ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជនជាតិ​តៃវ៉ាន់​ម្នាក់​ដាក់​ពន្ធនាគារពាក់ព័ន្ធ​ពី​បទ​រំលោ.ភ​លើ​ទំនុកចិត្ត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មិ​នា បាន​សម្រេច​ចេញ ដីការ​១​ច្បាប់​ផ្ញើ​ជូន​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ ម​១​ព្រៃ​ស ឲ្យ​ឃុំខ្លួន​ជនជាតិ​តៃវ៉ាន់​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​រំលោ.ភ​ទំនុកចិត្ត

រាជធានី​ភ្នំពេញ​៖​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ មិ​នា បាន​សម្រេច​ចេញ ដីការ​១​ច្បាប់​ផ្ញើ​ជូន​ទៅ​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ ម​១​ព្រៃ​ស ឲ្យ​ឃុំខ្លួន​ជនជាតិ​តៃវ៉ាន់​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​ទំនុកចិត្ត ។

ដែល​ការ​ឃុំខ្លួន​នោះ​តំណាង​អយ្យការ​បាន​អនុវត្ត​តាម​អំណាច​សាលក្រម​ជា​ស្ថាពរ របស់​ចៅ ក្រម​ជំនុំជម្រះ ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១២ មិថុនា ២០១២ នឹង​សាលក្រម​ស្ថាពរ​ចុះ​ថ្ងៃ​ទី ១៧ កញ្ញា ២០១២ ។ ជនជាប់ចោទ​រូប​នោះ​ឈ្មោះ​CHANG SHANCHING ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​ជា​អ្នកគ្រប់គ្រង​Goldcn Tigcr Group មិន​ទាន់​ចាប់ខ្លួន​ស្នាក់​នៅផ្ទះ​ជួល​លេខ​៦E ផ្លូវ​លេខ​១៧៧ សង្កាត់​ទំនប់​ទឹក​ខណ្ឌ ចំការមន រាជធានី​ភ្នំពេញ ។ ជន​ត្រូវ​ចោទ​ឈ្មោះ​នេះ​បាន​ប្រព្រឹត្ត បទល្មើស កាលពី​ថ្ងៃ​ទី​១៥​សីហា ២០១១ នៅផ្ទះ​ជួល​ខាងលើ​ទៅ​លើ​ដើមបណ្តឹង​ឈ្មោះ​សៅ ឡាំង ភេទ​ប្រុស អាយុ​៥២ ឆ្នាំ ជនជាតិ​ខ្មែរ​មុខរប​ជា​ពាណិជ្ជករ ។ 

ជនជាប់ចោទ​ត្រូវ​បាន​សមត្ត កិច្ច​នគរបាល​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ មិ​នា ២០១៥ តាម​សាលក្រម​របស់​តុលាការ ក្រោយ​ពី​ឃាត់ខ្លួន​នគរបាល​ខណ្ឌ​៧​មក​រា បា​នប​ញ្ជួ​ន​រូបគេ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំ ពេញ ។ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​បញ្ជូន​ជនជាប់ចោទ​ទៅ​ដល់​ដៃ​តំណាង​អយ្យការ ទើប លោក​ព្រះរាជអាជ្ញា​រង​ជេ​ត ខេមរា ចេញ​ដីការ​បញ្ជូន​ជនជាប់ចោទ​ឲ្យ​ទៅ​ប្រធាន​ពន្ធនាគារ​ឃុំខ្លួន​តែ​ម្តង​ទៅ ។ 

ដើមចម​ឲ្យ​ឈាន​ទៅ​ដល់​មាន​សាលក្រម​ស្ថាពរ​នោះ កាលពី​ថ្ងៃ​ទី​១៥ សីហា ២០១១ ឈ្មោះ​សៅ ឡាំង ជាដើម​បណ្តឹង​បាន​ទំនាក់ទំនង​ជាមួយ​ជនជាប់ចោទ​បោះទុន​ដើម្បី រកស៊ី​បូម​ខ្សាច់ នឹង​សេវា​ដឹក​ជញ្ជូន​ខ្សាច់​ឲ្យ​ខ្លួន​ទៅ​ដាក់​កប៉ាល់​ប្រទេស​សង្ហ​បូ​រី ដែល​មានទឹក ប្រាក់​ចំនួន ១៧០.០០០​ដុល្លារ​អា​មេ​រិ​ក ។ តែ​ប្រាក់​ចំនួន​១៧​ម៉ឺន​ដុល្លារ​នោះ​បាន​ដើមបណ្តឹង​បា ន​ប្រគល់​តាម​ដំណាក់កាល មិនមែន​ឲ្យ​ទាំង​ដុល​ទេ នឹង​មាន​សាច់ប្រាក់​សុទ្ធ នឹង​មាន​ជា​សែក ។ ក្នុង​កិច្ចសន្យា​នៅ​ពេល​ប្រគល់​ប្រាក់​ហើយ ជនជាប់ចោទ​ត្រូវ​គោរព​ក​ព្វ​ប្ប​កិច្ច​ដាក់​គ្រឿង​ង​ច ក្រ​ចុះ​ទៅ​បូម​ខ្សាច់ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​បាន​ប្រាក់​ដល់​ដៃ​ហើយ​ជនជាប់ចោទ​បាន​គេចខ្លួន​បា ត់​សូ​ម្បី​ទូរស័ព្ទ ក៏​ទាក់ទង​មិន​បាន​ផង ។ 

ក្រោយ​ពី​ជនជាប់ចោទ​គេចខ្លួន​ទាក់ទង​មិន​បាន ដើមបណ្តឹង​សម្រេច​ដាក់​ពាក់​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាត់ការ​លើ​សំណុំរឿង​នេះ បានជា​សាលា​ដំ បូ​ង​រាជធានី​ភ្នំពេញ​ឈាន​ទៅ​ដល់​បើក​សវនាការ​កំបាំង​មុខ​លើ​ជនជាប់ចោទ រហូត​មាន​សម្រេច​១.​ផ្តន្ទាទោស​ឈ្មោះ CHANG SHANCHING អាយុ​៦២​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​២​ឆ្នាំ និង​ពិ ន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល ពី​បទ​រំ​លោទ​ទំ​នុ​ចិត្ត ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឲ្យ ផ្តន្ទាទោស​តាម​មាត្រា​៣៩១ និង​មាត្រា​៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ។ ២.​បង្គាប់​ឲ្យ​ជនជាប់ចោទ​សង​សំណង​ចំនួន​១៧​លាន​ដុល្លារ នឹង​ជម្ងឺ​ចិត្ត​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី ថែម​ទៀត​ផង និង ៣.​បង្គាប់​ឲ្យ​ចាប់ខ្លួន នឹង​ឃុំខ្លួន​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​សិន ៕