​៧​ថ្ងៃ​នៃ​ការ​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍ គ្រោះថ្នាក់​បាន​កើតឡើង​ជាង​៣.៣០០​ករណី ក្នុង​នោះ​ខេត្ត Phuket, Mae Hon Son, Yala, Samut Songkhram និង Samut Sakhon ពុំ​មាន​អ្នក​ស្លាប់​ឡើយ ៕