ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្តី​មាន​ស្រី​ ទ្រាំ​មិន​បាន​យក​ទឹក​អា​ស៊ី​ត​ចាក់​លើភ្នែក​​ប្តី

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​ស្ត្រី​ម្នាក់​បាន​ក្លាយ​ខ្លួន​ជា​អ្នកទោស​ព្រោះតែ​យក​ទឹក​អា​ស៊ីត​ចាក់​លើ​ប្តី​ដោយសារ​តែ​ខឹង​ប្តី​មាន​ស្រី​។ ករណី​នេះ​កើតឡើង​កាល​ពី​វេលា​មោង​១១ និង​៣២នាទី​យប់​ ថ្ងៃ​ទី​១៨ មេសា នៅ​ចំណុច​ភូមិ​ចាក់​កាំបិត​ ឃុំ​វល្លិ៍ស​ ស្រុក​សំរោង​

ខេត្តកំពង់ស្ពឺ ៖ ​ស្ត្រី​ម្នាក់​បាន​ក្លាយ​ខ្លួន​ជា​អ្នកទោស​ព្រោះតែ​យក​ទឹក​អា​ស៊ីត​ចាក់​លើ​ប្តី​ដោយសារ​តែ​ខឹង​ប្តី​មាន​ស្រី​។ ករណី​នេះ​កើតឡើង​កាល​ពី​វេលា​មោង​១១ និង​៣២នាទី​យប់​ ថ្ងៃ​ទី​១៨ មេសា នៅ​ចំណុច​ភូមិ​ចាក់​កាំបិត​ ឃុំ​វល្លិ៍ស​ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ ។

ស្ត្រី​​ដែល​យក​ទឹក​អា​ស៊ីត​ជះ​​​លើ​ប្តី​មានឈ្មោះ​អិន ​សុផល ​អាយុ​៥២​ឆ្នាំ​ ចំណែក​ប្តី​រង​គ្រោះ​ឈ្មោះ​បិ​ច  ច​ន្ថា ​ភេទ​ប្រុស ​អាយុ​៥២​ឆ្នាំ​ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ-​ឃុំ​កើតហេតុ​ខាងលើ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ស្ត្រី​ដៃដល់​បាន​ឆ្លើយ​សារភាព​ថា​មូលហេតុ​ដែល​​គាត់​ក្លាយ​ខ្លួន​ទៅ​ជា​បែប​នេះ​ដោយសារ​តែ​ខឹង​នឹង​លោក​ប្តី​ពូកែ​មាន​ស្រី​ញី​ខាងក្រៅ​ផ្ទះ​មិនសូវ​គិតគូរ​ជួយ​រក​ស៊ីនោះ​ទេ​។

ស្ត្រី​ដៃដល់​បន្ត​ថា​ គាត់​មិន​ចង់​ធ្វើ​បែប​នេះ​ទេ​ តែបើ​មិន​ធ្វើ​បែប​នេះ​លោក​ប្តី​កំហូច​របស់​គាត់​មិន​ភ្ញាក់ខ្លួន​នោះ​ទេ​។ បើ​ទោះជា​គាត់​ក្លាយ​ខ្លួន​ជា​អ្នកទោស​ក្តី​ក៏​គាត់​មិនតូច​ចិត្ត​​​ដែរ ហើយ​គាត់​សុខចិត្ត​ទទួលទោស​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​។ លោក​វរសេនីយ៍ត្រី ​ឃុ​ត​ សុផល​ អធិការ​នគរបាល​ស្រុក​សំរោង​ទង​បានឱ្យ​ដឹង​ថា​ ករណី​នេះ​ជន​រង​គ្រោះ​មិន​បាន​ប្តឹង​នោះ​ទេ​។ ​ពេល​នេះ​កំពុង​តែ​រៀបចំ​ឯកសារ​សម្របសម្រួល​គ្នា​តាម​​ផ្លូវច្បាប់​៕