ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខណ្ឌមានជ័យ​ចាប់ខ្លួន​បក្សពួក​ជួញដូរ​គ្រឿងញៀ.ន និង​មុខសញ្ញា​ចោរកម្ម បាន​២​នាក់

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បាន ​នៅ​ចំណុច​ក្បែរ​ភោជនីយដ្ឋានយីហោ លី​ សុ​ជាតិ ស្ថិត​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ

រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​កងរាជអាវុធហត្ថ​ខណ្ឌមានជ័យ សហការ​ជាមួយ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បាន ​នៅ​ចំណុច​ក្បែរ​ភោជនីយដ្ឋានយីហោ លី​ សុ​ជាតិ ស្ថិត​ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង១​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន និង​ជា​មុខសញ្ញា​ចោរកម្ម ហើយ​ធ្លាប់​ជាប់​ពន្ធនាគារផងដែរ ។

ជន​ទាំង​២​នាក់​ខាងលើ ទី​១ ឈ្មោះ សៅ សម្បត្តិ អាយុ​២៥​ឆ្នាំ មុខរបរ យោធា ស្នាក់​នៅ​ទីស្នាក់ការខណ្ឌ​ទួល​គោ​គ និងទី​២ ​ឈ្មោះ សេង ភក្តី អាយុ១៧ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។ ក្នុង​ប្រតិបត្តិការ​ឃាត់ខ្លួន​ជន​ទាំង​២​នេះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន៥កញ្ចប់ និង​ជញ្ជីង​ថ្លឹង​ថ្នាំ​១ អាវុធ​ខ្លីម៉ាកCF98-9 គ្រាប់កាំភ្លើង​១៥​គ្រាប់​ ម៉ូតូ​មួយ​គ្រឿង ​ម៉ាក​អ៊ែ​រ​ប្លែក ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1H 0439 និងឯកសារ​ផ្សេង​ៗទៀត ។
 
គួររំលឹក​ថា ជន​ទាំង​២​នាក់​ខាងលើ ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ ​នឹង​សកម្មភាព​ឆក់ប្លន់ និង​គាស់​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​សាស្ត្រ ​សង្កាត់​បឹង​ទំពុន និង​សង្កាត់​ស្ទឹង​មាន​ជ័យ ហើយ​នៅ​ពេល​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឆែក​សួរនាំ​ម្តង​ៗ ត្រូវ​មេបញ្ជាការ​ម្នាក់ មាន​ងារ​ជា​ឧត្តមសេនីយ៍​អង្គរក្ស និង​ម្នាក់​ទៀត​ ជា​មន្ត្រី​ក្រឡាបញ្ជីសាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​មុខ​អន្តរាគមន៍ ​ស្តីបន្ទោស​ដល់​សមត្ថកិច្ច ហាក់បីដូចជា​បុគ្គល​រូប​នេះ​គ្មាន​បទល្មើស​អ្វី​សោះ ។

ចំពោះ​ការ​ឃាត់ខ្លួន​លើក​នេះ​ប្រជាពលរដ្ឋ​ស​ង្ឈឹ​ម​ថា លោក​ឧត្តមសេនីយ៍ រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​កំពុង​មានប្រជាប្រិយ​ភាព ​ក្នុង​ការ​ដឹកនាំ​បញ្ជាកម្លាំងបង្ក្រាប​បទល្មើស​ទូទៅ​ក្នុង​រាជធានី​ភ្នំពេញ នឹង​ចាត់ការ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់ ដោយ​គ្មាន​ការ​យោគយល់​ឡើយ ហើយ​ក៏​ស​ង្ឈឹ​ម​ថា សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ចាត់ការ​ដល់​បុគ្គល​ជា​មុខសញ្ញា​ចាស់​នេះ ផ្តន្ទាទោស​ដាក់​ពន្ធ​ធនាគារ​តាម​នីតិវិធី​ច្បាប់ ។

សូមបញ្ជាក់ថា ​ការ​ឃាត់ខ្លួន​ជន​ចែកចាយ​ថ្នាំ​ញៀន​ខាងលើ​នេះ ដំបូង​ឡើយ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌមានជ័យ​ បាន​ល្បាត​ពួនស្ទាក់​ក្នុងភូមិ​សាស្ត្រ​ខាងលើ ហើយ​ប្រទះ​ឃើញ​ពួក​គេ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន គេច​ពី​សមត្ថកិច្ច​ ទើប​សមត្ថកិច្ចសម្រុក​ដេញចាប់​ស្ទាក់​ឆែកឆេរ ប្រទះ​ឃើញ​ថ្នាំ​ញៀន និង​វត្ថុ​តាង​មួយ​ចំនួន​ខាងលើ ៕