ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ផឹកស៊ី​ផ្ទះ​មិត្តភក្តិ​ត្រូវ​គេ​កា.ប់​របួស​ធ្ងន់ធ្ងរ

9 ឆ្នាំ មុន

ខេត្ដ​ប៉ៃលិន ៖ បុរស​ជា​កម្មករ​ដំឡូង​មី​ម្នាក់​រង​របួស​ក្បាល​ផ្នែក​ខាងក្រោយ និង​ជើង​ស្ដាំ​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​នៅផ្ទះ​មិត្ដភក្ដិ លុះ​ជិត​មក​ដល់​កន្លែង​ដែល​ខ្លួន​ស្នាក់​នៅ​ទៅ​ហើយ ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់​អត្ដសញ្ញាណ​ជិះ​ម៉ូតូ​ពីក្រោយ​កា.ប់​ប្រហារ

ខេត្ដ​ប៉ៃលិន ៖ បុរស​ជា​កម្មករ​ដំឡូង​មី​ម្នាក់​រង​របួស​ក្បាល​ផ្នែក​ខាងក្រោយ និង​ជើង​ស្ដាំ​យ៉ាងធ្ងន់ធ្ងរ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​នៅផ្ទះ​មិត្ដភក្ដិ លុះ​ជិត​មក​ដល់​កន្លែង​ដែល​ខ្លួន​ស្នាក់​នៅ​ទៅ​ហើយ ស្រាប់តែ​ត្រូវ​ជន​មិន​ស្គាល់​អត្ដសញ្ញាណ​ជិះ​ម៉ូតូ​ពីក្រោយ​កាប់​ប្រហារ បណ្តាល​ឱ្យ​ចំ​ក្បាល​ផ្នែក​ខាង​ក្រោ យ​ចំនួន​២​កាំបិត​របួសធ្ងន់​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា ម៉ោង​៧ និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ផាត ចាន់​ណា ហៅ​សឺត អាយុ​២៦​ឆ្នាំ ជា​កម្មករ​ស៊ីឈ្នួល​ដាំដំឡូង​មី ស្នាក់​នៅ​ក្នុងភូមិ​-​សង្កាត់ កើតហេតុ​ខាងលើ មានស្រុក​កំណើត​រស់នៅ​ភូមិ​សាលា​បាឡាត់ ឃុំ​ឳ​ម៉ា​ល់ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ៕