ផលប៉ះពាល់នៃការជក់បារីនិងការហឺតផ្សែងបារីចំពោះស្ត្រីមានផ្ទៃពោះ
នៅពេលមនុស្សណាម្នាក់កំពុងជក់បារីគេឃើញផ្សែងដែលជាសារធាតុញៀនហើរចេញមកមានពីរចំណែក បង្ហុយចេញពីមាត់អ្នកជក់ និងមួយចំណែកទៀតហុយចេញពីចុងបារីដែលកំពុងឆេះ
នៅពេលមនុស្សណាម្នាក់កំពុងជក់បារីគេឃើញផ្សែងដែលជាសារធាតុញៀនហើរចេញមកមានពីរចំណែក បង្ហុយចេញពីមាត់អ្នកជក់ និងមួយចំណែកទៀតហុយចេញពីចុងបារីដែលកំពុងឆេះ
នៅពេលមនុស្សណាម្នាក់កំពុងជក់បារីគេឃើញផ្សែងដែលជាសារធាតុញៀនហើរចេញមកមានពីរចំណែក បង្ហុយចេញពីមាត់អ្នកជក់ និងមួយចំណែកទៀតហុយចេញពីចុងបារីដែលកំពុងឆេះរសាត់អណ្តែតទៅក្នុងអាកាស ជាហេតុបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកផងទាំងពួង ពិសេសកុមារដែលនៅជុំវិញ ។ ផ្សែងដែលហុយចេញពីចុងបារីអាចស្ថិតនៅក្នុងបរិយាកាសឬក្នុងបន្ទប់បានយូរជាងផ្សែងដែលហុយចេញពីក្រអូមមាត់ឬច្រមុះអ្នកជក់ ហើយមានផ្ទុកសារធាតុបង្កទៅជាជំងឺមហារីក ។ លើសពីនេះផ្សែងបារីបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូបទាំងអ្នកជក់ផ្ទាល់ និងអ្នកស្រូបផ្សែងបារីពីគេ ជាពិសេសគឺកុមារ និងស្ត្រីមានផ្ទៃពោះ ។
លោកវេជ្ជបណ្ឌិត ហុង សុខឃាង ឯកទេសជំងឺកុមារនៃមន្ទីរពេទ្យកុមារជាតិបានប្រាប់តាមរយៈកោះសន្តិភាពថា គ្រោះថ្នាក់ដែលបណ្តាលមកពីផ្សែងបារីមានច្រើនប្រការ ដោយរាប់ចាប់ពីការធ្វើឲ្យមានក្លិនមិនល្អនៅលើខ្លួន និងស្បែកជ្រីវជ្រួញ រហូតដល់ជំងឺបេះដូង និងមហារីកសួត ។ ការជក់បារីធ្វើឲ្យខ្សោយចុះសមត្ថភាពនៃការបង្កកំណើត និងអាចបង្កឲ្យមានកូនក្រៅស្បួនផងដែរ ។ មានសំណួរជាច្រើនបានលើកឡើងថា តើការជក់បារីអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃដូចម្តេចខ្លះ ?
ពិតណាស់ការជក់បារី មានជាប់ទាក់ទងនឹងបញ្ហាសុខភាពជាច្រើនចំពោះទារកដូចជា៖
-ដំណើរការមុខងាររបស់សុកមិនបានល្អ
-ទារកកើតមកមានទម្ងន់ទាប
-បែកទឹកភ្លោះមុនកាលកំណត់
-កូនកើតមិនគ្រប់ខែ
-រលូតកូន
-កូនកើតមិនគ្រប់លក្ខណៈ ដូចជា ឆែបមាត់ ខ្វេរដៃជើង មានជំងឺបេះដូងជាដើម ។
ជាងនេះទៅទៀតការជក់បារីក៏មានផលប៉ះពាល់ផងដែរដល់ទារកក្រោយពេលសម្រាលដោយប្រឈមនឹងគ្រោះថ្នាក់ដូចជា៖
-ការស្លាប់ភ្លាមៗនៃទារក
-ឈឺពោះ
-កើតជំងឺហឺត
-កើតមានជំងឺធាត់
-បញ្ហាផ្លូវចិត្តជាដើម ។
ដូច្នេះដើម្បីការពារកុំឲ្យកើតមានបញ្ហានេះលោកអ្នកគួរតែអនុវត្តតាមវិធីខាងក្រោម ៖
-មិនត្រូវជក់បារី ប្រសិនបើអ្នកមានគម្រោងមានផ្ទៃពោះ (យកកូន)
-ចៀសវៀងការស្រូបផ្សែងបារីពីគេ
-មិនត្រូវនៅកន្លែងដែលមានផ្សែងបារីនោះទេ ត្រូវនៅឲ្យឆ្ងាយពីអ្នកជក់បារី ។ រីឯអ្នកនិយមជក់បារីក៏គួរយល់ពីស្ថានភាពឬផលប៉ះពាល់អារម្មណ៍អ្នកដទៃដែរ បើជូរទ្រាំមាត់ពុំបានគប្បីរកកន្លែងរហោស្ថាន(កន្លែងគ្មានមនុស្ស)ជក់ទៅជាសុជីវធម៌បំផុត ៕
ចែករំលែកព័តមាននេះ