ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុកអន្លង់វែងត្រូវប្រជា​ពលរដ្ឋ​រិះគន់ថា «ងងឹតដូចទីក្រុង​ខ្មោច»​

9 ឆ្នាំ មុន

ខេត្តឧត្តរ​មានជ័យ ៖ ប្រជា​ពលរដ្ឋ​ដែល​មាន​ទីលំនៅ​​​ក្នុងស្រុក​អន្លង់​វែង ​រួម​ទាំង​ភ្ញៀវ​ជាតិ​-​​អន្តរជាតិ ​ដែល​ឆ្លងកាត់​ស្រុក​នេះ ​បាន​នាំ​គ្នា​ធ្វើ​ការ​រិះគន់​ថា ​ក្នុងស្រុក​​មាន​បណ្តាញអគ្គិ​សនី​សម្រាប់​ប្រើប្រាស​គ្រប់គ្រាន់​ដែរ ​ដោយឡែក​នៅ​តាម​ដងផ្លូវ​ជាតិ​ និង​ចំណុច​រង្វង់​មូល​

ខេត្តឧត្តរ​មានជ័យ ៖ ប្រជា​ពលរដ្ឋ​ដែល​មាន​ទីលំនៅ​​​ក្នុងស្រុក​អន្លង់​វែង ​រួម​ទាំង​ភ្ញៀវ​ជាតិ​-​​អន្តរជាតិ ​ដែល​ឆ្លងកាត់​ស្រុក​នេះ ​បាន​នាំ​គ្នា​ធ្វើ​ការ​រិះគន់​ថា ​ក្នុងស្រុក​​មាន​បណ្តាញអគ្គិ​សនី​សម្រាប់​ប្រើប្រាស​គ្រប់គ្រាន់​ដែរ ​ដោយឡែក​នៅ​តាម​ដងផ្លូវ​ជាតិ​ និង​ចំណុច​រង្វង់​មូល​សម្តេច​​ហ៊ុន សែន ​ពុំ​មាន​អំ​ពូ​ល​ភ្លើង​បំភ្លឺ​សោះ​ ប្រៀប​​បាន​ដូច​​ស្រុក​ខ្មោច ​។

ប្រជាពលរដ្ឋ​រស់នៅ​​ក្នុងស្រុក​អន្លង់​វែង​​ជា​ច្រើន​គ្រួ​សារបាន​រៀបរាប់ឱ្យ​​កោះសន្តិភាព​​ដឹង​ថា ​នៅ​ក្នុង​ទីប្រជុំ​ស្រុក​អន្លង់វែ​​ង​នេះ ​កាលពី​អំឡុង​​ឆ្នាំ​២០០២​ គឺ​លោក​អាជ្ញាធរ​​បាន​ធ្វើការ​អភិ​វ​ឌ្ឍ​ន៍​​នូវ​ប្រព័ន្ធ​បណ្តាញ​ភ្លើង​អគ្គិ​​ស​នី​ជូន​ដល់​ប្រជាពលរដ្ឋ ​សម្រាប់​ប្រើប្រាស់ទៅ​តាម​តម្រូវការ​​រហូត​មក​ទល់​ឆ្នាំ​២០១៥​នេះ​ តែ​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាន​​ធ្វើការ​កត់សម្គាល់​មក​​លោក​អាជ្ញាធរ​មូលរ​ដ្ឋា​ន​​ស្រុក​អន្លង់​វែងថា ​ពុំ ដែល​យកចិត្ត​ទុក្ខ​ដាក់​​បញ្ហា​អំ​ពូ​ល​ភ្លើង​ សម្រាប់​បំភ្លឺ​តាម​ដងផ្លូវ​ក្នុង​​ទីប្រជុំជន​ស្រុក​នោះ​ទេ ។

ប្រជាពលរដ្ឋ​ដដែល​​បញ្ជា​​ក់ថា ​កាលពី​លោក​យឹ​ម​ ផា​ន់​ណា​ ​​ជា​អតីតអភិបាលស្រុក​អន្លង់​វែង ​គេ​សង្កេត​ឃើញ​មាន​ដាក់​អំ​ពូ​ល​១ ​នៅ​ចំណុច​រង្វង់​មូល​សម្តេច​ ហ៊ុន សែន ​លុះ​មក​ដល់​​លោក​ហោ ជិន​វ​រៈយុទ្ធ ​បាន​ចូល​មក​កាន់​តំណែង​ជា​អភិបាលស្រុក​អន្លង់​វែង​​ថ្មី ​ស្រាប់​តែ​​បាន​បាត់​អំ​ពូ​ល​​​ដដែល​បំភ្លឺ​ចំណុច​រង្វង់​មូល​ទៀត ​ដោយ​ពុំ​ដឹង​ថា​ ​មក​ពី​មូលហេតុ​អី? ​។

ដោយឡែក​ ប្រភព​​​តាម​តុ​ការ​ហ្វេ និង​នៅ​តាម​អាហារ​ដ្ឋា​ន​​ក្នុងស្រុក​អន្លង់​វែង ​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ​មេ​សា​ ២០១៥​ មាន​ភ្ញៀវ​ជាតិ​ និង​ភ្ញៀវ​​អន្តរជាតិ​ បាន​នាំ​គ្នា​និយាយ​ត្អូញត្អែ​រ​ថា​ ពួក​គាត់​​បាន​ធ្វើ​ដំណើ​រ​​នៅ​ពេល​​យប់​មក​ដល់​ចំណុច​ទីប្រជុំជន​​ស្រុក​នេះ​ ចាប់ពី​ម៉ោង​០៩ ​គឺ​នៅ​​មាន​ភ្លើង​បំភ្លឺ ​ដែល​ជះ​​ពន្លឺ​ចេញពី​លំនៅ​​ឋាន​​ប្រជាពលរដ្ឋ​ខ្លះ​ៗ ​មក​ដងផ្លូវ​ជាតិ​តែ​ចាប់ពី​ម៉ោង​១០​ ទៅ​១១​នោះ​ នៅ​តាម​លំនៅ​ឋាន​​ប្រជាពលរដ្ឋ​បាន​​ពន្លត់ភ្លើង​ទៅ​ប្រៀប​បាន​និង​ស្រុក​ខ្មោច​ ពីព្រោះ​ភ្លើង​អំ​ពូ​ល​នៅ​តាម​ដងផ្លូវ​ជាតិ​គ្មាន ​សូម្បី​តែ​ភ្លើង​អំ​ពូ​ល​១​សម្រាប់​​ដាក់​ចំណុច​រង្វង់​មូល​​គ្មាន​​ផង ​។

ទាក់ទិន​​ហេតុការណ៍​នេះ​ កាលពី​​រសៀល​ថ្ងៃ​ទី​២ ​មេ​សា ​២០១៥ កោះ​សន្តិភាព​​​បាន​​ទូរស័ព្ទ​​លោក​ហោ ជិន​វ​រៈយុទ្ធ ​អភិ​បាល​ស្រុក​អន្លង់​វែង​លោក​បាន​ឆ្លើយ​បំភ្លឺ​ថា ​ការងារ​នេះ លោក​បាន​ដាក់​សំណើមួយ​​ច្បាប់​​ចូល​ទៅ​លោក​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​ ដើម្បី​បន្ត​ស្នើ​សុំ​​ឱ្យ​​ក្រុមហ៊ុន​អិ​ល ​វ៉ា​យ ភី គ្រុប​ ឌែល ​មាន​ស្នាក់​កា​អគ្គិ​ស​នី​អន្លង់​វែង ​ស្រាប់​តែឱ្យ​ជួយ​ដាក់​ភ្លើង​បំភ្លឺ​នៅ​តាម​ដងផ្លូវ​ជាតិ ​ក្នុង​ទីប្រជុំ​ជន​​ស្រុក​នេះ​ ឱ្យ​បាន​ចំនួន​ពី​១៥ ​ទៅ​២០​អំ​ពូ​ល​ផង​ដែរ ​តែ​រហូត​មក​ទល់​និងពេលនេះ​ នៅ​ពុំ​ទាន់​បាន​ទទួល​ដំណឹង​ថា ​បាន​ឬ​មិន​​បាន​នៅឡើយ ។