ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ឹម ដា​រ៉ា ជួប ពៅ ស័​ក្ដិ​សិទ្ធិ ខ​ណះដែល វ​ង្ស ស៊ី​ថៃ ជួប ម៉ី សុភាព នៅ​លើ​រេញ​ទូរ​ទ​ស្សន៍​ស៊ី​ធី​អិន

16 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន ស្ថានីយទូរទស្សន៍ CTN នា​ថ្ងៃ​សៅរ៍ ទី​៥ មិថុនា ខាង​មុខ​នេះ មាន​កីឡាករ​ជើង​ខ្លាំង ២​គូត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ឡើង​ប្រកួត​គ្នា ដើម្បី​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុនស្រា​ផែនដី ។​កីឡាករ​អ៊ឹម ដា​រ៉ា មក​ពី​សមាគម​កីឡា ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ប្រកួត​ជាមួយ កីឡាករ​ពៅ ស័ក្ដិសិទ្ធិ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ និង​កីឡាករ​វង្ស ស៊ី​ថៃ មក​ពី​ក្លឹ​ប​កងពលតូច​លេខ​៧០ ប្រកួត ជាមួយ​កីឡាករ​ម៉ី សុភាព មក​ពី​ក្លឹ​ប​ព្រះ​ខ័នរាជ្យ ។ ស្ថានីយទូរទស្សន៍ CTN រៀបចំ​ឱ្យមានការ​ប្រកួត​ប្រដាល់​ដណ្ដើម​ប្រាក់​លានលើក​នេះ​មានការ​ខុស​ប្លែក​ពី​លើក​មុន​ៗ ដែល​កន្លង​មក​មាន​តែ​កីឡាករ​ក្មេង​ៗ និង ជើង​ថ្មី​សុទ្ធសាធ ប៉ុន្ដែ​លើក​នេះ គឺ​សុទ្ធតែ ជា​កីឡាករ​ជើង​ចាស់​មានឈ្មោះ​បោះ​សំលេង
នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​មក​ហើយ ។

អ៊ឹម ដា​រ៉ា និង​ពៅ ស័ក្ដិសិទ្ធិ មិន​ធ្លាប់ ជួប​គ្នា​ពី​មុន​មក​ឡើយ ។ អ្នក​ប្រដាល់​២​រូប នេះ ចូល​ចិត្ដ​ប្រើប្រាស់​កំលាំងបាយ​ដូច​គ្នា  ប៉ុន្ដែ​ដា​រ៉ា មិន​ដូច​ស័ក្ដិសិទ្ធិ​នោះ​ទេ កំលាំង ស៊ុ​ហ្វ​របស់​គេ​អាច​ប្រកួត​បាន​៥​ទឹក​ពេញ​មិន ងាយ​ស្រុត​ចុះ​ឡើយ ។ ល្បិច​វាយលុក​នៅ​លើ សង្វៀន​របស់​គេ​ក៏​អស្ចារ្យ​ណាស់​ដែរ ជា ពិសេស គេ​មាន​ជំនាញ​យ៉ាង​ពិសេស​ខាង​ប្រើ ជើង និង​ដៃ​ទៀត​ផង ។ ចំណែក​ពៅ ស័ក្ដិសិទ្ធិ អត់​ចេះ​អ្វី​ក្រៅពី​ប្រើ​ជើង​ទាត់​នោះ​ទេ ។ ប៉ុន្ដែ កីឡាករ​ប្រដាល់​រូប​នេះ​វាយ​ឆាប់​ហត់​ខ្លាំង ណាស់ យ៉ាង​យូរ​ត្រឹម​ទឹក​ទី​៤​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត ដោយ​ហេតុតែ​មួយ​រយៈ មកនេះ គេ​មិនសូវ​លេចមុខ​នៅ​លើ​សង្វៀន ទៀត​ផង​នោះ​*​មិនដឹង​ទៅ​ជា​យ៉ាងណា​នោះ ទេ ។ រវាង​គូ​នេះ អ្នក​ដែល​គេ​មាន​ជំនឿ​ចិត្ដ ច្រើន​ជាងគេ​ក្នុង​ការ​ឆ្លង​ផុត​វគ្គ​ជំ​រុះ​ជុំ​ទី​១ បាន​នោះ​ប្រហែល​អ៊ឹម ដា​រ៉ា ហើយ​មើលទៅ ។

កីឡាករ​វង្ស ស៊ី​ថៃ ក្លឹ​ប​កងពលតូច​លេខ ៧០ ជួប​ប្រកួត​ជាមួយ​ម៉ី សុភាព ក្លឹ​ប​ព្រះ​ខ័នរាជ្យ ។ រវាង​កីឡាករ​២​រូប​នេះ​ក៏​ពិបាកធ្វើ ការ​វាយតំលៃ​ណាស់​ដែរ ស៊ី​ថៃ​មានកំ​ពស់ ចាញ់​ប្រៀប​សុភាព​បន្ដិច ។ ស៊ី​ថៃ ស្នៀត កណ្ដាប់ដៃនិង​ស្នៀត​ជើង​របស់​គេ​ពិតជា​សាហាវ​ខ្លាំង​ណាស់ ប៉ុន្ដែ​ចិត្ដ​របស់​គេ​ឆាប់​ឆេវ ឆាវ​បន្ដិច ។ កីឡាករ​ម្នាក់​នេះ​ចិត្ដ​មិនសូវ ហ៊ាន​នោះ​ទេ​ឱ្យ​តែ​គេ​វាយ​ឈឺ​បន្ដិច​នោះ គឺ​លែង​ហ៊ាន​ក្អេងក្អាង​ទៀត​ហើយ ។ ចំណែក សុភាព​មួយ​រយៈ​មកនេះ យីអ៊ុន​របស់​គេ​ដូច ជា​មានការ​ស្រុត​ចុះ​ជាង​មុន​ច្រើន ។ ចាំ​មើល ការ​មក​ប៉ះ​ស៊ី​ថៃ​លើក​នេះ អ្នក​ណា​ខ្លាំង អ្នក ណា​ខ្សោយ​គង់តែ​ដឹង​ទេ ។

រីឯ​គូប្រកួត​មិត្ដភាព​វិញ មាន​កីឡាករ ជ័យ វ៉ា មក​ពី​ក្លឹ​ប​ឃ្លាំងមឿង​កីឡា​ប្រកួត ជាមួយ​យិ​ន បូ​រិ​ន មក​ពី​ក្លឹ​ប​កងពលធំ​អន្ដរា គម​ន៍​លេខ​៣​ខេត្ដព្រះវិហារ ។ កីឡាករ​ឯម  ឈុ​ន​លៀង មក​ពី​ក្លឹ​ប​ក្រុង​ប៉ោយ​ប៉ែ​ត ប្រកួត ជាមួយ​ជាតិ វណ្ណៈ ក្លឹ​ប​បាក់​ខែង​កីឡា និង កីឡាករ​រឿ​ម វណ្ណៈ ក្លឹ​បរ​ស្មី​ភូមិ​គាប ខេត្ដ បាត់ដំបង ប្រកួត​ជាមួយ​កីឡាករ​ណាំ នឿ​ន ក្លឹ​ប​សំរែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន ៕