ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​រាំ​ធុងបាស​មង្គលកា​ប្រើ​ដែកឆាប​ចាក់​របួស​១១​នាក់

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​១១​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ដោយសា​ទំនាស់​រាំ​ធុងបាស​ក្នុង​មង្គលកា​មួយ​បង្ក​ឡើង​ដោយ​ភ្ញៀវ​កូន​ក​ម្លោះ​និង​កូនក្រមុំ​ដោយ​យក​ដែកឆាប​ចាក់​ធ្លាយ​ពោះ​និង​ឆ្អឹងជំនី

ខេត្ត​ត្បូងឃ្មុំ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​១១​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល  ដោយសា​ទំនាស់​រាំ​ធុងបាស​ក្នុង​មង្គលកា​មួយ​បង្ក​ឡើង​ដោយ​ភ្ញៀវ​កូន​ក​ម្លោះ​និង​កូនក្រមុំ​ដោយ​យក​ដែកឆាប​ចាក់​ធ្លាយ​ពោះ​និង​ឆ្អឹងជំនី ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៣១ មីនា ២០១៥  ស្ថិត​នៅ​ភូមិ​ស្តុក​សម្បត្តិ  ឃុំ​កណ្តោលជ្រុំ   ស្រុក​ពញាក្រែក ។

ជុំវិញ​ករណី​ទំនាស់​វាយ​គ្នា​ក្នុង​កម្មវិធី​មង្គលកា​ខាងលើ​អ្នក​របួសធ្ងន់​ចំនួន​៦​នាក់  ភ្លាម​ៗ​ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ទាំង​យប់​ផង​ដែរ  ។

លោក​អោម មុនី​វណ្ណ អធិការ​នគរបាល​ស្រុក​ពញាក្រែក ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ផ្ទះ​មង្គលការ​ដែល​ផ្ទុះ​ហឹ​ង្សា​ចាក់​គ្នា​នោះ   គឺ​ស្ថិត​នៅ​ភូមិ​ស្តុក​សម្បត្តិ  ជាប់​ជាមួយនឹង​ស្រុក​តំបែរ  ភ្លាម​ៗ​សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ​រហូត​ឈាន​ទៅ​ឃាតខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ដកហូត​បាន​វត្ថុ​តាង​ដែកឆាប​ចំនួន​១​មក​ធ្វើការ​សាកសួរ ហើយ​ទាក់ទិន​ករណី​ខាងលើ​នៅ​មិន​ទាន់​នឹង​ថា​តើ​ទំនាស់​ផ្តើម​ចេញពី​ក្រុម​ណា​មុន​នោះ​ទេ ៕