ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាក់ទ័រ​ភ្ជួរ​ដីស្រែ​ជាន់​មីនតោន​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​របួសស្រាល​ម្នាក់

9 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ត្រាក់ទ័រ​មួយ​គ្រឿង​ភ្ជួរ​ដីស្រែ ​នៅ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ​ស្រាប់​តែ​ជាន់​គ្រាប់​មីនតោន​ ដែល​សេសសល់​កាលពី​សម័យ​សង្គ្រាម​ បណ្តាល​ឲ្យ​ផ្ទុះ​ឡើង រីឯមនុស្ស​ម្នាក់ ​ទទួល​រង​របួសស្រាល

ខេត្តឧត្តរមានជ័យ ៖ ត្រាក់ទ័រ​មួយ​គ្រឿង​ភ្ជួរ​ដីស្រែ ​នៅ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ​ស្រាប់​តែ​ជាន់​គ្រាប់​មីនតោន​ ដែល​សេសសល់​កាលពី​សម័យ​សង្គ្រាម​ បណ្តាល​ឲ្យ​ផ្ទុះ​ឡើង រីឯមនុស្ស​ម្នាក់ ​ទទួល​រង​របួសស្រាល ​ចំណែក​ត្រាក់ទ័រ​ខូចខាត​មួយ​កំណាត់​មុខ ​កាលពី​វេលាម៉ោង​១០ និង៣០​នាទី​ព្រឹក ​ថ្ងៃ​ទី១៣ មេសា ២០១៥​ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​ នៅ​ចំណុច​អូរអំបិ​ល ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ​។
        
លោក​វរសេនីយ៍ត្រី​ស៊ូ នូវ ​អធិការ​ង​ទទួល​បន្ទុក​សេនាធិកា​ប៉ូ​លី​ស​ស្រុក​អន្លង់​វែងបាន​ឲ្យ​ដឹង​ថា ក្នុង​ខេត្តឧត្តរមានជ័យ​ ជា​ពិសេស​ នៅ​ក្នុងស្រុក​អន្លង់​វែង​នេះ​កាលពី​សម័យសង្គ្រាមស៊ីវិល ស្រុក​អន្លង់​វែង ​ជា​សមរភូមិ​ក្តៅ​ បំផុត​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ខ្មែរក្រហម​ និងកងទ័ព​របស់​រាជរដ្ឋាភិបាល នៃ​ដំណាក់​ការ​ចុង​ក្រោយ ​ដូច្នេះ​គ្រាប់​ដែល​មិន​ទាន់​ផ្ទុះ​ គ្រប់​ប្រភេទ​ ជា​ពិសេស​គ្រាប់​មីន​តែ​ម្តង ​នៅ​កប់​ពាសពេញ​ផ្ទៃដី​ ត្រូវ​បាន​ផ្ទុះ​ឆាប​ឆក់យក​ជីវិត​ពលរដ្ឋ​ខ្មែរ​អស់​ជា​ច្រើន​នាក់​មក​ហើយ​កន្លង​មកនេះ​ ។
        
លោក​បាន​បន្ត​ថា​ ជាក់ស្តែង​នាព្រឹក​ថ្ងៃ​ទី​១៣ ​មេ​សា ​២០១៥​នេះ ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​បូ នី​ន ​ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ​បាន​បើកបរ​ត្រាក់ទ័រ ​ទៅ​ភ្ជួរ​ដីស្រែ ​ខាង​ក្រោយ​ផ្ទះ​ស្រាប់តែ​ជាន់​គ្រាប់​មីនតោន ​ដែល​សេសសល់ពី​សង្គ្រាម​ បណ្តាល​ឲ្យ​ផ្ទុះ​ឡើង​ ចំណែ​ក​តែ​កុង​ត្រាក់ទ័រ​ បាន​ផ្លោង​ទៅ​លើ​ រួច​ធ្លាក់​មក​ដី​វិញ​ សន្លប់​រង​របួសស្រាល​ សំណាងល្អ​មិន​ស្លាប់​បាត់បង់​ជីវិត ​នាំ​យក​មក​ធ្វើការ​សង្គ្រោះ​នៅមន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ បាន​ដឹងខ្លួន​ក៍​វឹល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ រីឯ​ត្រាក់ទ័រ​ខូចខាត់​មួយ​កំណាត់​មុខ​ ៕​​