ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​លេខ​22​ខាង​GPD​ផ្នែក​កសិកម្ម​ទូ​ទាំង​ពិភពលោក

9 ឆ្នាំ មុន

សេ​អ៊ូ​ល ៖ តាម​ទិន្នន័យ​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី​២៩ មីនា បង្ហាញ​ថា GPD នៅ​ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ជាប់​ចំណាត់ថ្នាក់​ទី​២២​លើ​ពិភពលោក ក្នុង​ឆ្នាំ​២០១២

សេ​អ៊ូ​ល ៖ តាម​ទិន្នន័យ​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ ទី​២៩ មីនា បង្ហាញ​ថា GPD នៅ​ក្នុង​វិស័យ​កសិកម្ម​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ជាប់​ចំណាត់ថ្នាក់​ទី​២២​លើ​ពិភពលោក ក្នុង​ឆ្នាំ​២០១២ ធ្លាក់​ចុះ​៤​កាំ​ពី​ឆ្នាំ​២០០៩ ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ភាព​ចុះ​ខ្សោយ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ។

បើ​តាម​តួលេខ​ដែល​ចងក្រង​ដោយ​គ្រឹះស្ថាន​សេដ្ឋកិច្ច​នៃ​ទី​ជនបទ​របស់​កូរ៉េ GPD របស់​ជាតិ​ក្នុង​វិស័យ​កសិកម្ម​និង​នេសាទ​មាន​ចំនួន​២៧,៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១២ ធៀប​នឹង​៣​ឆ្នាំ​មុន​សម្រេច​បាន​ត្រឹមតែ​២១,១​ពាន់​លាន​ដុល្លារ​។ អង្គភាព​នេះ​បាន​បន្ថែម​ថា ការ​ធ្លាក់​ចុះ​នៅ​ក្នុង​ចំណាត់ថ្នាក់​នេះ អាច​ចាត់ទុកជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កូរ៉េ​ខាងត្បូង​ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​កាន់តែ​ច្រើន ដែល​បាន​ដាក់បន្ទុក​ទៅ​លើ​ឧស្សាហកម្ម​កែ​ច្នៃ​វត្ថុធាតុដើម​ក្នុងស្រុក ដែល​កង្វះ​នូវ​ភាព​ប្រកួតប្រជែង​ផ្នែក​តម្លៃ​។ ម្យ៉ាងវិញទៀត GPD នៅ​ក្នុង​វិស័យ​កសិកម្ម​និង​នេសាទ​របស់​ប្រជាជាតិ​មួយ​នេះ អាច​នឹង​បាត់បង់​កៅអី​ជាង​នេះ​ទៅ​ទៀត​នៅ​ថ្ងៃ​អនាគត ស្រប​ពេល​ប្រទេស​នេះ ទន្ទឹងរង់ចាំ​ការ​ប្រតិបត្តិ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដទៃ​ទៀត ជាមួយ​មហា​យក្ស​សេដ្ឋកិច្ច​លេខ​១​របស់​អាស៊ី គឺ​ចិន ។ ក្នុង​ឆ្នាំ​២០១២ ចិន​មាន​អត្រា GPD ក្នុង​ផ្នែក​នេះ​ខ្ពស់​បំផុត ឬ​ស្មើនឹង​៨២៩,៧​ពាន់​លាន​ដុល្លារ និង​តាម​ពីក្រោយ​ដោយ​ឥណ្ឌា​៣០២,៣​ពាន់​លាន​ដុល្លារ និង​សហរដ្ឋអាមេរិក​១៩៨,៥​ពាន់​លាន​ដុល្លារ ។ 

គួរ​បញ្ជាក់​ថា ផ្ទៃដី​ដែល​អាច​ដំណាំ​បាន​របស់​កូរ៉េ​ខាងត្បូង​មាន​ចំនួន​១,៧៣​លាន​ហិ​កតា ក្នុង​ឆ្នាំ​២០១២ ជាប់​ចំណាត់ថ្នាក់​ទី​៩៥ ផ្នែក​ធំ​ជាងគេ​បំផុត​លើ​សាកលលោក ហើយ​ក៏​មាន​កម្រិត​ទាប​ជាង​អ្នក​នាំមុខ​គេ​ឥណ្ឌា ដែល​មាន​ផ្ទៃដី​អាច​បង្កបង្កើន​ផល​បាន​រហូត​ដល់​ទៅ​១៦៩​លាន​ហិ​កតា ។ ចំណែក​សហរដ្ឋអាមេរិក​មាន​១៥៧,៧​លាន​ហិ​កតា និង​ចិន​១២២,៥​លាន​ហិ​កតា ៕