ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ ក្មួយ​បាត់ខ្លួន​សង្ស័យលង់ទឹកនៅក្នុង រមណីយដ្ឋានតាតៃ

9 ឆ្នាំ មុន

ស្រុក​លំផាត់​-ខេត្ត​រតន​គិរីៈ យុវជន​ពីរ​នាក់​បាន​បាត់​ខ្លួន​នៅ​តំបន់​ទេសចរណ៍​តាតៃ​ ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​យ៉ាង​ខ្លាំង ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៣​រសៀល ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៥​ស្ថិត​នៅ​ត្រង់​ចំណុ​ទន្លេ​ស្រែពក (តំបន់​ទេសចរណ៍​តាតៃ​) ភូមិ​លំផាត់ ឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ។

តាម​ប្រភព​ពត៌មាន​ពី​កន្លែង​កើត​ហេតុ​ដែល​បាន​បាត់​ខ្លួន​នោះ ទី១​ មានឈ្មោះ ភួយ រតនៈ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ទី២​ ហង្ស មី ភេទ​ប្រុស អាយុ​២០ឆ្នាំ ជន​ជាតិ​ខ្មែរ អ្នក​ទាំង​ពីរ​ត្រូវ​ជា​ពួ​និង​ក្មួយ​រស់​នៅ​ភូមិ​ទេ​សន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី ។

ប្រភព​ពត៌មាន​ពី​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹង​ថា​ឈ្មោះ​ភួយ រតនៈ នេះ​ជា​និសិ្សត​រៀន​នៅ​ភ្នំពេញ​ទើប​មក​លេង​ផ្ទះ​ម្តាយ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ក៏​បាន​ជួប​ឧប្បតិហេតុ​បាត់​ខ្លួន​នៅ​ទន្លេ​ស្រែ​ពក (រមណីយដ្ឋាន​តាតៃ) ពេល​នេះ​ក្រុម​គ្រួសារ​មិន​ទាន់​រក​អ្នក​ទាំង២​ឃើញ​នៅ​ឡើយ​ទេ ។

បើ​តាម​សម្តី​របស់​លោក​ សូយ ថាយ អធិការ​ស្រុក​លំផាត់ បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ហេតុការណ៍​បាត់​ខ្លួន​យុវជន​ទាំង​២​នេះ​ពិត​មែន ឃើញ​តែ​ខោ​អាវ​២​កំប្លេ និង​ទូរស័ព្ទ​២​គ្រឿង​នៅ​មាត់​ទន្លេ ហើយ​តំបន់​ដែល​ពួក​គាត់​ទៅ​លេង​នោះ​គឺ​ធំ​មិន​ដឹង​យុវជន​ទាំង​២​នាក់​នេះ​ទៅ​លេង​កន្លែង​ណា​ខ្លះ ហើយ​នៅ​ម៉ោង​៩​យប់​នេះ​នូវ​មិន​ទាន់​រក​ឃើញ​ទេ លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​បាត់​ខ្លួន​ដោយ​លង់​ទឹក​ និង​មូល​ហេតុ​អ្វី​នោះ​ទេ ។​​