ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីហោ​ស្រី​លង្កា​ឆ្នាំ​នេះ​មាន​តម្លៃ​ជិត​80​ពាន់​លាន​ដុល្លារ

9 ឆ្នាំ មុន

កូ​ឡុំ​បូ ៖ ប្រធាន​អាជ្ញាធរ​អភិវឌ្ឍន៍​ទេសចរណ៍​ស្រី​លង្កា​លោក Rohantha Atukorale បាន​ថ្លែង​ថា ជា​លើក​ទី​១​ហើយ​ដែល​យីហោ​(Brand)​របស់​ប្រទេស​ស្រី​លង្កា​មាន​តម្លៃ​រហូត​ដល់​ទៅ​៧៩​

កូ​ឡុំ​បូ ៖ ប្រធាន​អាជ្ញាធរ​អភិវឌ្ឍន៍​ទេសចរណ៍​ស្រី​លង្កា​លោក Rohantha Atukorale បាន​ថ្លែង​ថា ជា​លើក​ទី​១​ហើយ​ដែល​យីហោ​(Brand)​របស់​ប្រទេស​ស្រី​លង្កា​មាន​តម្លៃ​រហូត​ដល់​ទៅ​៧៩​ពាន់​លាន​ដុល្លារ​លើស GDP របស់​ជាតិ​ទៅ​ទៀត​ក្នុង​ឆ្នាំ​២០១៥​នេះ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ការ​ប្រកាស​ជូនដំណឹង​ពី​ការ​ចូលរួម​របស់​ស្រី​លង្កា​ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ធំ​បំផុត​លើ​ពិភពលោក (EXPO Milano 2015) ចាប់ពី​ថ្ងៃ​ទី​១ ឧសភា ដល់​ថ្ងៃ​ទី​១៥ តុលា ក្នុង​ប្រទេស​អុ​ី​តា​លី លោក​បាន​បញ្ជាក់​ថា លទ្ធផល​នេះ​គឺ​ដោយសារ​តែ​ទិដ្ឋភាព​ជាក់ស្តែង ស្រី​លង្កា​បាន​និង​កំពុង​រុករក​ផ្សព្វផ្សាយ​តាម​រយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ស្រី​លង្កា ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ការ​នាំ​ចេញ អាជ្ញាធរ​ត្បូង​និង​គ្រឿងអលង្ការ​មាន​តម្លៃ ក្រុមប្រឹក្សា​វិនិយោគ​ជាតិ និង​ក្រុមប្រឹក្សា​ហត្ថកម្ម​ជាតិ ។
លោក​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ពិតជា​បាន​លៃលក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ​ប្រាកដ​មែន​តាម​ការ​អញ្ជើញ​ពី​សំណាក់​រដ្ឋាភិបាល​អុ​ី​តា​លី ។

លោក​បាន​បញ្ជាក់​ថា កញ្ចប់​ថវិកា​ជាង​២០​លាន​ដុល្លារ​អាច​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នោះ​ជាមួយ​បណ្តា​ប្រទេស​ដែល​បាន​ចូលរួម​១២០​ប្រទេស ។

ទោះជា​យ៉ាងណា ឯកអគ្គរាជទូត​អុ​ី​តា​លី​ប្រចាំ​ប្រទេស​ស្រី​លង្កា លោក Sabrizio Pio Arpea បាន​និយាយ​ថា គោលការណ៍​ពិសេស​អាច​នឹង​ត្រូវ​បាន​ផ្តល់​ជូន​ដល់​បណ្តា​អ្នក​ដាក់​ពាក្យ​ស្នើ​ចូលរួម​ចំពោះ​ទិដ្ឋាការ ៕