មានជំងឺឆ្កួតជ្រូកបានប្រកាច់ស្លា.ប់ក្នុងចានដែកបោកខោអាវ
រាជធានីភ្នំពេញ ៖ យុវជនម្នាក់មានជំងឺឆ្កូតជ្រូក១០ឆ្នាំមកហើយ ចូលបោកខោអាវក្នុងបន្ទប់ទឹកប្រកាច់ធ្លាក់ចូលចានដែកបោកខោអាវឈ្លក់ទឹកស្លា.ប់ បង្កឲ្យមានការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ យុវជនម្នាក់មានជំងឺឆ្កូតជ្រូក១០ឆ្នាំមកហើយ ចូលបោកខោអាវក្នុងបន្ទប់ទឹកប្រកាច់ធ្លាក់ចូលចានដែកបោកខោអាវឈ្លក់ទឹកស្លា.ប់ បង្កឲ្យមានការភ្ញាក់ផ្អើល
រាជធានីភ្នំពេញ ៖ យុវជនម្នាក់មានជំងឺឆ្កូតជ្រូក១០ឆ្នាំមកហើយ ចូលបោកខោអាវក្នុងបន្ទប់ទឹកប្រកាច់ធ្លាក់ចូលចានដែកបោកខោអាវឈ្លក់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី០៣ មេសា ២០១៥ នៅបន្ទប់ជួលលេខ៣ ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឋឬស្សីកែវ ។
ជនរងគ្រោះមានឈ្មោះសូ រិទ្ធីយ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើជាមួយម្តាយឈ្មោះអោក សុផុន អាយុ៦២ឆ្នាំ មុខរបរលក់នំកងនៅមុខរោងចក្រ ។
តាមសម្តីរបស់ស្ត្រីជាម្តាយបានឲ្យដឹងថា គាត់មានស្រុកកំណើតនៅភ្នំពេញ ហើយមានប្តី ជាមន្ត្រីនគរបាលមួយរូបធ្វើនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ តែបានស្លាប់ចោលគាត់ រយៈពេល៤ឆ្នាំមកហើយ ទុកឲ្យគាត់រស់នៅជាមួយកូនប្រុសម្នាក់ដែលមានជំងឺឆ្កូតជ្រូករយៈពេល១០ឆ្នាំ ។ បច្ចុប្បន្នគាត់រកស៊ីចិញ្ចឹមកូនប្រុសទោលរបស់គាត់តែម្នាក់ឯង ណាមួយ ថ្លៃផ្ទះជួលផង រកលុយមិនចង់បានថ្លៃផ្ទះជួលផង ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចូលទៅក្នុងបន្ទប់ទឹក បោកអាវយកមកហាលបានមួយស្នួល ហើយក៏បានចូលទៅបោកម្តងទៀត ដើម្បីងូតទឹក ផង ខណៈពេលដែលបោកខោអាវនោះមិនដឹងជារអិលជើង ឬក៏ជំងឺឆ្កូតជ្រូកធ្វើទុក្ខទេ ព្រោះចំថ្ងៃពេញបូរមីផងនោះ ក៏បានប្រកាច់ធ្លាក់ដាំក្បាលចូលក្នុងចានដែកបោកខោអាវ បណ្តាលឲ្យបែកក្បាល និងឈ្លក់ទឹកនៅក្នុងចានដែកតែម្តង ។
ក្រោយពេលកើតហេតុម្តាយត្រឡប់មកពីលក់នំនៅមុខរោងចក្រវិញ ស្រែកហៅកូន មិនឮសម្លេងឆ្លើយ ក៏បានហៅអ្នកជិតខាងឲ្យជួយទម្លុះទ្វារផ្ទះចូលទៅឃើញកូនប្រុសដេកដាំក្បាលចូលក្នុងចានដែកស្លាប់បាត់ទៅហើយ ដោយសមត្ថកិច្ចបានចុះទៅពិនិត្យឃើញថា ស្លាប់ដោយសារឈ្លក់ទឹកពិតប្រាកដមែន ប៉ុន្តែស្ត្រីជាម្តាយអត់មានលុយដឹកសពកូនប្រុសយកទៅធ្វើបុណ្យទេ ប៉ុន្តែត្រូវបានស្ត្រីម្នាក់ត្រូវជាមិត្តភក្តិម្តាយជនរងគ្រោះបានឲ្យខ្ចីលុយ៥០ដុល្លារ ដឹកសពយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសង្កែ ៕
ចែករំលែកព័តមាននេះ