ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​​​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​អាក្រាត​កាយ​​ក្នុង​ព្រៃ​ ផ្អើល​ទាំង​ព្រឹក

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវ​​ន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លា.ប់អាក្រាត​កាយ​នៅ​ក្នុង​ព្រៃមួយ​កន្លែង​​​ស្ថិត​នៅ​មុខ​វត្ត​ស្រះស្រង់ ក្នុងភូមិ​សា​ឡូង សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា

រាជ​ធានីភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវ​​ន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់អាក្រាត​កាយ​នៅ​ក្នុង​ព្រៃមួយ​កន្លែង​​​ស្ថិត​នៅ​មុខ​វត្ត​ស្រះស្រង់ ក្នុងភូមិ​សា​ឡូង សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង៧ព្រឹក ថ្ងៃ​ទី​៣ មេសា នេះ ហើយ​ត្រូវ​​គេស​ង្ស័យថា​​ស្លាប់​ដោយសារ​តែ​ផឹកស្រា​ស្រវឹង​ជ្រុល អត់​ហូប​បាយរ​ហូ​ត​ខ្យល់គរ​ស្លាប់​​។

​បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ ឆាង អាយុ​ប្រហែល​៣៥​ឆ្នាំ មានស្រុក​កំណើតនៅ​ក្នុង​ខេត្តតាកែវ សព្វថ្ងៃ​ស្នាក់​នៅ​មិន​ពិតប្រាកដ ពេល​នេះ​ប៉ូ​លិសបាន​ប្រគល់សព​ទៅ​ឲ្យ​ព្រះសង្ឃ​នៅ​ក្នុង​វត្តស្រះស្រង់​​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រោះ​កាលពីមុន​បុរស​នេះ ធ្លាប់​ស្នាក់​នៅ​ក្នុង​វត្ត​នោះ​ដែរ​។

តាម​ប្រ​ព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​​ភ្ញាក់ផ្អើល​ មាន​ប្រជាពលរដ្ឋទៅ​បត់ជើង​នៅ​ក្នុង​ព្រៃ​នោះ ហើយក៏បាន​ប្រទះ​ឃើញ​សាកសព​បុរស​នោះ ដេក​ស្លាប់​អាក្រាត​កាយ ទើបមានកា​ភ្ញាក់ផ្អើល​​​រាយការណ៍ប្រាប់​ប៉ូ​លិសឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​​​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះស្លាប់​ដោយសារ​តែ​ផឹកស្រា​ច្រើន​ពេក និង​អត់​ហូប​បាយទើបត្រូវខ្យល់គ​រស្លាប់​បែប​នេះ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ខាងលើ​អត់​មាន​សាច់ញាតិ​នៅ​ម្ដុំ​កន្លែង​កើតហេតុ​នោះ​ទេ ហើយ​បុរស​នោះ​បាន​ចាកចេញពី​ស្រុក​កំណើត​ជិត​១០​ឆ្នាំ​ហើយ ​គឺ​មក​តាម​បងប្រុសដែល​មានប្រពន្ធ​នៅ​ក្នុងភូមិ​ខាងលើ​នោះ​។ ប៉ុន្តែ​ក្រោយមក​បងប្រុស​របស់គាត់​បានចាក​ចេញពី​ភូមិ​នោះ​ទៅ​រស់នៅ​កន្លែង​ផ្សេង​វិញ​ បុរស​នោះ​ក៏បាន​ទៅស្នាក់​នៅ​បម្រើ​ព្រះសង្ឃក្នុង​វត្ត​ខាងលើ ហើយ​នៅ​ក្នុង​ពេល​ស្នាក់នៅ​ក្នុង​វត្ត​នោះ បុរស​នេះ​បាន​ផឹកស្រា​ស្រវឹង​រាល់ថ្ងៃ អត់​ហូប​បាយទេ ខណៈនោះ​ព្រះសង្ឃ​បាន​ស្ដីប្រដៅ តែ​មិន​ស្ដាប់​ទេ​។ មិន​តែប៉ុណ្ណោះ បាន​ចាក​ចេញពី​វត្ត និង​ដើរ​បែប​អនាថា ផឹក​ស្រវឹង​អួរ​ទី​នួ អត់បាយ​អត់​ទឹក រហូត​ដល់​ស្លាប់​បែប​នេះ​តែ​ម្ដង​៕​​