ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​២​នាក់​ត្រូវ​ក្រុម​កាង​ស្រី្ត​រកស៊ី​ផ្លូវភេទ​ព្រួត​វាយ​ប្លន់​យក​ម៉ូតូ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ជា​ញយ​ដង​ក្រុម​ជន​អ​ន្ទ​ពាល​ដែល​កាង​ស្រី​ៗ​រកស៊ី​ផ្លូវភេទ តែងតែ​ចេញ​មក​ធ្វើ​សកម្មភាព​ផ្សេង​ៗ ដូច​ជា ឆក់ លួ​យ ប្លន់ ។​ល​។​ជា​ទូទៅ​ក្រុម​នេះ​តែងតែ​ប្រើ​គ្រប់​រូបភាព ដើម្បី​ប្លន់​យក​ទ្រព្យ​ស្ប​ត្តិ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ជា​ស្តែង​ដូច​ជា​ករណី​នេះ​បុរស​ជនជាតិ​អ៊ី​ស្លា​ម​២​នាក់​ត្រូវ​ក្រុម​អ​ន្ទ​ពាល ដែល​កាង​ស្រីរកស៊ីផ្លូ.វភេ.ទ​ចំនួន​៨​នាក់

រាជធានី​ភ្នំពេញ​៖ ជា​ញយ​ដង​ក្រុម​ជន​អ​ន្ទ​ពាល​ដែល​កាង​ស្រី​ៗ​រកស៊ី​ផ្លូវភេទ តែងតែ​ចេញ​មក​ធ្វើ​សកម្មភាព​ផ្សេង​ៗ ដូច​ជា ឆក់ លួ​យ ប្លន់ ។​ល​។​ជា​ទូទៅ​ក្រុម​នេះ​តែងតែ​ប្រើ​គ្រប់​រូបភាព ដើម្បី​ប្លន់​យក​ទ្រព្យ​ស្ប​ត្តិ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ជា​ស្តែង​ដូច​ជា​ករណី​នេះ​បុរស​ជនជាតិ​អ៊ី​ស្លា​ម​២​នាក់​ត្រូវ​ក្រុម​អ​ន្ទ​ពាល ដែល​កាង​ស្រីរកស៊ីផ្លូវភេទ​ចំនួន​៨​នាក់ បាន​ស្ទាក់​វាយ​ជន​រង​គ្រោះ រយ​ជ​ប្លន់​យក​ម៉ូតូ​បាន​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​នោះ​ទេ ។​ហេតុការណ៍​នេះ កើត​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​A6​កែង​និង​ផ្លូវ​លេខ​70 ស្ថិត​នៅ​ក្នុង​សង្កាត់ ស្រះ​ចក ខណ្ឌដូនពេញ ។ 

ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ​ខ្លួន​និង​មិត្តភក្តិ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ

វី​វ៉ា ពណ៌​ក្រហម ១​គ្រឿង ចេញ​មក​ពី​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ម្តុំ​លូ​៥​ហើយ​បាន​ត្រលប់​ទៅ​វិញ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​មាន​ស្ត្រី​រកស៊ី​ផ្លូវភេទ ៥​នាក់​រត់​មក​កាក់​ពីមុខ​ម៉ូតូ​របស់​គាត​ឲ្យ​ឈប់ បន្ទាប់​មក​ក៏​លេចមុខ​បុរស​ដែល​ជា​អ្នក​កាង​ស្រី​៨​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង បាន​មក​វាយ​ជន​រង​គ្រោះ​យក​ម៉ូតូ កាបូ​លុយ និង​ទូរស័ព្ទ តែ​ជន​រង​គ្រោះ​បាន​ប្រតាយប្រតប់​វិញ​យក​បាន​ទូរស័ព្ទ និង​ទាញ​ម៉ូតូ​ជនសង្ស័យ​ដួល ។ ដោយ​ជនសង្ស័យ​ភ័យ​ខ្លាច​គេ​មក​ទាន់ ក៏​បាន​ទុក​ម៉ូតូ​របស់​ខ្លួនឯង​រួច​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​គេចខ្លួន​បាត់​តែ​ម្តង  ។ 

ក្រោយ​ពី​ប្លន់​បាន​សម្រេច​ជន​ស្ស័​ង​បាន​ជិះ​ម៉ូតូ​ទៅ​បាត់ ដោយ​បន្សល់​ទុក​ម៉ូតូ​កញ្ចាស់​របស់​ខ្លួន​ឲ្យ​ជន​រង​គ្រោះ​វិញ​។ ជាមួយ​ការ​ភ័យ​ខ្លាច​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​គាត់​មានការ​ព្រួយបារម្មភ​ណ៍​ពី​សន្តិសុខ​សុវត្ថិភាព​របស់​ពួក​គាត់​ជ ព្រោះ​ឲ្យ​តែ​ប្រហែស​បន្តិច​ចោរប្លន់​ទៀត​ហើយ ៕