ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ពាក្យ​សម្តី​ក្នុង​គ្រួសារ កូន​ប្រសាបា.ញ់​សម្លា.ប់​ម្តាយ​ក្មេក និង​ប្អូន​ថ្លៃ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ ជន​សង្ស័យ​ម្នាក់​ជា​យោធា​នៅ​កង​ពល​តូច​លេខ​៣១​បាន​ដក​អាវុធ​បា.ញ់​សម្លា.ប់​ម្តាយ​ក្មេក និង​ប្អូន​ថ្លៃ​បណ្តាល​ឱ្យ​ស្លា.ប់​នៅ​នឹង​កន្លែង​ ព្រោះ​តែ​ទំនាស់​ពាក្យ​សម្តី​បន្តិច​បន្តួច​។

ខេត្ត​កំពង់​ស្ពឺ​ ៖ ជន​សង្ស័យ​ម្នាក់​ជា​យោធា​នៅ​កង​ពល​តូច​លេខ​៣១​បាន​ដក​អាវុធ​បាញ់​សម្លាប់​ម្តាយ​ក្មេក និង​ប្អូន​ថ្លៃ​បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​ ព្រោះ​តែ​ទំនាស់​ពាក្យ​សម្តី​បន្តិច​បន្តួច​។

ហេតុ​ការណ៍​បាញ់​សម្លាប់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង៩ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី១៨ មេសា ២០១៥ នៅ​ភូមិ​ព្រះខែ ឃុំ​ដំបូក​រូង ស្រុក​ភ្នំ​ស្រួច ។

ជន​ដៃ​ដល់​ឈ្មោះ​សំ វណ្ណ​ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​យោធា​នៅ​កង​ពល​តូច​លេ​ខ​៣១(ស្រែ​ខ្លុង) ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ​វឹល ហាន ភេទ​ស្រី អាយុ​៧៥​ឆ្នាំ ជា​ម្តាយ​ក្មេក និង​ប្អូន​ថ្លៃ​ឈ្មោះ​ញ៉ាន់ វ៉ិត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​។

ប្រភព​ពី​សមត្ថ​កិច្ច​ស្រង់​សម្តី​សាក្សី​បាន​ឱ្យ​ដឹង​ថា ក្នុង​គ្រួសារ​អ្នក​រង​គ្រោះ​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​កាល​ពី​យប់​ថ្ងៃ​ទី​១៧ មេសា តែ​គ្មាន​អ្នក​ណា​ដឹង​ថា ទំនាស់​រឿង​អ្វី​ទេ​។ ប្រភព​បន្ត​ថា ក្រោយ​ឮសម្លេង​ឈ្លោះ​ប្រកែកគ្នា​​មួយ​សន្ទុះ​ក៏​ស្ងាត់​ទៅ​។ លុះ​ព្រឹក​ឡើង​ម្តាយ​ក្មេក និង​ប្អូន​ថ្លៃ​ជន​ដៃ​ដល់​បាន​ទៅ​កាប់​ព្រៃ​ចំការ​ដូច​ធម្មតា​រហូត​ដល់​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៨ មេសា ជន​រង​គ្រោះ​ទាំង​២នាក់​បាន​ត្រឡប់​មក​ពី​កាប់​ព្រៃ​វិញ​ ហើយ​អង្គុយ​នៅ​លើ​គ្រែ​ស្រាប់​តែ​លេច​មុខ​ជន​សង្ស័យ​មក​ដល់​ដោយ​មាន​​កាន់​អាវុធ​AK47 នៅ​នឹង​ដៃ​បាន​លើក​បាញ់​ប្រហារ​ទៅ​លើ​ម្តាយ​ក្មេក និង​​ប្អូន​ថ្លៃ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​មួយ​រំពេចន៍​។

ក្រោយ​សម្លាប់​មនុស្ស​ហើយ​ជន​ដៃ​ដល់​បាន​ស្ពាយ​កាំ​ភ្លើង​រត់​គេច​ខ្លួន​បាត់​ទៅ​។ ក្រោយ​កើត​ហេតុ​សមត្ថ​កិច្ច​បាន​មក​​ពិនិត្យ​សព​ជន​រង​គ្រោះ​ឃើញ​ថា ស្ត្រី​ជា​ម្តាយ​ក្មេក​ត្រូវ​ជន​ដៃ​ដល់​បាញ់​ចំ​ដើម​ទ្រូង​២​គ្រាប់ និង​ប្អូន​ថ្លៃ​ចំ​ដើ​​ម​ទ្រូង​ផ្នែកខាង​ឆ្វេង​១​គ្រាប់​។ សព​ត្រូវ​បាន​សមត្ថ​កិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​រៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​នៅ​កន្លែង​កើតហេតុ។

បើ​តាម​ការ​បង្ហើប​ប្រាប់​ពី​មន្ត្រី​យោធា​​ម្នាក់​នៅ​កង​ពល​តូច​លេខ​៣១បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​ជន​សង្ស័យ​បាញ់​សម្លាប់​ជន​រង​គ្រោះ​ដូច្នេះ​មក​ពី​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្រើ​ពាក្យ​សម្តី​មើល​ងាយ​មើល​ថោក​ជន​សង្ស័យ​ថា​មិន​គិត​ជួយ​រក​ស៊ី​ប្រពន្ធ​កូន​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព