ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ព្រឹក​ថ្ងៃ​ទី ២៧​មិ​នា ២០១៥​នេះ​បើ​គ្មាន​ការ​កែប្រែ​ទេ សាលាដំបូង​រាជធានី​ភ្នំនឹង​បើក​សវនាការ​អង្គហេតុ​លើ​សំណុំរឿង​ក្រុម​អ្នកស្រី​ទេព វ​ន្នី ១១​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​បើ​គ្មាន​ការ​កែប្រែ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិ​នា ២០១៥ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន លើ​យក​សំណុំរឿង​របស់​អ្នកស្រី​ទេព វ​ន្នី ក្រុម​សហគមន៍​បឹង​កក់​១១​នាក់ ក្នុង​នោះ​មាន​៧​នាក់​កំពុង​ជាប់​ក្នុង​ពន្ធនាគារ នឹង​៤​នាក់​នៅ​ក្រៅ​ឃុំ

រាជធានី​ភ្នំពេញ​៖​បើ​គ្មាន​ការ​កែប្រែ​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មិ​នា ២០១៥ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន លើ​យក​សំណុំរឿង​របស់​អ្នកស្រី​ទេព វ​ន្នី ក្រុម​សហគមន៍​បឹង​កក់​១១​នាក់ ក្នុង​នោះ​មាន​៧​នាក់​កំពុង​ជាប់​ក្នុង​ពន្ធនាគារ នឹង​៤​នាក់​នៅ​ក្រៅ​ឃុំ ។ ទោះជា​យ៉ាងណា​នៅ​ពេល​នេះ​កំលាំង​សមត្ថកិច្ច​បាន​ត្រៀមលក្ខណ​រួច​ជា​ស្រេច​ហើយ គឺ​ដំបង ខែល រួម​ទាំង​អាវុធ​គ្រាប់​ជាតិ​ឧស្មាន់​បង្ហូរ  ទឹកភ្នែក នឹង​រថយន្ត​អគ្គី​ភ័យ ។ បើ​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា កំលាំង​ទាំង​អស់នោះ​មាន​គ្រប់​បណ្តា​ខណ្ឌ និង​ស្នងការដ្ឋាន​នគរបាល​រាជ​ធ​នី​ភ្នំពេញ នឹង​អាច​បញ្ជូន​ទៅ​កាន់​ទីតាំង​ក្នុង​ពហុ​កី ឡា​ដ្ឋា​ន​ជាតិ​អូ​ឡាំ​ពិ​ក ដើម្បី​ជា​ការ​ត្រៀម​ទប់​ស្ទាក់​នូវ​ហេតុ​ការ​អាក្រក់​ណាមួយ នៅ​ពេល​ក្រុម អនុរក្ស​ពន្ធនាគារ​នាំ​ជន ចោទ​ត្រូវ​ក្រុម​អ្នកស្រី​ទេព វ​ន្នី មក​បើក​សវនាការ ឬ​មាន​ភាព​រញ៉េរញ៉ៃ រំខាន​ក្នុង​ពេល​កំពុង​ដំណើរការ​ង​អង្គ​ជំនុំ​ជំ​រះ ៕